កម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនជនជាតិស្បែកខ្មៅម្នាក់ និងស្ដ្រីខ្មែរម្នាក់ បោកប្រជាពល​រដ្ឋតាម​រូបភាព​ផ្សេងៗ ឲ្យផ្ញើលុយតាមវីង

 
 

ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការចាប់ខ្លូនជនជាតិស្បែកខ្មៅម្នាក់ និងស្ដ្រីខ្មែរម្នាក់ ដែលបានឆបោកប្រជាពលរដ្ឋតាមរូបភាពផ្សេងៗ ហើយឲ្យពលរដ្ឋផ្ញើលុយឲ្យខ្លួនតាមវីងផ្ទេរលុយ។

មន្ដ្រីនគរបាលបានបញ្ជាក់ ជនសង្ស័យទាំង២ ត្រូវបានឃាត់ខ្លួននៅក្នុងផ្ទះល្វែងជួលមួយ នៅតាមបណ្ដាយផ្លូវ១០BT ស្ថិតក្នុងក្រុម៣ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ 

បើតាមសមត្ថកិច្ច បក្ខពួកជនសង្ស័យ តែងតែប្រាប់មធ្យោយបាយគ្រប់រូបភាព ក្នុងការឆបោកប្រជាពលរដ្ឋតាមទូរស័ព្ទ ដូចជាឈ្នះរង្វាន់ពីក្រុមហ៊ុន ជាដើម ហើយពួកនេះ បានប្រាប់ពលរដ្ឋថា មុននឹងទទួលរង្វាន់ធំត្រូវផ្ញើលុយតាមវីងឲ្យគេជាមុនសិន ដើម្បីតម្កល់លុយទុកនៅក្នុងក្រុមហ៊ុនបានអាចបើករង្វាន់ធំបាន ជាពិសេសពួកនេះ បានប្រាប់ពលរដ្ឋថា រឿងឈ្នះរង្វាន់នេះ មិនត្រូវឲ្យអ្នកណាម្នាក់ដឹងជាដាច់ខាត ព្រោះថាខ្លាច អំពើចោរកម្ម។ បើតាមសមត្ថកិច្ចសម្រាប់រូបភាពខាងលើនេះ គឺជនសង្ស័យបានប្រាប់ជនរងគ្រោះ ឲ្យផ្ញើឲ្យលុយទិញទំនិញតែតាមការពិត គឺបោក។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកបក្ខពួកជនសង្ស័យផ្សេងទៀត យកមកផ្តន្ទាទោសតាមច្បាប់៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  មានជនសង្ស័យម្នាក់ ត្រូវនគរបាលខេត្ត ចាប់ខ្លួនពីបទឆបោកយក ប្រាក់តាមវីង ដោយធ្វើ សកម្មភាពយក ឈ្មោះថ្នាក់ដឹកនាំ ជាន់ខ្ពស់ មកឆបោកថ្នាក់ដឹកនាំ នៅតាមបណ្តា ខេត្ត-ក្រុង-ស្រុក ដោយទាក់ទងតាមទូរស័ព្ទ ហើយឱ្យផ្ញើប្រាក់តាមវីងមកឱ្យពួកគេ ។ អ្វីដែល គួរឱ្យហួសចិត្ត នោះ ក្រុមជនសង្ស័យបានប្រកប មុខរបរឆបោកនេះមួយ ពូជតែម្តង មានបង ប្អូន ឪពុកក្មេក និងកូនប្រសា ដើរឆបោកមិន រើស មុខ ជាពិសេសក្រុម នេះថ្លើមធំហ៊ានយក ឈ្មោះថ្នាក់ដឹកនាំ មកឆបោកដល់ លោកស្នងការរងនគរបាល ដើម្បីយកប្រាក់២៥០ដុល្លារ តែក៏ត្រូវអស់លក្ខណ៍ ផងដែរ ។

ការចាប់ខ្លួនបាន ធ្វើឡើងកាលពីថ្ងៃទី២ ធ្នូ នៅសាខាវីង ផ្ទះរបស់ឈ្មោះ ស៊ឹម ធីតា ភេទស្រី អាយុ២៦ឆ្នាំ ជាម្ចាស់ សាខាវីង ស្ថិតនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ បើតាម លោក វរសេនីយ៍ទោ គឹម ឡៃ ប្រធានការិយាលយ័ ព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការ ដ្ឋាននគបាល ខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ រូស៊ិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិន ពិតប្រាកដ មានស្រុកកំណើត នៅភូមិមេសប្រចាន់ ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ។ លោក គឹម ឡៃ បន្តទៀតថា មុនពេលកើត ហេតុ កាលពីថ្ងៃទី២ ធ្នូ ជនឆបោកនេះ បាន និយាយទូរស័ព្ទ ដោយប្រើលេខ ០៩៧ ៨៨០ ៦០ ៨០ ទៅ កាន់ លោកមេនគរបាល ខេត្ត រតនគិរី ដោយប្រើឈ្មោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ មកឆបោកថាមាន ឯកឧត្តម សុំស៊ីម៉ងត៍២តោន យកទៅធ្វើផ្ទះ ដោយ សុំឱ្យផ្ញើជាប្រាក់ ២៥០ដុល្លារ ហើយឱ្យវេរតាមវីង មកតាម ទូរស័ព្ទលេខ ០៧១ ៦៥២ ១៤ ៤៨ ។

ដោយសារបានដឹងថា ផ្ទះឯកឧត្តម រូបនោះសង់រួចរាល់ យូរឆ្នាំ ទៅហើយ ក៏មានការសង្ស័យ ទើបទូរស័ព្ទ សួរតាមដំណើររឿង តែត្រូវ ឯកឧត្តម រូប នោះបាន បដិសេធ ដូច្នេះហើយទើបមាន ការតាមស្រាវជ្រាវ រកមុខសញ្ញា ឃើញថាទូរស័ព្ទចេញពីខេត្តស្វាយរៀង ។ លោក ស្នង ការនគរបាល ខេត្ត រតនគីរី បានទាក់ទង ទៅលោក ស្នងការនគរបាល ខេត្តស្វាយរៀង បញ្ជាឱ្យលោក វរសេនីយ៍ឯក កុយ សុភាព ស្នងការរងនគរបាលខេត្ត ដឹក នាំ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ និង កម្រិតស្រាល សហការជាមួយ អធិការនគរបាល ក្រុងស្វាយរៀង ដាក់កម្លាំងគ្រប់ សាខា វីង ក្នុងខេត្ត និងប្រាប់ម្ចាស់វីងទាំងអស់ ថាបើឃើញមាន អ្នកកាន់ទូរស័ព្ទដែលមាន លេខខាងលើមក បើកប្រាក់ ត្រូវរាយការណ៍ឱ្យ នគរបាល ដឹងភ្លាម ។

ជនសង្ស័យក៏បាន មកបើកប្រាក់មែន តែបានត្រឹម៨ដុល្លារ៥កាក់ គឺនៅសាខាវីងភូមិរូបគោ ។ ដោយ បើកប្រាក់មិនបានគ្រប់ចំនួន ជនសង្ស័យក៏ ទូរស័ព្ទសួរលោក ស្នងការរងរូបនោះថា ម៉េចក៏ផ្ញើប្រាក់មកមិនគ្រប់ ? លោកស្នងការរង ក៏ និយាយ តាម ទូរស័ព្ទតបវិញថា អ៎ូ ច្រឡំ ! ចាំផ្ញើឱ្យម្តងទៀត សូមរង់ចាំដក ប្រាក់ម្តងទៀត ! ជនសង្ស័យក៏រង់ចាំ ចំណែកម្ចាស់វីងបាន រាយ ការណ៍ឱ្យនគរបាល ចាប់ខ្លួនបានភ្លាមៗ នៅវេលា ម៉ោង១រសៀល និងនាំខ្លួនមកសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារ ភាពថា ខ្លួនពិតជាធ្វើ សកម្មភាពឆបោក និងជំរិតទារ ប្រាក់តាម វីងប្រាកដមែន ។ ក្រុមគ្រួសារជនសង្ស័យ បានប្រកបមុខរបរ ឆបោកតាមវីង ទាំងអស់គ្នា ដែលមាន ឪពុក ក្មេកឈ្មោះ សួន មុន្នី ហៅស្បោង អាយុ៥៩ឆ្នាំ និងប្អូនថ្លៃឈ្មោះ សួន មន្នីលីណា អាយុ២៧ឆ្នាំ បានធ្វើ សកម្ម ភាព ឆបោក និងជំរិតយក ប្រាក់ តាម វីង កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៤ ហើយក៏ត្រូវកងរាជ អាវុធហត្ថខេត្តស្វាយរៀង ចាប់ខ្លួនបាន យកទៅដាក់ ពន្ធនាគារព្រៃស ។

រីឯជនសង្ស័យ ជាឪពុកឈ្មោះ សួន មុន្នី រត់គេចខ្លួនបាត់ ព្រមទាំងបក្ខ ពួក២នាក់ផ្សេងទៀត ។ ពួកគេប្រើប្រាស់ម៉ូតូ និងរថយន្តធ្វើ សកម្មភាព ដោយសិក្សា ពីប្រវត្តិពីការងារ ឋានៈ ឬសាច់ញាតិអ្នក ដែលពួកគេត្រូវឆបោក និងជំរិតទារ ប្រាក់នោះ មុននឹងធ្វើសកម្មភាព ។ អ្វីដែល ហួសចិត្តនោះ ក្រុមចោរមួយ ពូជនេះមិន រាងចាលសោះ កាន់តែធ្វើ សកម្មភាព ឆបោកដោយ យកឈ្មោះ ថ្នាក់ដឹកនាំមកប្រើ និង ឈាន រហូតដល់បោក លោក ស្នង ការ រងប៉ូលិសទៀត ពិតជាថ្លើមធំមែន ។ ជនសង្ស័យត្រូវ នគរបាលនៃ ស្នងការដ្ឋានខេត្តស្វាយរៀង កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្ត កាលពីថ្ងៃទី៤ ធ្នូ ដើម្បីចាត់ ការតាមផ្លូវច្បាប់ ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម