Town ព្រមានទារសំណងជំងឺចិត្ត ៣០ ម៉ឺនដុល្លារ ពីអ្នកលួចចម្លងស្នាដៃរបស់ខ្លួន
កាលពីម្សិលមិញនេះ ផលិតកម្ម Town បានចេញសេចក្ដីជួនដំណឹងមួយ ស្ដីពីការចេញលក់បទចម្រៀងរបស់ខ្លួន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលដ៏ខ្លីខាងមុខនេះ។
ផលិតកម្មនេះ ក៏បានព្រមានចំពោះអ្នករំលោភលើកម្មសិទ្ធិបញ្ញាគ្រប់រូបភាព រួមមាន ការថតចម្លងចម្រៀង ការបោះពុម្ពលើគម្របស៊ីឌី វីស៊ីឌី និង ឌីវីឌី ដោយគ្មានការអនុញ្ញាតពីផលិតកម្ម ទៅអាជីវកម្មដោយខុសច្បាប់។ ប្រការនេះបានធ្វើឲ្យផលិតកម្មរងការខាតបង់ប្រមាណ ៣០ ម៉ឺន ដុល្លារ ក្នុងមួយឆ្នាំ នាំឲ្យបាក់ទឹកចិត្តក្នុងការផលិត។
នៅក្នុងលិខិតចុះហត្ថលេខាដោយចាងហ្វាងផលិតកម្ម បានព្រមានទារសងជំងឺចិត្តចំនួន ៣០ ម៉ឺនដុល្លារអាមេរិក ចំពោះជនណាដែលលួចចម្លងស្នាដៃផលិតកម្មមួយនេះ ដោយខុសច្បាប់ និង ប្ដឹងចោទជនទាំងនោះទៅកាន់តុលាការ ទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមាន។
លោក មាស សុខរតនៈ អ្នកចាត់ការទូទៅផលិតកម្មខាងលើបានឲ្យដឹងនៅព្រឹកនេះថា នេះជាអ្វីដែលខាងលោកចង់ធ្វើជាយូរមកហើយ ខណៈការអនុវត្តន៍កន្លងមកហាក់ដូចជាវែកចកនៅក្នុងទឹក។ ម្យ៉ាងទៀត ខាងលោកចង់ឲ្យមហាជនបានដឹងពីផលលំបាក និងការខាតបង់មួយចំនួនរបស់ផលិតកម្មពីការថតចម្លងស្នាដៃ។
លោកបន្តថា នេះជាលើកទី១ហើយដែលផលិតកម្មចេញសេចក្ដីជួនដំណឹងជាផ្លូវការដូច្នេះ។ ទោះបីជាជោគជ័យ ឬមិនជោគជ័យយ៉ាងណាក៏ដោយ ប៉ុន្តែលោកថា ចាំបាច់ផលិតកម្មត្រូវតែធ្វើឡើងឲ្យមហាជនបានដឹង៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!