ឃុំខ្លួនប្តីប្រពន្ធពីរនាក់ ឆបោកប្រាក់ ៣ម៉ឺនដុល្លារ លេចករណីនាំពលករ ខុសច្បាប់ ទៅកូរ៉េមួយទៀត
ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណី ឆបោកប្រាក់ ចំនួន៣ម៉ឺនដុល្លារ តាមរូបភាពរៀបការ ក្លែងក្លាយទៅប្រទេសអូស្រ្តាលី ដោយលួងលោមនារីម្នាក់ថា បានប្តីនៅប្រទេសអូស្រ្តាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ត្រូវបានលោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
ជាមួយគ្នានេះ ប្តីប្រពន្ធពីរនាក់នេះ នៅមានករណីនាំ ពលករខុសច្បាប់ ទៅប្រទេសកូរ៉េមួយករណីទៀត ដែលសំណុំរឿងកំពុងស្ថិតក្រោម ចំណាត់ការ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បង្ហាញថា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ និង ស្ត្រីឈ្មោះ សុក ស័កធីតា អាយុ២៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ " ឆបោកដោយមានស្ថានទម្ងន់ទោស ជាក្រុម មានការចាត់តាំងធ្វើសកម្មភាព បង្កើតឲ្យមានការយល់ច្រឡំ ជាមួយការបំពេញមុខងារ សាធារណៈ និង បទសមគំនិត " ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០១៣ តាមមាត្រា៣៧៧ មាត្រា ៣៨០ និងមាត្រា៦១០នៃក្រមព្រហ្មទណ្ឌ ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្របួចបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលទម្លាក់យោងឆបោក យកគ្រឿងអលង្កា និងទូរស័ព្ទពីនារីកម្មការិនីរោងចក្រ ពេលកំពុងដើរទៅធ្វើការរោងចក្រ បានសម្រេចតែរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាត់ វណ្ណី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ «សាប្រូណា» ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ទ្រព្យដែលបានបាត់បង់មានក្រវិលមាស១ជី លុយ៧ម៉ឺនរៀល ទូរស័ព្ទ អ៊ិនចុចពិល១គ្រឿង។
ចំណែកជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ ជុំ ប្រុស ហៅខ្មៅ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួមជាមួយ ម៉ូតូមួយគ្រឿងម៉ាក Honda C១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY-4461 រីឯបក្ខពួក៣នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!