ករណីសម្លាប់មនុស្ស យ៉ាងសហាវ ឃោឃៅ សមត្ថកិច្ចនៅរកមុខឃាតក មិនទាន់ឃើញ
ស្ទឹងត្រែង៖ សមត្ថកិច្ចនៅមិនទាន់ វែកមុខជនដៃដល់ ដែលបានសម្លាប់ បុរសម្នាក់ក្រោយការ ផឹកស៊ី រួចដើរតាមផ្លូវលំ ហើយត្រូវបាន ជនមិនស្គាល់មុខ វាយប្រហារ នឹងវត្ថុរឹង យ៉ាងឃោឃៅ បណ្ដាលឲ្យខ្ទិចមុខមើលស្ទើតែមិន យល់ស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំមួយកន្លែង ចម្ងាយពីផ្លូវជាតិលេខ៩ ប្រហែលមួយគីឡូ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ប្រភពព័ត៌មានពី សមត្ថកិច្ចប៉ុស្តិ៍អន្លុងជ្រៃ បានឲ្យដឹងថា ជនរងគ្រោះត្រូវបាន ឃាតករសម្លាប់ មានឈ្មោះ អ៊ឹម ម៉ៅ ភេទប្រុសអាយុ ៥១ឆ្នាំមានស្រុកកំណើត នៅភូមិក្រូច ឃុំដំរីផុង ស្រុកក្នុង ខេត្តក្រចេះ បច្ចុប្បន្នស្នាក់ចំណុចខាងលើ ។
លោកមេប៉ុស្ត៏ បានបន្តថា “នៅមុនកើតហេតុជន រងគ្រោះបាននាំគ្នាផឹកស៊ីនៅក្នុងចំការ មួយកន្លែងក្រោយការផឹកស៊ីរួច ក៏បានបែកគ្នាទៅផ្ទះ រៀងខ្លួន ចំណែកជនរងគ្រោះបាន ដើរតាមផ្លូវលំ ក៏ត្រូវបានឃាតករវាយសម្លាប់ នឹងវត្ថុរឹង ខ្ទិចក្បាលមុខ ស្ទើមើលលែងយល់ ។ ក្រោយកើតហេតុត្រូវបាន គេរាយការណ៍ ទៅសមត្ថកិច្ចចុះពិនិតមើល ឃើញថា ជនរងគ្រោះ ត្រូវបានគេវាយនឹងវត្ថុរឹង បណ្តាលឲ្យស្លាប់តែម្តង ។
សពជនរងគ្រោះត្រូវ បានសមត្ថកិច្ច ប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីចំណែកឃាតករ ត្រូវបានសមត្ថកិច្ចកំពុងចុះ ស្រាវជ្រាវ ដើម្បីចាប់ខ្លូនយកមកផ្តន្ទាទោស ទៅតាមច្បាប់ ប៉ុន្ដែប្រជាពលរដ្ផ នៅស្រុក ថាឡាបរិវ៉ាត់ លែងមានជំណឿចិត្ត លើសមត្ថកិច្ច ដោយមានករណីឃាត្តកម្ម ករណីប្លន់ប្រដាប់អាវុធ ករណីរថយន្ដដឹកខ្សាច់ បុកមេភូមិស្លាប់ ទាំងប្តីប្រពន្ធ ក៍សមត្ថកិច្ចអត់មាន ចំណាត់ការដែរ ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ពិតជាសាហាព្រៃផ្សៃខ្លាំងណាស់ ដែលបុរសម្នាក់ បន្ទាប់ពីរួមរ័កជាមួយនារីម្នាក់ ឆ្អែនឆ្អន់ហើយ ស្រាប់តែរឹតកសម្លាប់បំបិតមាត់ទាំងអាក្រាតននលគក រួចថែមទាំងយកនំប៉ាវញាត់ចូលក្នុងមាត់ថែមទៀត ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៦ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សែម សុខុម អាយុ២៥ឆ្នាំ រស់នៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូងខេត្តក្រចេះ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅយប់ថ្ងៃទី២កញ្ញា មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បាននាំនារីរងគ្រោះមកជួលបន្ទប់បន្ទប់ជូលលេខ៦ដើម្បីស្នាក់នៅដោយឲ្យកំរៃឈ្មួលទៅម្ចាស់ផ្ទះ១ម៉ឺនរៀល ។ លុះព្រឹកឡើងថ្ងៃទី៣កញ្ញា ពេលដែលស្ត្រីចំណាស់ម្ចាស់ផ្ទះក្រោកពីដំណេក ក៏ដើរមើលបន្ទប់ភ្ញៀវដេក ស្រាប់តែឃើញបន្ទប់លេខ៦ ទ្វារចំហរខុសប្លែកពីធម្មតា លុះពេលដែលដើរទៅអើតមើល ក៏ឃើញស្ត្រីរងគ្រោះបានដេកស្លាប់ដោយអាក្រាតកាយននលគកតែម្តង ។ ភ្លាមៗនោះស្ត្រីម្ចាស់ផ្ទះបានប្រញាប់ទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រែក ដើម្បីឲ្យចុះមកពិនិត្យសព ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រីម៉ៅ ពៅ ស្នងការនគរបាលខេត្ត កម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងខេត្ត ព្រមទាំងក្រុមគ្រូពេទ្យ បានបង្កើតគណៈកម្មការចុះពិនិត្យសព ឃើញថា មានស្នាមរឹតក និងក្នុងមាត់ត្រូវបានញាត់នំប៉ាវឡើងណែនមាត់ ដោយអាក្រាតកាយននលគក ។ ក្នុងបន្ទប់ដេកមិនមានបន្សល់ទុកនូវវត្ថុតាងអ្វីដែលគួរឲ្យកត់សំគាល់នោះទេ តំបូងៗគេមិនស្គាល់អត្តសញ្ញាណអ្នកស្លាប់ឡើយ តែតាមការស្រាវជ្រាវនោះទើបដឹងអ្នកស្លាប់ឈ្មោះ សុខុម ។ ក្រោយពីសមត្ថកិច្ចបានពិនិត្យរួចរាល់ សពនារីរងគ្រោះត្រូវបានដឹកមករក្សាទុកនៅវត្តមួយជាបណ្តោះអាសន្នដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ប្រភពពីអ្នកស្គាល់នារីរងគ្រោះបានឲ្យដឹងថា ដោយសារតែឃើញម្តាយមានជីវភាពក្រីក្រ ថែមទាំងជាប់បំណុលធនាគារច្រើនពេក នារីរងគ្រោះក៏សុខចិត្តចាកចេញពីផ្ទះដើម្បីរកលុយឲ្យម្តាយសងធនាគារ តែមិនទាន់បានសងផង ត្រូវបានឃាតករចិត្តអប្រិយសម្លាប់ក្នុងបន្ទប់ជួលយ៉ាងអណោចអធ័មបំផុត ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!