ចូលរំលោភដល់ផ្ទះ វាយប្អូនជនរងគ្រោះបែកក្បាល រួចរត់គេចស្រាប់តែ ព្រឹកឡើងឃើញដេកស្លាប់ កណ្តាលវាលស្រែ

 
 

ព្រៃវែង៖ យុវជនម្នាក់ ត្រូវបានប្រទះឃើញ ដេកស្លាប់នៅក្នុងស្រូវ ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ដោយមានស្នាមរបួសពេញខ្លួន ហើយការស្លាប់នេះគឺកើតឡើង ក្រោយពីយុវជនរូបនេះបានព្យាយាម ចាប់រំលោភលើនារីដែលមានវ័យ លើសខ្លួនប្រមាណ១០ឆ្នាំ មិនបានសម្រេចនៅថ្ងៃទី៦ កញ្ញា ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា នៅម៉ោងប្រមាណ៧៖៣០នាទីព្រឹកថ្ងៃទី៧ កញ្ញា កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានមនុស្សដេកស្លាប់វាលស្រែ ក្នុងស្រូវ ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ភ្លាមនោះមន្រ្តីជំនាញបានចុះដល់កន្លែងកើតហេតុ ហើយបានស្រាវជ្រាវជាបឋម ឃើញថា មុនពេលកើតហេតុថ្ងៃទី៦ កញ្ញា ម៉ោងប្រហែល ៦ល្ងាចមានឈ្មោះ អ៊ូ ទិត្យ ភេទប្រុសអាយុ២២ ឆ្នាំនៅភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង បានជិះម៉ូតូម្នាក់ឯង មកពីទិសខាងជើង ដល់ចំណុចមុខផ្ទះនារីម្នាក់អាយុ ៣២ឆ្នាំ បានឈប់ម៉ូតូនៅលើថ្នល់មុខផ្ទះចំងាយ ១០ម៉ែត្រ ។

មន្រ្តីនគរបាលបន្តថា ភ្លាមនោះជនរូបនោះ ក៏ចុះដើរចូលមកក្នុងបន្ទប់ក្រោមផ្ទះ នារីរូបនោះដែល នៅតែម្នាក់ឯង រួចបានចាប់អោបពីក្រោយ ប៉ុនប៉ងចាប់រំលោភ ជួនពេលនោះប្អូនថ្លៃឈ្មោះ សយ កក ភេទប្រុសអាយុ ៣៣ឆ្នាំនៅភូមិបឹង ឃុំច្រេសមេសាង ជិះម៉ូតូដើរលេង ដល់ចំណុចមុខផ្ទះ រួចឮបងស្រីខ្លួនស្រែកអោយជួយផង ពេលនោះបានចុះពីលើម៉ូតូមកជួយ រួចត្រូវបាន ឈ្មោះ អ៊ូង ទិត្យ វ៉ៃនិងឈើក្តាទៅលើចំក្បាល បណ្តាលអោយបែកក្បាល ហូរឈាមរបួសជាទម្ងន់ ។

បើតាមអ្នកភូមិបានឲ្យដឹងថា ភ្លាមនោះបងប្អូនប្រជាពលរដ្ឋនៅ ភូមិបឹង និងភូមិអណ្តូងត្រាច ជាច្រើននាក់ បានដឹងក៏នាំគ្នាមកជួយ ជនសង្ស័យក៏បានរត់ពី កន្លែងកើតហេតុ សំដៅទៅវាលស្រែទិសខាងលិច ឈាងខាងត្បូងចំងាយពីផ្ទះ នារីរងគ្រោះប្រហែល១គីឡូម៉ែត្រ។ លុះដល់ព្រឹកទ្បើង ក៏បានប្រទះឃើញសាកសពឈ្មោះ អ៊ូង ទិត្យ ដេកស្លាប់ផ្កាប់មុខ នៅវាលស្រែក្នុងស្រូវ ដោយមានស្នាមរបួស ជាច្រើនកន្លែង ផ្នែកខាងក្រោយក្បាល ។

នៅកន្លែងកើតហេតុទី១ មានបន្សល់ម៉ូតូ និងខោ ខូវប៊យជើងវែង១ នៅចំពោះជនរងគ្រោះ សយ កក កំពង់សំរាកព្យាបាលពេទ្យឯកជនឃុំច្រេស ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវរកជនដៃដល់ និងបំពេញនីតិវិធី ៕

ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ជនល្មោភកាមម្នាក់ត្រូវបាន កម្លាំនគរបាល ធ្វើការឃាត់ខ្លួន ពេលព្យាយាមរត់គេច ក្រោយពីបានធ្វើសកម្មភាពរំលោភដូចចាស់ម្នាក់ កនុងចំការស្វាយ នៅម៉ោងប្រមាណ ០៤៖៣០នាទី ថ្ងៃទី២៥ ខែសីហានេះ ស្ថិតនៅចំណុចវាលចំការខាងជើងភូមិព្រែកចង្រ្កានក្រោម ឃំុព្រែកចង្រ្កាន ស្រុកសីុធកណ្ដាល។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គ្រុត ស្រន អាយុ៤០ ឆ្នាំរស់នៅភូមិចង្ក្រានក្រោម បានចាប់រំលោភសេពសន្ថវៈទៅលើ ដូនចាស់វ័យ៧៧ឆ្នាំ នៅពេលដែលជនរងគ្រោះទៅជំរះស្មៅនៅក្នុងចំការស្វាយរបស់ខ្លួន នៅភូមិព្រចង្រ្កានក្រោម។

មន្ត្រីនគរបាល បានបន្តថា ពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនទៅខាងត្បូងភូមិ ក្រោយពីទទួលបានព័ត៌មានភ្លាមកំលាំងនគរបាល បានចុះដល់កន្លែងកើតហេតុ ធ្វើការសើុបអង្កេតស្រាវជ្រាវ រហូតឃាត់ខ្លួនបាន នៅចំណុវាលខាងត្បូងភូមិបាប្រិយ៍ ឃំុព្រែកចង្រ្កាន បញ្ជួនមកកាន់អធិការដ្ឋាននគរបាលស្រុកសីុធកណ្ដាលដើម្បីចាត់ការតាមផ្លូវច្បាប់៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម