ចេញពី​ធ្វើការ​​ជិត​ដល់​ផ្ទះ ស្រាប់តែ​ត្រូវ​ចោរឆក់​កាបូប​រហូត​ដួល​ម៉ូតូ

 
 

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​ឪពុក​ ត្រឡប់​ពី​ធ្វើការ​ទៅ​ផ្ទះ​វិញ ខណៈ​​កំពុង​ជិះ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ​ ស្រាប់តែ​ត្រូវ​ចោរឆក់​កាបូបស្ពាយ​ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​ទាំង​២​នាក់​ឪពុក​កូន ។ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​មុខ​សាលា​អន្តរជាតិ វែ​ល តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ អេ​ង គ​ន្ធា អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ នាង​បាន​ចេញពី​ធ្វើការ​ដោយ​ឪពុក​ជា​អ្នក​ជិះ​ម៉ូតូ​ទៅ​ឌុ​បម​ក​វិញ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ជិត​ដល់​ផ្ទះ​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​ ២​នាក់​ជិះ​ម៉ូតូ ម៉ាក MSX ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ជិត​ហើយ​ធ្វើ​សកម្មភាព​ ឆក់​កាបូប​របស់​នាង​ ដែល​ស្ពាយ​ចំហៀង​ទៅ​បាត់​ដោយ​សុវត្ថិភាព ចំណែក​នាង​និង​ឪពុក​របស់​នាង​ ដួល​ម៉ូតូ​រលាត់​ដៃជើង​ទាំង​២​នាក់ ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​ យក​ទៅ​បាត់​នោះ​មាន​អត្តសញ្ញាណ​បណ្ណ លិខិតឆ្លងដែន កាត​ការងារ លុយ​ជាង​១០០​ដុល្លា ទូរស័ព្ទ​ចុច​ពិល​១​គ្រឿង ទូរស័ព្ទ​ម៉ាក​សាំង​សុង​កាឡាក់ស៊ី​ណូ​ត​៣​មួយ​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទៅ​ដល់​ កន្លែង​កើតហេតុ សួរនាំ​ដំណើររឿង និង​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ចេញពីធ្វើការ ឡើងលើផ្ទះ ចោរមកពី ក្រោយច្របាច់ក ប្លន់យកទូរស័ព្ទ តែចាប់ បានមកវិញ។ ជនសង្ស័យម្នាក់ ដែលធ្វើសកម្ម ភាពវាយប្លន់ យកទូរស័ព្ទ IPhone5 មួយគ្រឿងពី ស្ដ្រីម្នាក់ជា បុគ្គលិកនៅ ភោជនីយដ្ឋាន សៀងហៃ ត្រូវបានកម្លាំងនគរបាល មូលដ្ឋានខណ្ឌ ៧មករា ចាប់ខ្លួន ក្រោយពីជន សង្ស័យរូបនេះ បានធ្វើ សកម្មភាពកាល ពីវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌ ៧មករា បានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ យ៉ែម ចិន្ដា ហៅចាន់ធារិទ្ធ អាយុ៣៣ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅ មិនពិតប្រាកដ ។ ដោយឡែកជនរង គ្រោះឈ្មោះ សុង ដាលីន អាយុ ៣២ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៩៩E2 ផ្លូវលេខ ១៣៤ ភូមិ៦ សង្កាត់មិត្ដភាព ខណ្ឌ៧មករា។

ស្ដ្រីរងគ្រោះ សុង ដាលីន បានរៀបរាប់ ពីដំណើររឿងថា មុនពេលកើតហេតុ ពោល នៅវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នាងបានចេញពី កន្លែងធ្វើការនៅ ភោជនីយដ្ឋាន សៀងហៃ ស្ថិតនៅក្នុងសង្កាត់ ផ្សារថ្មី ខណ្ឌដូនពេញ ត្រឡប់ទៅផ្ទះរបស់ ខ្លួននៅចំណុច កើតហេតុខាងលើ ។

ស្ដ្រីរងគ្រោះបាន បញ្ជាក់ទៀតថា ពេលដែលនាងឡើង ទៅលើជាន់ទី២ មិនបានចាប់ អារម្មណ៍ ស្រាប់តែជនសង្ស័យ ឡើងតាមពី ក្រោយនិងស្រែក ខ្លាំងៗថា មីចុយម្រ៉ាយ ហ្គែងវ៉ៃប្អូនអញ ពេលនោះ ធ្វើឱ្យនាងមាន ការស្រឡាំងកាំង យ៉ាងខ្លាំង រួចជននេះក៏ ស្ទុះទៅច្របាច់ក ហើយធាក់មួយ ជើងបណ្ដាល ឱ្យដួលយកទូរស័ព្ទ រត់គេចខ្លួនដោយ សុវត្ថិភាព ។

ក្រោយពីមានករណីនេះ កើតឡើងកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើ ការស្រាវជ្រាវ ហើយឈាន ទៅដល់ ការចាប់ខ្លួនជន សង្ស័យយកមកសួរ ដើម្បីមានវិធានការ តាមផ្លូវច្បាប់ ។ ដោយឡែកទូរស័ព្ទ ត្រូវបាន ប្រគល់ទៅ ឱ្យជនរងគ្រោះវិញ ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម