ហិនហោចខ្ទេច បើមិនចុះប្រមូល​យក...

 
 

ខេត្តរតនគិរី ៖ កាលពី​ព្រឹក​ថ្ងៃ​ទី០​៧ សីហា កម្លាំង​សមត្ថកិច្ច​បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​អ្នក​រកស៊ី​លក់​សាច់សត្វ​ព្រៃ​គ្រប់​ប្រភេទ​ចំនួន​៤​តូប ដោយដកហូត​សាច់សត្វ​ព្រៃ​បាន​ជាង​១​០០គីឡូក្រាម​ យក​ទៅ​ដុត​កម្ទេច​ចោល ។

បើ​តាម​ព័ត៌មាន​ពី​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ បានឱ្យ​ដឹង​ថា នៅ​ក្នុ​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​មេព្រៃ​ខេត្ត សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​ សត្វព្រៃ​ហៅ​វ៉ា​យ​អេ​ដ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រឹបអូស​សាច់សត្វ​ព្រៃ​ មួយ​ចំនួន​រួម​មាន ១-​សាច់​ជ្រូកព្រៃ​ចំនួន​១៦៦​គីឡូក្រាម ២-​សាច់​ជ្រូកព្រៃ​៧​គីឡូក្រាម ៣-​អណ្ដើក​៥​ក្បាល ៤-​ត្រកួត​២២​ក្បាល និង​៥-​សំពោច​២​ក្បាល ។

មន្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា សាច់សត្វ​ព្រៃ​ដែល​ចាប់​បាន​ យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំ​ផាត់ និង​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល។

ចំណែក​ត្រកួត​២២​ក្បាល សមត្ថកិច្ច និង​អង្គការ​វ៉ា​យ​អេ​ដ រក​តំបន់​ព្រៃ​ដែល​មាន​សុវត្ថិភាព​ដើម្បី​លែង ។ គេ​កត់​សម្គាល់ថា បច្ចុប្បន្ន​នេះ​ព្រានព្រៃ​ជា​ច្រើន​ក្រុម កំពុង​ធ្វើ​សកម្មភាព​បរបាញ់​សត្វព្រៃ​ គ្រប់​ប្រភេទ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ។ នៅ​ថ្ងៃ​អនាគត​សត្វព្រៃ​ទាំង​នោះ ពិតជា​ហិនហោច​អស់​ជា​មិន​ខាន ៕ 

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូទ៖

គួរំលឹកព័ត៌មានចាស់ដែរថា ក្រោមការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តបាត់ដំបង បានបង្ក្រាបបទល្មើសជួញដូរ និងដឹកជញ្ជូនសត្វព្រៃ មួយករណី ដែលឈ្មួញទុច្ចរិតកំពុងលួចដឹកជញ្ជូនក្នុងទិសដៅពីខេត្តបន្ទាយមានជ័យឆ្ពោះទៅកាន់រាជធានីភ្នំពេញ នាយប់រំលងអាធ្រាត្រចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។

ប្រតិបត្តិការនេះ កម្លាំងនគរបាល បានរឹបអូសសត្វព្រៃ ចំនួន ០២ប្រភេទ គឺសត្វអណ្តើករស់ចំនួន ២០៧គីឡូក្រាម និងសត្វពស់រស់ចំនួន ១៦ គីឡូក្រាម។

មន្រ្តីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោមការបង្ក្រាបរួចមក សត្វព្រៃទាំង២ប្រភេទនេះត្រូវបាន បញ្ជូនទៅកាន់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តទៀត ខណៈដែលជនល្មើស បានរត់គេចខ្លួនបាត់៕

ដោយឡែក ករណីដូចគ្នានេះដែរ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​នៅ​ថ្ងៃ​ទី​២៧ ​ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ បាន​បង្ហាញ​ក្រុមជនល្មើសជា​អ្នកបើកបរ និង​ព្រូ​រថយន្តក្រុងចំនួន​៤​នាក់ រួម​ទាំង​វត្ថុ​តាង​នៃ​បទ​លើ្ម​ស មាន​សត្វ​អណ្តើក និង​ពស់ថ្លាន់ ឱ្យ​​អ្នក​សារព័ត៌មាន​ថតផ្សាយ​ពី​ស្នាដៃ ដែល​បាន​បង្ក្រាបបទល្មើស​ដឹក​ជញ្ជូន​សត្វព្រៃនេះ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិលេខ​៥ ចំណុចភូមិ​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខណៈ​ជនល្មើស​លួចលាក់​ដឹក​ជញ្ជូន​បង្កប់ក្នុង​ទំនិញ​ដឹក​តាម​រថយន្តក្រុង​២​គ្រឿង​ ។

​លោក លឹ​ម ហាក់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការលួចលាក់​ ដឹក​ជញ្ជូនសត្វព្រៃ​ខុសច្បាប់​​តាម​រថយន្តក្រុង ទាំង​២​គ្រឿង​​ខាង​លើ​នេះ សមត្ថកិច្ច​កង​រាជអាវុធហត្ថស្រុក​កំពង់ត្រឡាច បាន​ដាក់​កម្លាំង​ស្ទាក់​ចាប់​បាននៅ​ស្រុក​កំពង់ត្រឡាច ហើយ​ក៏​បាន​នាំ​មកទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ ។

លោក​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់ មាន​អ្នកបើកបរ​២​នាក់ ​និង​ព្រូ​២​នាក់ មាន​ ១-​ឈ្មោះ ស៊ុ​យ គឹ​ម​សៀន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ២​-ឈ្មោះ ឌី ទា អាយុ​៣៤ឆ្នាំ រស់នៅ​ខេត្តសៀមរាប ៣-​ឈ្មោះ ស៊ី​ផេង ស៊ី​ណាត ​អាយុ​២០​ឆ្នាំ រស់នៅ​ខេត្តពោធិសាត់ និង​៤-​ឈ្មោះ ហៀ​ង ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ខេត្ត សៀមរាប ។

ក្រោយ​ពី​ស្ទាក់​ចាប់​រថយន្តក្រុង​ ទាំង​២​គ្រឿង ​​សមត្ថកិច្ចបាន​ធ្វើការ​ឆែកឆេររក​ឃើញ​ សត្វ​ពស់ថ្លាន់​ចំនួន​៤​ក្បាល ស្មើ​នឹង​២០​គីឡូក្រាម​ និងសត្វ​អណ្តើក​ចំនួន​៥៧​ក្បាល ស្មើ​នឹង​៤៣​គីឡូក្រាម ។

មន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ​បាន​បញ្ជា​ក់ថា ក្រោយ​ពី​ពិនិត្យធ្វើ​កំណត់ហេតុ ដកហូត​រួច មន្ត្រីកងរាជអាវុធហត្ថបាន​ប្រគល់​ឱ្យ​ទៅ​ខ​ណ្ឌរដ្ឋបាលព្រៃឈើ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​ដោយសារ​​តែ​ថ្ងៃ​សៅ​រ៏-អាទិត្យ ការ​ប្រគល់​ទទួល​នេះនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែកុម្ភៈ វិញ​ ហើយ​បើ​តាម​លោកដឹង​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​បញ្ជា​ក់​ថា ​ត្រឹមតែ​ធ្វើការ​ផាកពិន័យតាម​ផ្លូវច្បាប់ ​ស្តី​ពី​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​ដោយ​ខុសច្បាប់​តែ​ប៉ុណ្ណោះ មិន​ដល់​ថ្នាក់​មានទោស​ទ​ណ្ឌ​ត្រូវ​ជាប់​ព​ន្ឋ​នាគារ​នោះ​ឡើយ​ ​បើ​តាម​ផ្លូវ​ច្បាប់​ ត្រូវ​ពិន័យ​គុណ​នឹង​៣​ដងនៃ​តម្លៃ​ទីផ្សារ អាច​​ជាង​១០​លាន​រៀល ទើប​ប្រគល់​រថយន្តឱ្យ​ទៅ​ម្ចាស់​ដើម​វិញ ចំណែក​វត្ថុ​តាង​ត្រូវ​រឹបអូស និង​យក​ទៅ​លែង​នៅ​កន្លែង​មាន​សុវត្ថិភាព​វិញ​៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម