សង្ស័យបែកថ្នាំ! និសិ្សតពេទ្យម្នាក់ យកអង្រែបុកគ្រឿង វាយក្បាលខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ (Video Inside)
(ភ្នំពេញ)៖ យុវជនជានិស្សិតសាលាពេទ្យម្នាក់ ចង់បញ្ចប់ជីវិតខ្លួនឯង ដោយយកអង្រែបុកគ្រឿង ទៅវាយបណ្តាលឲ្យបែកហូរឈាម យ៉ាងខ្លាំង រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចផ្លូវ៣៦ សូនី ផ្ទះលេខ១៨សេ ក្រុមទី១៣ ភូមិឬស្សី១សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សម្រាប់ការចង់សម្លាប់ខ្លួន ដោយប្រើរូបភាពខាងលើនេះ ត្រូវបានសមត្ថកិច្ច សង្ស័យថា ជនរងគ្រោះអាចញៀនថ្នាំ។ ប្រជាការពារសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត ខេមរិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិស្សិតពេទ្យ ស្នាក់នៅ កន្លែងកើតហេតុ។ តែយ៉ាងណានោះ កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវបន្តទៀត ខណ: ជនរងគ្រោះត្រូវបាន បញ្ជូនខ្លួនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្សី៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានកូនប្រុសថៅកែអេតចាយ យីហោចិនខ្មៅ ព្រោះតែបែកថ្នាំ ឈ្លោះប្រកែកបន្តិចបន្តួចជាមួយប្រពន្ធ ដាច់ចិត្តយកកាំភ្លើង K54 បាញ់ទៅលើប្រពន្ធខ្លួនឯង ចំ១គ្រាប់ ចំពីក្រោយ ធ្លាយទៅមុខ រងរបួសធ្ងន់ ធ្វើឲ្យមានការភ្ញាក់ផ្អើលឆោឡោ ពីសំណាក់ពលរដ្ឋ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។
ប្រភពបឋម បានឲ្យដឹងថា ជនដៃដល់ដែលបាញ់ប្រពន្ធខ្លួនឯងឈ្មោះ លេង សំណាង អាយុ២៧ឆ្នាំ លក់តែគុជ រីឯប្រពន្ធជាជនរងគ្រោះឈ្មោះ លឹម ស៊ីវលី អាយុ២៨ឆ្នាំ ប្តីប្រពន្ធរស់នៅក្នុង ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងនិងខេត្តកំពត។
សមត្ថកិច្ច បានឲ្យដឹងដែរថា ជនដៃដល់បានបាញ់ចំនួន ២គ្រាប់ ១គ្រាប់បាញ់ចំប្រពន្ធខ្លួនឯង ពីក្រោយបោះដៃផុត ធ្លាយមកមុខក្រោម ដោះខាងឆ្វេង និង១គ្រាប់ទៀត បាញ់នៅខាងក្រៅផ្ទះ។ សមត្ថកិច្ចបន្តថា ជនដៃដល់ក្រោយពីផ្ទុះអាវុធចំនួន ០២គ្រាប់រួចហើយ ក៏បន្តដំណើរ ឆ្ពោះទៅប៉ុនប៉ង បាញ់យកជីវិតអ្នកជិតខាង ម្នាក់ទៀត ប៉ុន្តែត្រូវកាំភ្លើង អាស្តង់បាញ់មិនផ្ទុះ ហើយត្រឡប់មកចូលផ្ទះវិញ ខណៈនោះកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ សហការជាមួយកម្លាំងនគរបាល ដឹកនាំដោយ លោកព្រះរាជអាជ្ញារង ខាន់ សុផល ចុះទៅដល់ធ្វើការឃាត់ខ្លួនជនដៃដល់បានតែម្តង រួមនឹងវត្ថុតាងផង នាំយកទៅសាកសួរ នៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បើចាត់ការតាមផ្លូវច្បាប់។
ប្រពន្ធជនដៃដល់ រងរបួសធ្ងន់ ក្រោយបាញ់ប្រហារពីប្តីរួចហើយ ត្រូវបានក្រុមគ្រួសារដឹកនាំ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារ របួសធ្ងន់ពេក ក៏ដឹកនាំបន្តទៅសង្គ្រោះបន្ទាន់ នៅប្រទេសវៀតណាមបន្តទៀត៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!