បំផ្ទុះគ្រាប់ប៉ងសម្លាប់ម្ចាស់ផ្ទះ សំណាងល្អមិនមានអ្នករបួស
ខេត្តកំពង់ចាម ៖ ជនមិនស្គាល់មុខ បានធ្វើសកម្មភាពធ្វើការកែច្នៃ ដោយបានយកគ្រាប់ កាំភ្លើងអាកា៣គ្រាប់ ចងរុំហើយដុតឲ្យផ្ទុះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិដែលរស់ នៅក្បែរនោះ។ ហេតុការណ៍នោះកើតឡើង នៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូល ព្រឹកថ្ងៃទី៧ កញ្ញា ២០១៦។
នៅចំណុចផ្ទះ របស់ជនរងគ្រោះឈ្មោះ ខៀវ ផាន់ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិដូនតី ឃុំជ្រៃវៀន ស្រុកព្រៃឈរ សំណាងល្អដែលមិនបណ្តាលឲ្យ សមាជិកម្ចាស់ផ្ទះណាម្នាក់រងរបួសនោះទេ ។ លោកវរសេនីយ៍ទោ កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា មានជនមិនស្គាល់អត្តសញ្ញាណ មិនដឹងចេញពីប្រភពណាមកនោះទេ ដោយបានយកគ្រាប់កាំភ្លើង ដែលកែច្នៃចងផ្អោបគ្នា នឹងរបស់ងាយឆេះ ហើយបានបង្កឲ្យផ្ទុះ ឡើងទៅត្រូវទ្វារដែក នៅបន្ទប់ខាងក្រោមផ្ទះ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីមានហេតុការ ផ្ទុះគ្រាប់ខាងលើនេះ ម្ចាស់ផ្ទះ បានរាយការណ៍មកកាន់ សមត្ថកិច្ចមូលដ្ឋាន ហើយត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ ក៏ដូចជាជំនាញព្រហ្មទណ្ឌស្រុក បានសហការណ៍គ្នា ប្រញាប់ចុះទៅកាន់កន្លែងកើត ហេតុជាបន្ទាន់។
លុះនៅព្រឹកឡើង លោកស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងខេត្ត ចុះទៅធ្វើការស្រាវជ្រាវ ដោយបានសួរនាំម្ចាស់ផ្ទះ គ្រាន់តែដឹងថាកន្លងមកធ្លាប់មានបញ្ហា ទំនាស់ជាមួយនឹងអ្នកភូមិ៣ទៅ៤នាក់ តែតាមការពិនិត្យស៊ីជម្រៅនោះ គឺមិនមានរឿងអ្វីធំដុំទេ ហើយម្ចាស់ផ្ទះប្រុសខាងលើ តែងតែទៅវត្តសុំសីល ប្រតិបត្តិធម៌តាមឱវាទ ព្រះពុទ្ធផង។
ក្នុងករណីដាក់គ្រាប់កាំភ្លើងអាកា ដែលបានចងផ្អោបគ្នាឲ្យផ្ទុះនៅខាងក្រៅផ្ទះ ៤គ្រាប់ដាក់រំសេវនោះមិនបានត្រូវ របួសសមាជិកម្ចាស់ផ្ទះ ណាម្នាក់នោះទេ ដោយគ្រាន់តែ ត្រូវដែកទ្វាររបងធ្លុះធ្លាយតិចតួច។ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បញ្ជាក់ថា ករណីដែលផ្អើលថាផ្ទុះគ្រាប់បែក នៅភូមិឃុំខាងលើនោះមិនមែនជាការពិតទេ គឺក្រុមបច្ចេកទេសបានចុះទៅពិនិត្យ ឃើញថាជនសង្ស័យបានយកគ្រាប់អាកា៣គ្រាប់ ចងផ្អោបគ្នារួចដុត បង្កឲ្យផ្ទុះខ្លាំង មិនមានត្រូវរបួសស្នាមដល់សមាជិកម្ចាស់ផ្ទះណាម្នាក់ទេ ហើយករណីនេះត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តឃាត់បានជនសង្ស័យម្នាក់បញ្ជូនមកកាន់ ទីបញ្ជាការកងរាជ អាវុធហត្ថខេត្តហើយដែរ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត កម្លាំងសមត្ថកិច្ចចំរុះ បន្តចុះត្រួតពិនិត្យ និងស្រាវជ្រាវបន្ថែមទៀត នៅកន្លែង បោកគ្រាប់បែក ក្នុងខណ្ឌចំការមន។ កម្លាំងសមត្ថកិច្ចចំរុះរាជធានីភ្នំពេញ មាននគរបាល និងអាវុធហត្ថ ដឹកនាំសម្របសម្រួលដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តចុះទៅត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវបន្ថែមទៀត នៅកន្លែងបោកគ្រាប់បែក កាលពីយប់មិញ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
ករណីបោកគ្រាប់បែកតាមដងផ្លូវនាយប់មិញនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលឲ្យរបួស៣នាក់ មានបុរសជនជាតិឥណ្ឌា បុរសជនជាតិវៀតណាម និងស្រ្តីជនជាតិខ្មែរម្នាក់ទៀត ព្រមទាំងរថយន្តចំនួន២គ្រឿងរងការខូចខាត។
ភ្នាក់ងារ Fresh News ពីកន្លែងកើតហេតុ នាព្រឹកនេះ បានរាយការណ៍ថា កម្លាំងសមត្ថកិច្ច បានបន្តចុះសួរនាំប្រជាពលរដ្ឋ នៅក្បែរទីតាំងបំផ្ទុះគ្រាប់បែក និងដើរពិនិត្យមើល Camera សុវត្ថិភាពបន្ថែម ក្រែងទទួលបានព័ត៌មានខ្លះទៀត។
នៅព្រឹកថ្ងៃដដែលនេះ កំណាត់ផ្លូវ១៦៣ បានបើកចរាចរណ៍ឡើងវិញហើយ ក្រោយពីសមត្ថកិច្ច បានធ្វើការហ៊ុព័ទ្ធអស់មួយយប់មកនោះ។
តាមរយះVideo ដែលថតបានពីសកម្មភាពបំផ្ទុះគ្រាប់នាយប់មិញ បានបង្ហាញថា «ជនដៃដល់ជិះម៉ូតូ ទម្លាក់គ្រាប់បែកនៅលើផ្លូវ ស្របពេលនេះរថយន្ត RX400h មកដល់ក៏ផ្ទុះតែម្តង» (មើលវិដេអូ) ប៉ុន្តែមិនបណ្តាលឲ្យអ្នកបើករថយន្តរងរបួសនោះទេ ហើយអ្នកដែលរងរបួសទាំង៣នាក់នោះ គឺជាអ្នកធ្វើដំណើរឆ្លងកាត់ទីនោះប៉ុណ្ណោះ។ សម្រាប់អ្នកបើករថយន្តវិញ គេមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនដឹងថា ស្រី ឫប្រុសដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!