ជាងធ្វើផ្ទះម្នាក់ដេកស្លាប់ ក្នុងអង្រឹងសង្ស័យ ខ្យល់គ ព្រោះផឹកស្រាស្រវឹង
(ពោធិ៍សាត់)៖ ជាងធ្វើផ្ទះម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់យ៉ាង អាណោចអាធ័មក្នុងអង្រឹង បន្ទាប់ពីបានផឹកស្រាស្រវឹង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ សង្ស័យត្រូវខ្យល់គទើប បានដេកស្លាប់ដូច្នេះ។ ករណីនេះ កើតឡើងកំឡុងពេលបុរសរូបនេះ បានទៅជួយសាងសង់ផ្ទះឲ្យបងថ្លៃ ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហម នុន អាយុ៣៦ឆ្នាំ មុខរបរជាងធ្វើផ្ទះ បច្ចុប្បន្នរស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានសម្រាកពី ការងារសាងសង់ផ្ទះឲ្យបងថ្លៃ ឈ្មោះ ហោ រដ្ឋា ជានាយកសាលាអនុវិទ្យាល័យថ្មដា ហើយបានផឹកស្រាស្រវឹង ហើយក៏ទៅដេកក្នុងអង្រឹង ស្រាប់តែវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក៏មានប្រជាពលរដ្ឋបានរាយការណ៍ ជូនសមត្ថកិច្ច បានប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ក្នុងអង្រឹង។
លោកអធិការបានបន្តទៀតថា ក្រោយពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក ឃើញថាជនរងគ្រោះ មិនមែនស្លាប់ដោយសារអំពើឃាតកម្មនោះទេ ពោលអាចបណ្តាលមកពី ខ្យល់គស្លាប់តែម្តង។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូន សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានមន្ត្រីអនុរក្សពន្ធនាគារ នៃមណ្ឌលកែប្រែទី៤ (ម៤) ស្រុកភ្នំក្រវាញ ផឹកស្រាស្រវឹងដេកស្លាប់ សង្ស័យជំងឺគាំងបេះដូង ។ ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០១៦ នៅចំណុចមណ្ឌលកែប្រែទី៤ ស្ថិតក្នុងភូមិប្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ លោកអនុសេនីយ៍ឯក ចាន់ សុខា មេបញ្ជាការអាវុធហត្ថស្រុកភ្នំក្រវាញ បានប្រាប់ ឲ្យដឹងមុននេះថា៖ បុរសដែលដេកស្លាប់នោះ មានឈ្មោះ ហែម ទិត្យ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមន្ត្រីអនុរក្សពន្ធនាគារ នៃមណ្ឌលកែប្រែទី៤ ពោធិ៍សាត់ (ម៤) ទីកន្លែងកំណើតភូមិត្រពាំងព្រីង ឃុំត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ។
លោកអនុសេនីយ៍ឯកបានបន្តថា ក្រោយទទួលបានព័ត៌មាន កម្លាំងមូលដ្ឋាន រួមជាមួយអាជ្ញាធរស្រុក និង កម្លាំងជំនាញនៃ ការិយាល័យបច្ចេកទេសខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យសាកសពឃើញថា បុរសខាងលើស្លាប់ដោយសារជំងឺគាំងបេះដូង ក្នុងទម្ងន់ ៦០គីឡូក្រាម ដោយមិនមែនជារឿងឃាតកម្មអ្វីនោះឡើយ ។
ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!