នគរបាលព្រហ្មទណ្ឌខណ្ឌ ៧មករា ឃាត់ខ្លួនជនសង្ស័យ​ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទ​ជនបរទេស

 
 

(ភ្នំពេញ)៖ កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌ៧មករា កំពុងល្បាតតាមមូលដ្ឋានក៏ប្រទះឃើញ យុវជន ២នាក់ មានការសង្ស័យ បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ ​បានធ្វើសកម្មភាព ឆក់ទូរសព្ទ័ជនជាតិបរទេសម្នាក់ ដែលកំពុងជិះម៉ូតូកង់បី តាមបណ្ដោយផ្លូវលេខ ២៧៤ ភ្លាមៗនោះក៏ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌ ​ដេញចាប់ឃាត់ខ្លួនម្នាក់ ចំណែកម្នាក់ទៀត រត់គេចខ្លួនតែមង្ត។ ហេតុការណ៍នេះ នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវ ២៧៤ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ​ បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងជំនាញ កំពុងល្បាតតាមមូលដ្ឋាន ​ក៏ប្រទះឃើញ​​ជនសង្ស័យទាំង៣នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FQ-1754 ខណៈជិះមកដល់ចំណុចផ្លូវលេខ២៧៤ ជនសង្ស័យបានធ្វើសកម្មភាព ឆក់ទូរសព្ទ័ ជនជាតិបរទេសដែលកំពុងជិះម៉ូតូកង់បីភ្លាមៗ នោះកម្លាំង​ជំនាញ បាននាំគ្នាដេញតាមពីក្រោយ ប្រផាប់ប្រភីង ហើយជនសង្ស័យទាំង២នាក់ បានព្យាយាមជិះគេចខ្លួន រហូតមកដល់ចំណុចមុខ ហាងស្តាំងតូតាល់ ក៏ត្រូវបានកម្លាំងនគរបាល​ចាប់​ជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់តែម្ដង។

នគរបាលបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ នោះទី១ ឈ្មោះ ង៉ែត វិសាល អាយុ១៦ឆ្នាំ ស្នាក់ម្ដុំទួលសង្កែ និងម្នាក់ដែលរត់គេចខ្លួនបាត់ ឈ្មោះ ហ៊ាង អាយុ១៨ឆ្នាំ ស្នាក់នៅមិនពិប្រាកដ។ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ​ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នាំ​ទៅ​អធិការដ្ឋាននគរបាល ខណ្ឌ ៧មករា ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕

ប្រភព ៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ដេញចាប់​បាន​ខ្ទើយ​២​នាក់​ឆក់​ទូរស័ព្ទ​ជនបរទេស ។ គួររំលឹកផងដែរថា សមត្ថកិច្ច​ល្បាត​តាម​ផ្លូវ​ដោយ​មាន​បុរស​ម្នាក់​ដេញ​តាម​ផ្លូវ ហើយ​ស្រែ​កថា​ជួយ​ចាប់​ចោរឆក់​ទូរស័ព្ទ ហើយ​ត្រូវ​បាន​កម្លាំង​ចេញ​ល្បាត ក៏​ដេញចាប់​បាន​២​នាក់ រួច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ កាល​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៤ សីហា ២០១៦ កន្លងទៅ នៅ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង ស្ថិត​នៅ​ភូមិ​១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះជា​ជនជាតិ​បរទេស​ប្រុស​២ ស្រី​ម្នាក់ ជិះ​រ៉ឺ​ម៉ក​កង់​បី​បាន​ប្រាប់​ថា មុន​កើតហេតុ​តាម​ផ្លូវ​៣៦០ កែង​៦៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្ថិត​នៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន មាន​ជនសង្ស័យ​ជា​ខ្ទើយ (​ភេទ​ទី​៣) ជិះ​៣​ម៉ូតូ ដែល​មាន​គ្នា​៥​ទៅ​៦​នាក់ ហើយ​អ្នក​ដែល​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ២​នាក់​មើលរូប​រាងដូចជា​ស្រី បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​គាត់​ដែល​កាន់​នៅ​ដៃ​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ បាត់​ទូរស័ព្ទ​២​គ្រឿង ម៉ាក​ណូ​គា និង​ម៉ាក​សាំ​សុង យក​ទៅ​បាត់ ហើយ​ក៏​ស្រែក​ឱ្យ​គេ​ជួយ រួច​ក៏​មាន​បុរស​ជួយ​ដេញ​តាម​រហូត​ចាប់​បាន ហើយ​ក៏​គាត់​ទៅ​មើល តើ​ពិត​ប្រាកដជា​ជន​ដែល​ឆក់​ទូរស័ព្ទ​គាត់​ទេ ហើយ​ពេល​ទៅ​មើល​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន គឺ​ពិតជា​នារី​ខ្ទើយ​២​នាក់​នឹង​ហើយ​ដែល​ឆក់​ទូរស័ព្ទ​របស់​ពួក​គាត់​មែន ដោយ​ទូរស័ព្ទ​ដែល​ឆក់​នោះ​មិន​បាន​នៅ​ជាប់​នឹង​ខ្លួន​ជនសង្ស័យ​តែ ដោយសារ​តែ​ពេល​ឆក់​បាន​ប្រ​ដោះ​ឱ្យ​បក្សពួក​អស់ហើយ ទើប​មិន​នៅ​ជាប់​ខ្លួន​បែប​នេះ ហើយ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ជា​កន្លែង​កើតហេតុ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ ១-​ឈ្មោះ សុខ ស្រី​កា ភេទ​ទី​៣ អាយុ​២១​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១FU ៤៤១៣ និង​២-​ឈ្មោះ រ៉ា នី​ហ្សា ភេទ​ទី​៣ អាយុ​២១​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ មិន​បាន​សារភាព​ទេ ទោះបី​ជន​រង​គ្រោះជា​ជនបរទេស​៣​នាក់​មក​ចង្អុលបង្ហាញ​ក៏​ដោយ ក៏​នៅ​តែ​ប្រកែក​តឹង​សរសៃ​.​ក ។ តែបើ​យោង​តាម​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ និង​សាក្សី​ជា​ជនជាតិ​ខ្មែរ បាន​ជួយ​ដេញ​ចាប់តាំងពី​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រហូត​ដល់​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ហើយ​និង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន ដើម្បី​ចាត់ការ​បន្ត ។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម