Noona Nuengtida ត្រឡប់មកជាមួយនឹង ស្ទាយសក់សេះម៉ូតថ្មី ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ទ្វេរដង!

 
 

ថៃ៖ នាង Noona Nuengtida តារាស្រីវ័យក្មេងមានសម្រស់ស្រស់ស្អាត ក្រមិចក្រមើម គួរឱ្យស្រឡាញ់ ដែលបានឆាបឆក់អង្រួនបេះដូងអ្នកគាំទ្រឱ្យចូលចិត្តនាងជាច្រើននាក់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្រាប់តែពេលនេះ នាងក៏បានត្រឡប់មកជាមួយនឹងស្ទាយម៉ូតសក់របៀបសក់សេះថ្មី ធ្វើឱ្យនាងកាន់តែមានភាពទាក់ទាញ និងលេចធ្លោយ៉ាងខ្លាំង ក្នុងចំណោមតារាស្រីៗល្បីៗ  ក្នុងរង្វង់សង្គមសិល្បៈថៃ នាពេលបច្ចុប្បន្ន។ 

តារាស្រីសម្រស់ឯករូបនេះ មិនត្រឹមតែមានភាពទាក់ទាញខុសពីគេទេ ថែមទាំងមានសមត្ថភាពខ្ពស់ សឹងគ្រប់ការងារសិល្បៈគ្រប់បែបយ៉ាង មិនថាជាការសម្តែងខ្សែភាពយន្ត  ការច្រៀងចម្រៀង  ការដើរបង្ហាញម៉ូត  ឬការថតស្ពតពាណិជ្ជកម្មនានានោះទេ នាងបានទទួលស្គាល់ថា គឺជាតារាវ័យក្មេង ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យពិតៗពីធម្មជាតិ។

ជាពិសេសនៅពេលដែលនាង លេងស្ទាយកាត់សក់ម៉ូតទម្លាក់សក់សេះពីមុខ បែបនេះទៀត រឹតតែធ្វើឱ្យនាង Noona កាន់តែមានវ័យក្មេងជាងមុន ស្អាតជាងមុន គួរឱ្យខ្នាញ់ជាងមុន និងលេចធ្លោជាងមុន។

បន្ថែមពីលើនេះទៀត មានអ្នកគាំទ្រមួយចំនួនធំ ក៏បានការផ្តល់កិត្តិយសឱ្យ Noona ថាគឺជាវីរនារីដ៏អស្ចារ្យម្នាក់នៅក្នុងវង់តន្ត្រីផងដែរ តាមរយៈការបង្ហាញ ទេពកោសល្យ និងសមត្ថភាពរបស់នាងផ្ទាល់​ ដូចជាការច្រៀង​ពោរពេញទៅដោយកម្លាំងតស៊ូយ៉ាងខ្លាំងក្លា ​ដើម្បីស្វែងរកការចាប់អារម្មណ៍ដ៏ធំធេង​ពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។

តោះទៅគយគន់សម្រស់ ជាមួយនឹងស្ទាយសក់ម៉ូតថ្មី​របស់នាងបន្តិចទៅមើល៍ថា ​គួរឱ្យស្រលាញ់ គួរឱ្យខ្នាញ់ប៉ុណ្ណា?

ហើយក្រៅពីនេះ មិនថានាងតុបតែងម៉ូតសក់បែបណាទេ ក៏នាងមើលទៅស្រស់ស្អាត និងលេចធ្លោ នៅក្នុងកម្មវិធីសិល្បៈនានា សាកសមហើយដែលនាងជាអាដល(Idol) ក្នុងដួងចិត្តយុវវ័យសម័យថ្មី​នេះមិនតិចនាក់នោះទេ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម