ហួសចិត្ត ! សង្សារមិនឲ្យរួមរ័ក យោធាម្នាក់ចង.កសម្លាប់ខ្លួន
ខេត្តឧត្តរមានជ័យ ៖ មន្ត្រីយោធាម្នាក់ប្រហែលជា តូចចិត្តសុំសង្សាររួមរ័កមិនបានហើយថែមទាំង លួចយកលុយអស់ទៀត ក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងតែម្តង ដែលហេតុការណ៍ប្រទះឃើញ សាកសពនេះកើតឡើង កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រៃចំងាយ ២០០ម៉ែត្រពីបន្ទាយទាហាន ក្នុងភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ ថាន់ អាន ភេទប្រុស អាយុ៤២ឆ្នាំ ជាបុរសពោះមាយ និងជាមន្ត្រីយោធាអង្គភាពវរសេនាតូចលេខ៤១១ កងពលតូចថ្មើរជើងលេខ៤១ ស្នាក់នៅបន្ទាយទាហានក្បែរកន្លែងកើតហេតុ ។
លោកអនុសេនីយ៍ទោ ហេង ធី មេបញ្ជាការងកងរាជអាវុធហត្ត ស្រុកអន្លង់វែងបានឲ្យដឹងថាថា យោងតាមការត្រួតពិនិត្យរបស់លោក ហ៊ុល ហៀ នាយផ្នែកសុខាភិបាលវរៈ៤១១ សាកសពជនរងគ្រោះជាករណីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនកាលពីលា្ងចថៃ្ងទី៥ ខែកញ្ញា ឆ្នាំ២០១៦ ដោយជនរងគ្រោះបានយកខ្សែអង្រឹង ចងកទៅនឹងដើមឈើកំពស់៣ម៉ែត្រ ។
ប្រភពពីមន្ត្រីយោធា ដែលរស់នៅក្នុង អង្គភាពជាមួយគ្នាបានឲ្យដឹងថា ជនរងគ្រោះជាបុរសពោះម៉ាយកូនមួយ ហើយកន្លងមកបុរសរូបនេះធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ម្តងរួចមកហើយដែរ ហើយជាច្រើនខែកន្លងមកនេះ ជនរងគ្រោះមានទំនាក់ទំនងស្នេហាតាមទូរស័ព្ទជាមួយស្ត្រីម្នាក់នៅឯខេត្តកំពង់ធំ ។
ប្រភពបន្តទៀតថា នៅពេលថ្មីៗមុនពេលកើតហេតុអ្នកទាំង២ បានណាត់ជួបគ្នានៅផ្ទះសំណាក់ក្នុងស្រុកអន្លង់វែង ហើយបុរសរងគ្រោះបានសុំស្ត្រីជាសង្សាររួមរ័ក្ស តែស្ត្រីរូបនោះមិនព្រមទេ ហើយថែមលួចលុយអស់ ៧០ម៉ឺនរៀលរួចរត់គេចខ្លួនបាត់ស្រមោល ។ ការសម្លាប់ខ្លួននេះប្រហែលជា អាចទាក់ទងនឹងរឿងហើយមើលទៅ ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ឲ្យអង្គភាពវរៈ ៤១១ធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត បុរសម្នាក់បានសម្រេចចិត្ត ចងកសម្លាប់ខ្លួនចោលកូន និងប្រពន្ធដោយសារតែ ភ្លើងប្រចណ្ឌក្រោយដឹងថា ប្រពន្ធបណ្តូលចិត្ត របស់លួចមានប្រុសថ្មី ក្បត់ចិត្តខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ចំណុចភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ដ្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ុន ប៊ុនធឿន អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ូត ស៊ីណេត អាយុ៣៤ឆ្នាំ មានកូន៣នាក់ ប្រុស២នាក់។ មន្ដ្រីដដែលបន្ដថា បើតាមការបភ្លឺពីសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ដោយសារតែជនរងគ្រោះមានការសង្ស័យថា ប្រពន្ធ ផិតក្បត់ខ្លួននោះ ទើបចេះផឹកស្រាស្រវឹងជោគជាំរាល់ថ្ងៃ ហើយកន្លងមកជនរងគ្រោះធ្លាប់លេបថ្នាំ សម្លាប់ខ្លួន២ដង មកហើយតែត្រូវបាន បងប្អូនយកទៅសង្គ្រោះទាន់ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះ បានទៅផឹកស្រាស្រវឹង ហើយក៏មានទំនាស់ពាក្យសំដីជាមួយប្រពន្ធដោយ ប្រចណ្ឌប្រពន្ធថាមានប្រុសថ្មី ព្រមទាំងបោះសម្ដីថា ទុកកូនឲ្យនៅផ្ទះហើយប្រយ័ត្នមិនទាន់ដង្ហើមអញ។
ចំណែកប្រពន្ធជនរងគ្រោះក៏ មិនបានចាប់អារម្មណ៍ទេ បាននាំកូនទាំងបីនាក់ ជិះម៉ូតូចេញពីផ្ទះទៅមើលប្អូនថ្លៃឆ្លងទន្លេនៅមណ្ឌលសុខភាព ព្រែកអំពិលលុះដល់ម៉ោង ២០៖០០នាទីថ្ងៃដដែលត្រឡប់មកផ្ទះវិញ ឃើញប្តីចងកសម្លាប់ខ្លួន ដោយយកខ្សែគោពណ៌ខ្មៅចងក ភ្ជាប់នឹង មែកស្វាយនៅមុខផ្ទះ ទើបបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង ទៅជួយអន្តរាគមន៍ ជួយប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះពិនិត្យ ដោយឃើញថាពុំមានស្នាមអ្វីកត់សំគាល់ឡើយ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយការចងក ពិប្រាកដមែន៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!