វីដេអូបង្ហាញពីជនដៃដល់ ជិះម៉ូតូទម្លាក់គ្រាប់បែក ស្ថិតតាមបណ្ដោយផ្លូវ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន (Video Inside)

 
 

(ភ្នំពេញ)៖ វីដេអូបង្ហាញពីជនដៃដល់ ជិះម៉ូតូទម្លាក់គ្រាប់បែកនៅលើផ្លូវ ត្រូវរថយន្ដឡិចស៊ីស RX400h ស្ថិតតាមបណ្ដោយផ្លូវ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ វីដេអូនេះ ត្រូវបានអង្គភាព Fresh News ទទួលបានពីកាំមេរ៉ាសុវត្ថិភាព ដែលដាក់ផ្ទះប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ។

នៅក្នុងវិដេអូនោះបានបង្ហាញថា «ជនដៃដល់ជិះម៉ូតូ ទម្លាក់គ្រាប់បែកនៅលើផ្លូវ ស្របពេលនេះរថយន្ត RX400h មកដល់ក៏ផ្ទុះតែម្តង»។

សូមទស្សនាវិដេអូ ដូចខាងក្រោម៖ 



ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  មានការបំផ្ទុះគ្រាប់បែកនៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន កាលពីយប់មិញ។ សេចក្តីរាយការណ៍បឋមការបំផ្ទុះនេះ បណ្តាលឲ្យមនុស្សរបួស ៣នាក់ និងបែកកញ្ចក់រថយន្តជាច្រើនទៀត។

រថយន្តសង្រ្គោះបន្ទាន់ជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ខណៈដែលផ្លូវលេខ១៦៣ ត្រូវបានសមត្ថកិច្ចបិទចរាចរណ៍ផងដែរ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានចុះទៅដល់កន្លែងកើតហេតុកាលពីម៉ោង ៨យប់។

គេនៅមិនទាន់ដឹងពីមូលហេតុ នៃការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ។

UPDATE: សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ រង់ចាំការស្រាវជ្រាវ និងសួរនាំជនរងគ្រោះសិន។

តាមសេចក្តីរាយការណ៍ គ្រាប់បែកនេះ ត្រូវបានជនដៃដល់ ដាក់បំផ្ទុះក្រោយរថយន្ត រួចហើយផ្ទុះតែម្តង ហើយអ្នករងរបួសនោះ គឺអ្នកដំណើរតាមផ្លូវ ដោយឡែកអ្នកបើកថយន្ត បានរួចពីសេចក្តីស្លាប់។

បោកគ្រាប់បែកគិតត្រឹមម៉ោង ២១៖១០នាទី៖ របួស៣នាក់ បុរសជនជាតិវៀតណាមម្នាក់ ឥណ្ឌាម្នាក់ នារីជនជាតិខ្មែរម្នាក់ ខូចរថយន្ត៣គ្រឿង, សមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម