គូស្នេហ៍ ពេជ្រ អាវីហ្សា និងត្រូវជាប្អូនប្រុសឧកញ៉ាល្បីឈ្មោះម្នាក់ ព្រមសុំទោស អ៉ឹម ជីវ៉ា បន្ទាប់ពីគំរាមសម្លាប់
(ភ្នំពេញ)៖ តារាសម្តែងប្រុសមានឈ្មោះល្បី និងមានចិត្តមនុស្សធម៌ លោក អ៉ឹម ជីវ៉ា ក្រោយពីរងនូវអំពើអយុត្តិធម៌ ត្រូវប្អូនប្រុសលោកឧកញ៉ាល្បីឈ្មោះម្នាក់ និងត្រូវជាសង្សារ តារាសម្តែង នាង ពេជ្រ អាវីហ្សា ប្រមាថគំរាមបាញ់សម្លាប់ នៅមុខក្លឹប៥៥ កាលពីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នោះ ឥឡូវត្រូវបានបញ្ចប់គ្នាហើយ ដោយលោកព្រមទទួលយក ត្រឹមពាក្យសុំទោស ពីសំណាក់បុរសចិត្តកំណាចម្នាក់នោះ ហើយក៏មិនមានការប្ដឹងប្ដល់ ទារសំណងជំងឺចិត្ត អ្វីឡើយ។
លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានម៉ោង មុននេះថា «រឿងរ៉ាវទាំងអស់ ត្រូវបានបញ្ចប់ត្រឹមល្ងាចនេះ ហើយដោយមានការសុំទោស និងយោគយល់គ្នារវាងខ្ញុំបាទ និងក្រុមគ្រួសារប្អូនរបស់ឧកញ៉ា ដែលល្បីឈ្មោះមួយរូប អ្នកដែលគំរាមសម្លាប់ខ្ញុំបាទ ដោយខ្ញុំបាទព្រមដកពាក្យបណ្តឹង ហើយក៏មិនត្រូវការសំណង សូម្បីតែមួយរយលុយខ្មែរ ដោយទទួលយកការសុំទោស ពីអ្នកដែលគំរាមបង្ករហេតុ!»។
តារាប្រុសលោក អ៉ឹម ជីវ៉ា បានបន្តថា «ខ្ញុំបាទក៏សូមថ្លែងអំណរគុណ ដល់លោកមេធាវី ស្ថាប័ននានា និងក្រសួងពាក់ព័ន្ធ ក៏ដូចជាអង្គការក្នុង និងក្រៅរដ្ឋាភិបាល សារពត៌មានទាំងអស់ ដែលបានសរសេរជួយចេញមុខការពារ និងបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំបាទ ជាពិសេសបងប្អូនទស្សនិកជន»។
«ខ្ញុំបាទក៏សូមសំណូមពរ ដល់លោកឧកញ៉ាមួយចំនួន ដែលមានកូន ប្អូន ឬក្មួយ ដែលមានចរឹតកោងកាច ប្រើអំណាច លុយកាក់ធ្វើបាបមើលងាយអ្នកក្រ សូមអប់រំ ប្អូន កូនឬក្មួយឲ្យល្អផង កុំចេះអាងតែមានលុយ ធ្វើបាបអ្នក្រខ្សត់។ ជាពិសេសឲ្យសមនឹងពាក្យ មានលុយ មានកិត្តិយស ឲ្យស័ក្តិសមតាមគោរមងារ ដែលព្រះមហាក្សត្រ ព្រះអង្គប្រទានជូន !»។ នេះជាការថ្លែងបញ្ជាក់ បន្ថែមពីលោក អ៉ឹម ជីវ៉ា។
សូមបញ្ជាក់ថា តារាសម្ដែង និងជាពិធីករ លោក អ៉ឹម ជីវ៉ា បានជួបនូវរឿងរ៉ាវមិននឹកស្មានដល់មួយ នាយប់ថ្ងៃទី០៤ ខែកញ្ញា បន្ទាប់ពីបានប៉ះពាក្យសម្ដីគ្នាខ្លាំងៗ ជាមួយបុរសម្នាក់ដែលគេស្គាល់ថា ជាគូស្នេហ៍របស់តារាសម្ដែង សាច់សខ្ចីសិចស៊ី នាង ពេជ្រ អាវីហ្សា និងត្រូវជាប្អូនប្រុស របស់លោកឧកញ៉ាសម្បូរទ្រព្យ មានឈ្មោះល្បីខាងជំនួញម្នាក់ផងដែរ រហូតដល់បុរសជាប្អូនប្រុសលោកឧកញ៉ា បានប្រើពាក្យប្រមាថកាតទានធ្ងន់ធ្ងរ និងគំរាមសម្លាប់ លោក អ៉ឹម ជីវ៉ា ទៀតផង។
ទង្វើមិនសមរម្យ អាងទ្រព្យសម្បត្តិ អាចអំណាចបងប្រុសជាឧកញ៉ាបែបនេះ បានធ្វើឲ្យមហាជនធ្វើការរិះគន់ធ្ងន់ៗ ចំពោះកាយវិការមិនអាចទទួលយកបាន ពីសំណាក់ប្អូនប្រុស លោកឧកញ៉ារូបនោះ ប៉ុន្តែដោយសារតែខ្លាចសំណាញ់ច្បាប់ និងមានការយោគយល់ ពីលោក អ៉ឹម ជីវ៉ា ផងនោះ ទើបលោកព្រមទទួលយក ការសុំទោសពីជនបង្កហេតុ ហើយស្នើកុំមានទង្វើបែបនេះ ជាមួយរូបលោក និងអ្នកដទៃបន្តទៀត៕
ប្រភព ៖ Khmertalking
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា អ៉ឹម ជីវ៉ា ត្រូវបងប្អូនលោកឧកញ៉ាល្បីម្នាក់ គំរាមបាញ់សម្លាប់ មុខក្លឹប៥៥ ដោយគ្រាន់តែសំឡឹងមុខ ។ គួររំលឹកផងដែរថា តារាសម្តែងប្រុស និងជាពិធីកររូបសង្ហា ចូលចិត្តជួយអ្នកសិល្បៈចាស់ជរា បាត់បង់សមត្ថភាពលោក អ៉ឹម ជីវ៉ា នាយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ ត្រូវបានបុរម្នាក់ដែលត្រូវគេស្គាល់ថា ជាប់ខ្សែស្រឡាយលោកឧកញ៉ាម្នាក់ បានធ្វើការគំរាមបាញ់សម្លាប់ នៅក្នុងក្លឹបកំសាន្តមួយកន្លែង កណ្តាលក្រុងភ្នំពេញ បន្ទាប់ពីមានការប៉ះពាក្យសម្ដីគ្នា រហូតមានកំហឹងគំគួន ស្ទើរតែទប់លែងបាន។
លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីកន្លះម៉ោងមុននេះថា «សូមជំរាបជូនសារព័ត៌មាន គ្រប់ស្ថាប័ន ទាំងទូរទស្សន៍ កាសែត និងវេបសាយទាំងអស់ ទាក់ទងទៅនឹងបុគ្គលអ្នកមាន ខ្សែឧកញ៉ាល្បីមួយរូប បានប្រមាថដល់អាយុជីវិតខ្ញុំ ប៉ុនប៉ងគំរាមសម្លាប់ខ្ញុំ កាលពីរាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងមុខក្លឹប៥៥!»។
តារាសម្តែងលោក អ៉ឹម ជីវ៉ា បានបញ្ជាក់ប្រាប់ពីដំណើររឿងថា« មូលេហេតុដែលកើតឡើង ដោយសារតែខ្សែឧកញ៉ាម្នាក់នេះ ផឹកស៊ីដើជេគេឯង គេមើលមុខមិនបាន ដោយគាត់អាងខ្លួនឯង ជាអ្នកមានខ្សែឧកញ៉ា និងអាងមានលុយ ពេលនេះខ្ញុំសូមផ្អាកសិនហើយ ខ្ញុំបាទនិងជំរាបជូនពេលក្រោយ!»។
តារាសម្តែង និងជាពិធីករប្រុស លោក អ៉ឹម ជីវ៉ា បានបន្ថែមថា «ខ្ញុំបាទក៏បានធ្វើសេចក្តីជូនដំណឹង ដល់ស្ថាប័ន និង ក្រសួងពាក់ព័ន្ធ ក៏ដូចជាអង្គការក្រៅ និងក្នុងរដ្ឋាភិបាលមួយចំនួនរួចហើយដែរ នូវបញ្ហាមួយនេះ ។ សង្ឃឹមថា បងៗនិងប្អូនៗសារព័ត៌មាន និងយោគយល់!»។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!