បាតុភូតដ៏អច្ឆរិយៈ! នៅថ្ងៃទី២៣កញ្ញា នឹងមានថ្ងៃរះចំកណ្ដាល កំពូលប្រាសាទអង្គរ ក្រសួងអំពាវនាវឱ្យភ្ញៀវចូលទស្សនា
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវឱ្យ ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលទស្សនា ព្រះអាទិត្យរះចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត ដែលបាតុភូតដ៏អច្ឆរិយៈនេះ នឹងកើតមាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅចន្លោះវេលាម៉ោង ៤៖០០នាទី ទៅម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២៣កញ្ញា ខាងមុខ នឹងមានបាតុភូតធម្មជាតិដ៏អច្ឆរិយៈមួយ កើតឡើងនៅតំបន់សៀមរាបអង្គរ ដោយមានព្រះអាទិត្យរះឡើងចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត។
ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យភ្ញៀវជាតិ-អន្តរជាតិទាំងអស់ អញ្ជើញចូលរួមទស្សនា និងផ្ដិតយករូបភាពទិដ្ឋភាពដ៏មហស្ចារ្យ នោះឱ្យបានច្រើនកុះករ ដើម្បីជួយផ្សព្វផ្សាយព័ត៌នេះទៅកាន់ពិភពលោកបន្តទៀត៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នៅប្រទេសមីយ៉ាន់ម៉ា បានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើរូបថត ២សន្លឹក នៃទិដ្ឋភាពព្រះអាទិត្យរះ មានទីតាំងស្ថិតនៅខាងមុខប្រាសាទកំពូល ៥ ដ៏ល្បីឈ្មោះរបស់កម្ពុជា នាទឹកដីអង្គរ ដែលរូបនោះឃើញស្រមោលចម្លែកម្យ៉ាង ប្រៀបបីដូចជា ព្រះពុទ្ធរូបផងដែរ។
វាមិនមែនជារឿងចម្លែកនោះឡើយ រាល់ពេលដែលយើងឃើញរូបភាពចម្លែកៗនៅលើបណ្តាញសង្គម ព្រោះកន្លងមក មិនតិចដងនោះទេ ដែលរូបភាពត្រូវបានជនមួយចំនួនយកទៅកែឆ្នៃតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមើលទៅមានភាពទាក់ទាញចំណាប់អារម្មណ៍ខ្លាំង។
មិនខុសគ្នានោះដែរ រូបថតថ្មី ២សន្លឹក ដែលត្រូវរះឡើងលើបណ្តាញសង្គម និងទទួលបានការចុច Like និង Share ខ្ទង់ម៉ឺនដង ត្រូវបានអ្នកលេងហ្វេសប៊ុកមីយ៉ាន់ម៉ា មួយចំនួនសម្តែងការរិះគន់ ថាគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ គេមិនអាចដឹងថារូបថត ២សន្លឹកដែលអ្នកទេសចរ ថតបានជារូបពិត ឬកែច្នៃឲ្យប្រាកដឡើយ ព្រោះគេមិនដឹងច្បាស់ថាវាមានប្រភពចេញមកពីណា និងនៅពេលណា។
ដើម្បីចង់ជ្រាបច្បាស់ថាជារូបភាពបែបណា សូមប្រិយមិត្តខ្មែរឡូត ក្រឡេកមើលរូបថតខាងក្រោម ដោយមេត្រី និងបញ្ចេញមតិយល់ឃើញរបស់អ្នក ថាគួរឲ្យជឿដែរទេ ចំពោះរូបភាពកំពុងល្បីនេះ?
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!