iPhone 6 ស្រោបមាស និងដាំពេជ្យតំលៃ ៨.៨០០ ដុល្លារអាមេរិក អាចបញ្ជារទិញបានហើយ
វាបានក្លាយជាទម្លាប់ទៅហើយ សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់គ្រឿងអលង្ការមកច្នៃលើស្មាតហ្វូនរបស់ខ្លួន ជាពិសេសនៅលើផលិតផល iPhone។ កាលពីថ្ងៃតី២៩ ក្រុមហ៊ុនច្នៃគ្រឿងអលង្កាមួយរបស់អាមេរិក បានបញ្ចារទិញ iPhone 6 ក្នុងតំលៃថ្លៃ ដើម្បីយកមកធ្វើការរចនាម៉ូដដោយមានដាំពេជ្រ និងស្រោបដោយមាស់ និងផ្លាទីនក្នុងតំលៃប្រមាណ ៨.៨០០ ដុល្លារអាមេរិក។
iPhone 6 ដែលដាំពេជ្រនៅលើ Logo
បើទោះជាក្រុមហ៊ុន Apple មិនទាន់បានបញ្ចេញ់ iPhone 6 ជាផ្លូវការក៏ដោយ ក៏ក្រុមគ្រឿងអលង្កាមួយនេះបានកំណត់តំលៃ និងដាក់ឈ្មោះថា Lux iPhone 6 ដែលត្រូវបានស្រោបដោយមាស និងផ្លាទីន និងនៅលើស្លាក់សញ្ញារបស់ Apple ត្រូវបានដាំដោយពេជ្រយ៉ាងស្រស់ស្អាត។ ទូរស័ព្ទនេះមានតំលៃចាប់ពី ៤.៤៩៥ ដុល្លារ ទៅ ៨.៧៩៥ ដុល្លារអាមេរិក តែត្រូវរងចាំរយៈពេល១ខែដើម្បីទុកពេលអោយអ្នករចនាបានរចនាតាមចំណង់ចំនូលចិត្តបាន។ អ្នកនាំពាក្យអោយក្រុមហ៊ុនច្នៃគ្រឿងអលង្កា Brikk បាននិយាយថា «ទូរសព្ទ Lux iPhone 6 ត្រូវបានបង្កើតឡើងជាមួយនឹងម៉ូដែល ដែលមានអេក្រង់ទំហំ ៤.៧ អ៊ីញ និងមែមម៉ូរីក្នុងតួ ១២៨ GB ហើយអាចរកទិញបានជាទូរសព្ទស្រោបមាសពណ៌លឿងទម្ងន់ ២៤ ការ៉ាត់ ស្រោបមាសពណ៌ផ្កាឈូកទម្ងន់ ២៤ ការ៉ាត់ និង ស្រោបផ្លាទីនសុទ្ធ»។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា តម្លៃចាប់ពី ៤.៤៩៥ ដុល្លារ សម្រាប់ម៉ូដែលស្រោបមាស ឬផ្លាទីន និងតម្លៃ ៨.៣៩៥ ដុល្លារ សម្រាប់ម៉ូដែល ដែលមានឡូហ្គោដាំពេជ្រ ហើយរាល់ម៉ូដែលទូរសព្ទទាំងអស់នេះសុទ្ធតែត្រូវបានវេចខ្ចប់ក្នុងប្រអប់ដែកមាំទាំមួយរួមជាមួយនឹងឧបករណ៍ភ្ជាប់បន្ថែមដូចជាឆ្នាំងសាក ឬកាសធម្មតាដូច iPhone ទូទៅដែរ។
ប្រអប់ដែក សម្រាប់ដាក់ Lux iPhone 6 ដែលត្រូវបានការពារយ៉ាងមានសុវត្ថិភាព..
ប្រភព Neavea
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!