អស្ចារ្យ! ខ្សែភាពយន្តខ្មែរនឹងចាក់បញ្ចាំងនៅប្រទេសថៃ
រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់ អ្នកនាងចន ច័ន្ទលក្ខិណា បានចេញដំណើរពីកម្ពុជា ទៅកាន់ប្រទេសថៃជាមួយនឹងផលិតករ និងសិល្បករមួយចំនួន ដើម្បីចេញទៅផ្សព្វផ្សាយខ្សែភាពយន្តខ្មែរ ដែលនឹងចាក់បញ្ចាំងនៅប្រទេសថៃ ។ អ្វីដែលភ្ញាក់ផ្អើល និងកោតសរសើរ គឺនាងបានបង្ហាញនូវសម្លៀកបំពាក់ ដែលច្នៃពីក្រមាខ្មែរ ឡើងលើឆាកក្នុងបទសម្ភាសន៍ ជាមួយនឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍ លេខ៧របស់ថៃ ។
តារាសម្តែងអ្នកនាងចន ច័ន្ទលក្ខិណា, កញ្ញាតូតា, លោកញ៉ែម សុគន្ធ, លោកយ៉ែម សំអូន, នាយក្រូច និងតារាសម្តែងមួយចំនួនទៀត បានចាកចេញពីកម្ពុជា ជាមួយនឹងផលិតករនៃផលិតកម្ម Angkor Picture កាលពីថ្ងៃទី៤ កញ្ញា នេះ ដើម្បីផ្សព្វផ្សាយ និងសម្ពោធខ្សែភាពយន្តខ្នាតធំរបស់ខ្មែរគឺរឿង «ចន្ទ្រា» នៅព្រះរាជាណាចក្រថៃ ។
វត្តមានបង្ហាញក្នុងបទសម្ភាសន៍ពិសេស តារាសម្តែងចន ច័ន្ទលក្ខិណា បានគ្រងសម្លៀកបំពាក់ជារ៉ូប ដែលច្នៃដោយផាមួង និងក្រមាខ្មែរ ដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំង ហើយវាបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃការច្នៃសម្លៀកបំពាក់របស់ខ្មែរផងដែរ ។
សំលៀកបំពាក់ស្រដៀងគ្នានេះ ត្រូវបានគេឃើញតារាសម្តែងកញ្ញាមាន សូនីតា តែស្លៀកពាក់ជាញឹក ក្នុងគោលបំណងលើកកម្ពស់តម្លៃក្រមា ដ៏ដូចជាសំលៀកបំពាក់ខ្មែរ ពិសេសបានផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋខ្មែរ ដែលប្រកបរបរត្បាញហូង ផាមួង និងក្រមាខ្មែរផងដែរ ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែក តារាសម្តែងដែល មានរូបសម្ផស្សស្រស់ស្អាត សុភាពរាបសា ព្រមទាំងមានចរិយា សាកសមជានារីខ្មែរ មាន សូនីតា បានបង្ហាញនូវ ឈុតស្ទាយថ្មី នៃសម្លៀកបំពាក់ ដែលរចនាម៉ូតពីក្រមារខ្មែរ ។
យោងតាមបណ្តាញ សង្គមហ្វេសប៊ុក របស់ មាន សូនីតា នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះ បានបង្ហោះនូវរូបភាព ១សន្លឹក ធ្វើឲ្យមានភាពទាក់ទាញ ជាខ្លាំងពី សំណាក់អ្នកគាំទ្រ ដោយនាងបាន ស្លៀកឈុតសម្លៀកបំពាក់ ដែលរចនាម៉ូតពីក្រមាខ្មែរ ដោយលាយឡំនឹងភាពស៊ិចសី បញ្ចេញផ្សិត ដែលធ្វើឲ្យប្រុសៗ ស្ទើទប់ចិត្តមិនបាន ជាមួយនឹងសម្រស់ស្រស់សោភា បូករួមទាំងសម្លៀកបំពាក់មួយឈុតនេះ សម្រាប់ រូបថតមួយសន្លឹកនេះ ក៏ទទួលបានការ Like ជាច្រើនផងដែរ ពីសំណាក់អ្នកគាំទ្រ ក្រោយពីបង្ហោះ មិនទាន់បាន ១ម៉ោងផងនោះ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!