រឿងលុយ១ម៉ឺនរៀល ចាក់ឪពុកចុងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ ព្រោះតែរឿងលុយ១ម៉ឺនរៀល បានកើតជាជម្លោះរហូត កូនប្រុសយកកន្ត្រៃចាក់ឪពុកចុង បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ សាន ម៉ាលីន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ចាន់ នឿន អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ។ ចំណែកជនដៃដល់ជាកូនចុងឈ្មោះ ប៊ុន សេង អាយុ១៨ឆ្នាំ ។
តាមសម្តីស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់មានប្តីមុនបានកូន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ហើយប្តីគាត់តែងតែដើរលេងបៀ មិនគិតរកស៊ីចិញ្ចឹមប្រពន្ធកូនទេ ក៏បានលែងលះគ្នា ធ្លាក់ខ្លួនជាស្ត្រីមេម៉ាយកូន៤នាក់ ។
បន្ទាប់ពីធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ ក៏បានស្គាល់គ្នាជាឈ្មោះ សាន ម៉ាលីន ជាបុរសពោះម៉ាយកូនស្រីម្នាក់អាយុជាង១០ឆ្នាំ ក៏បានយកគ្នាជាប្តីប្រពន្ធរយៈពេល៧ឆ្នាំមកហើយ តែមិនមានកូនទេ គឺរស់នៅជាមួយកូនរបស់ប្រពន្ធ ទាំង៤នាក់ ចំណែកកូនស្រីប្តីរស់នៅស្រុកកំណើតឯណោះ ។
ប្រភពដដែលបន្តទៀតថា ប្តីគាត់តែងតែផឹកស្រាជាប្រចាំ គ្មានសុភមង្គលនៅក្នុងគ្រួសារទេ រហូតធ្វើឲ្យគាត់ខូចចិត្តចេះផឹកស្រាដែរ នៅថ្ងៃកើតហេតុគាត់បានទៅជួយធ្វើការប្តីចប់ម៉ោង ហើយបានអង្គុយផឹកស៊ីជាមួយស្រីៗជាកម្មករសំណង់ដូចគ្នា ចំណែកបុរសជាប្តីបានផឹកស៊ីជាមួយមិត្តភក្តិមួយវង់ផ្សេងគ្នា ។
លុះផឹកស្រាស្រវឹងហើយគាត់បានដើរទៅសុំលុយ១ម៉ឺនរៀលពីប្តីដើម្បីយកទៅទិញម្ហូបហូបទាំងអស់គ្នា ពេលនោះបុរសជាប្តីបានសួរថាយកលុយទៅណា អញអត់មានលុយទេ ប្រពន្ធក៏បានសួរថា ចុះលុយដែលទើបនឹងបើកល្ងាចមិញនោះ ហើយលុយនេះយកទៅទិញម្ហូបស៊ីទាំងអស់គ្នាតើ ទើបធ្វើឲ្យមានការឈ្លោះប្រកែកគ្នា ស្របពេលនោះកូនប្រុសឈ្មោះ ប៊ុន តូច អាយុ១៣ឆ្នាំ បានដើរមកឃើញឪពុកម្តាយឈ្លោះប្រកែកគ្នាក៏បាននិយាយថា មួយថ្ងៃៗគិតតែពីឈ្លោះប្រកែកគ្នា គ្មានសុភមង្គលសោះ ធ្វើឲ្យបុរសជាឪពុកចុងខឹងបានចាប់កូនប្រុសបោក ក៏ត្រូវកូនប្រុសច្បងឈ្មោះ ប៊ុន សេង អាយុ១៨ឆ្នាំ ឃើញឪពុកចុងវាយប្អូនប្រុសក៏បានយកកន្ត្រៃកាត់ក្រចកដែលមានចុងស្រួចចាក់ឪពុកចុងបណ្តាលឲ្យរងរបួសធ្ងន់ ។
ដោយឡែកអ្នករស់នៅជិតខាងបានឲ្យដឹងថា ប្តីប្រពន្ធខាងលើនេះតែងតែឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ដោយសារតែរឿងលុយកាក់ ហើយប្តីប្រពន្ធនេះផឹកស្រាទាំង២នាក់ទៀតស្រវឹងពេលណាតែងតែឈ្លោះប្រកែកគ្នាប្រើអំពើហិង្សាវាយប្រពន្ធកូន ។
នៅថ្ងៃកើតហេតុ ពេលកំពុងតែផឹកស្រាថ្នាំទាំង២នាក់ប្តីប្រពន្ធ ដោយសារតែប្រពន្ធទៅសុំលុយ១ម៉ឺនរៀល ទើបបណ្តាលឲ្យឈ្លោះប្រកែកគ្នារហូតកើតអំពើហិង្សាធ្វើឲ្យកូនប្រុសច្បងខឹងពេកយកកូនកន្ត្រៃចាក់ឪពុកចុងចំនួន២កន្លែងរបួសសៀតថ្កាខាងឆ្វេង និងក្បាលពោះ ។
ក្រោយពេលកើតហេតុ អ្នកជិតខាងបានហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកកូនប្រុសទាំង២នាក់ និងម្តាយត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំង ទើបដឹងថា កូនប្រុសច្បងជាជនដៃដល់ សមត្ថកិច្ចបានឃាត់ខ្លួនកូនប្រុសច្បងកសាងសុំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់ ចំណែកស្ត្រីជាប្រពន្ធ និងកូនប្រុសប្អូនត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!