ម្ចាស់រថយន្ត BMW ដកកាំភ្លើងគំរាមប្រជាពលរដ្ឋដើម្បីរត់គេចខ្លួន បន្ទាប់ពីរថយន្ត Corolla និង BMW បុកគ្នាបណ្តាលឲ្យមនុស្ស២នាក់ផ្លោងចេញពីឡាន
(ភ្នំពេញ)៖ រថយន្ត២គ្រឿងបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យស្សប្រុសស្រី២នាក់ បានផ្លោងចេញពីរក្នុងថយន្តរងរបួសធ្ងន់ធ្ងរ ដែលហេតុការណ៌នេះបានកើតឡើងនាម៉ោង១២៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៣៦០ កែងផ្លូវ៥១ ក្នុងសង្កាត់បឹងកេងទី១ ខណ្ឌចំការមនភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា នៅមុនកើតហេតុគេបានឃើញរថយន្ត BMW មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Y-0089 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ៣៦០ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុត្រង់ផ្លូវកែងលេខ៥១ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Corolla បានមកដល់ដែរ ធ្វើឲ្យរថយន្តទាំង២បានបុកគ្នាយ៉ាងពេញទំហឹង ដែលធ្វើឲ្យបុរសម្នាក់រួមជាមួយនារីម្នាក់ជិះនៅក្នុងរថយន្ត Corolla ហោះផ្លោងចេញពីរថយន្តបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។
បើតាមសាក្សី និងអ្នកដែលឃើញគ្រោះថ្នាក់ចរាចរណ៌ខាងលើ ហើយនាំគ្នារត់ដេញចាប់ម្ចាស់រថយន្ត BMW ដែលបើកយ៉ាងលឿង ហើយព្យាយាមរត់បានប្រាប់ដែរថា ខណដែលកំពុងតែដេញចាប់ស្រាប់់តែបុរសជាម្ចាស់រថយន្ត BMW រូបនោះបានដកកាំភ្លើងខ្លីហើយ ភ្ចង់គំរាមរកបាញ់ឃើញ ដូច្នេះអ្នកដែលរត់ដេញក៏នាំគ្នាដកថយវិញ ព្រោះខ្លាចបុរសជាម្ចាស់រថយន្ត BMW បាញ់ បន្ទាប់មកម្ចាស់រថយន្ត BMW ក៏មានឱកាសរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុរថយន្ត២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លូនមកដោះស្រាយគ្នា៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនមានបុរសដែលជា មន្ត្រីយោធាម្នាក់ ត្រូវជនបង្ក ដែលគេស្គាល់ថា ជាមន្ត្រីនគរបាល ខណ្ឌសែនសុខ បានដកកាំភ្លើង និងវាយប៉ោងភ្នែក នៅក្នុងក្លិប «ម៉ូណាកូ» ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
តាមព័ត៌មានពីអ្នកឃើញ ហេតុការណ៍នោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសដែល ជាមន្ត្រីយោធា និងជាជនរងគ្រោះឈ្មោះ សារ៉ាយ អណ្តែត ភេទប្រុស អាយុ២៨ឆ្នាំ បានចូលមករាំក្នុងក្លិប «ម៉ូណាកូ» បានបន្តិច ជនបង្កដែល មន្ត្រីនគរបាល បានចូលមករាំ និងបានមើលមុខ គ្នាទៅវិញទៅមក ។
លុះនៅពេលជនរងគ្រោះ ចេញទៅនោម ជនបង្កបានវាយ មួយដៃចំភ្នែក និងបានដកកាំភ្លើង គម្រាមបាញ់ទៀតផង បន្ទាប់មកក៏ បើកឡានចេញទៅបាត់ ។
ក្រោយមកទើបលេចមុខ សមត្ថកិច្ចនគរបាល ចុះមកអន្តរាគមន៍ តែបានគ្រាន់តែ មកឲ្យល្អ មើលប៉ុណ្ណោះ ហើយថែមទាំងបាន ហាមអ្នកយកព័ត៌មាន មិនឲ្យថត និងបញ្ជាឲ្យលុបរូបចេញ ថែមទៀតផង។
បើតាមប្រភពពីមន្ត្រី អាវុធហត្ថខណ្ឌ សែនសុខ ម្នាក់សុំមិនបញ្ចេញ ឈ្មោះបានប្រាប់ថា «ជនបង្កគឺជា នគរបាល ខណ្ឌសែនសុខ ជិះរថយន្តម៉ាក Toyota Highlander ពណ៌ស្ករ»។
សូមជំរាបថា ក្លឹបរាំ «ម៉ូណាកូ» នេះតែងតែមាន បញ្ហាជាញឹកញាប់ ធ្វើឲ្យប្រជាពលរដ្ឋ មានការភយ័ខ្លាចយ៉ាងខ្លាំង។ ចំណែក នគរបាល ខណ្ឌសែនសុខ គ្មានចំណាត់ការអ្វីទាំងអស់ ប្រហែលបានទទួល លាភសក្ការៈ ពីខាងក្លឹបខាងលើនេះ ក៏មិនដឹង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!