ខឹងបើករថយន្តបុកគេឲ្យរបួស អ្នកបើកបរចាក់សម្លាប់ខ្លួនឯង
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចាក់សម្លាប់ខ្លួនឯង បន្ទាប់ពីបើករថយន្តដឹកគ្រាប់ពោតម៉ាកហ៊ីណូមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលចង្កូតទៅបុកពីក្រោយថយន្តដឹកឥដ្ឋយ៉ាងពេញទំហឹង បណ្ដាលឱ្យក្រឡាប់រងរបួសធ្ងន់ និងស្រាល៤នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវអូដឹមកប់ស្រូវ ត្រង់ចំណុចភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
រថយន្តបង្កម៉ាកហ៊ីណូពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1563 អ្នកបើកបរមានឈ្មោះ យន ចាន់ធឿន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិបកបន្លា ឃុំកណ្តាលជ្រុំ ខេត្តត្បូងឃ្មុំ រងរបួសស្រាល ដោយសារតែយកដែកកែច្នៃធ្វើកូនកាំបិតចាក់បំពង់កខ្លួនឯង ហើយត្រូវបានបញ្ជូនទៅកាន់ មន្ទីពេទ្យព្រះកុសុមៈ។
ចំណែកឯរថយន្តរងគ្រោះ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ក-4200 ចំណុះ២តោនកន្លះ អ្នកបើកបរមានឈ្មោះ ឡុង រ៉ាន់ឌី ភេទប្រុស អាយុ២៤ឆ្នាំ បានរងរបួសស្រាល។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេរថយន្ដដឹកគ្រាប់ពោត ធ្វើដំណើរតាមផ្លូវអូដឹមកប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង(ពីស្ពានព្រែកព្នៅទៅផ្លូវជាតិលេខ៤)។ លុះពេលមកដល់ចំណុចកើតហេតុ រថយន្តដឹកពោត ក៏បានជ្រុលចង្កូតទៅបុករថយន្តដឹកឥដ្ឋធ្វើដំណើរស្របគ្នា ពីក្រោយពេញទំហឹង បណ្តាលឱ្យក្រឡាប់ ចាក់ឥដ្ឋពេញផ្លូវ។
បន្ទាប់ពីគ្រោះថ្នាក់ រថយន្តបង្កក៏បានជ្រុល ទៅឆ្វេងដៃបុកពំនូកដី នៅចិញ្ចើមផ្លូវទៅមុខលែងរួច។ តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់បណ្តាលឲ្យ អ្នកបើករថយន្ត ដឹកឥដ្ឋ និងកម្មករទាំងអស់ចំនួន ៤នាក់បានរងរបួសស្រាលធ្ងន់។
ភ្លាមៗ អ្នកបើករថយន្តបង្កតូចចិត្តខ្លួនឯង បានយកដែកកែច្នៃ មកចាក់កសម្លាប់ខ្លួនរងរបួសស្រាល។ ជនរងគ្រោះ និងអ្នកបើកបររថយន្តចាក់សម្លាប់ខ្លួន ទាំងអស់៥នាក់បានរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ។ រថយន្តទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍ វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោករង់ចាំការដោះស្រាយ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយផ្សេងទៀត បុរសម្នាក់បានយកកន្ត្រៃ ចាក់ខ្លួនឯងចំបំពង់ក រងរបួសធ្ងន់ ខណ:បើករថយន្ត Lexus 470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D-5507 ដឹកប្រពន្ធរបស់ខ្លួន កាលពីវេលាម៉ោង ១២:២០នាទី រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ ស្ថិតនៅមុខសណ្ឋាគារ ភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាល ខណ្ឌដូនពេញ បានបញ្ជាក់ថា មូលហេតុដែលនាំ ឲ្យជនរងគ្រោះ ចាក់ខ្លួនឯង យ៉ាងដូច្នេះ គឺដោយសារ មានជម្លោះជាមួយប្រពន្ធ ប៉ុន្តែមិនដឹងថា មានរឿងអីនោះទេ ។
ក្រោយកើតហេតុ ជនរងគ្រោះ ដែលមានឈ្មោះថា អ៊ឹង តារា អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ យ័ន្ត ស្រីមុំ អាយុជាង២០ឆ្នាំ រស់នៅម្តុំផ្សារថ្មី ត្រូវបានសមត្ថកិច្ច និងប្រពន្ធ ជួយដឹកដាក់ តាមម៉ូតូកង់បី យកទៅមន្ទីរពេទ្យ កាល់ម៉ែត ដើម្បីសង្គ្រោះ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!