សាហាវ ! ឡានបុកតែគ្នាវា មកផ្តាច់ជីវិតក្រមុំកំពុងជិះម៉ូតូ
ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍រ វាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង រួចទៅប៉ះជាមួយម៉ូតូទៀត បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ កើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ កញ្ញា២០១៦ ស្ថិតនៅលើចំណុចផ្លូវលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៣៤ និង៣៥ ក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ត្រីផល ធឿន អធិការនគរបាលស្រុក ប្រាសាទបល្ល័ង្កប្រាប់ថា បើតាមប្រភពពីកន្លែងកើតហេតុ គេឃើញរថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-0822 បើកបរក្នុងល្បឿងយ៉ាងលឿន មកពីខាងខេត្តព្រះវិហារ ទៅភ្នំពេញ ។ ចំណែករថយន្តនីស្សាន់ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2W-5795 ចេញពីខេត្តកំពង់ធំ ក្នុងគោលបំណងទៅកាន់ខេត្តព្រះវិហារ ។
លុះមកដល់ចំណុចខាងលើ រថយន្តម៉ាកស៊ីណា ក៏បានរេចង្កូតទៅបុកគ្នាជាមួយរថយន្តនីសាន់យ៉ាងពេញទំហឹង ហើយខ្ទាតទៅប៉ះនឹងម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហើយភាគីរថយន្តស៊ីណាចំនួន២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ។
ភាគីរថយន្តម៉ាកស៊ីណា បើកបរដោយឈ្មោះ ហ៊ុន រិន បានរត់គេចខ្លួនបាត់ ។ ជនរងគ្រោះជាអ្នកជិះម៉ូតូបានស្លាប់ ឈ្មោះម៉ន ស៊ីណា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។
ចំណែកភាគីរថយន្តម៉ាកស៊ីណា អ្នករួមដំណើរជាមួយ ដែលរងរបួសទី១-ឈ្មោះឈឿន ស្រៀង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពង់ចាមរបួសធ្ងន់ ២-ឈ្មោះលាង ឆេងគ្រី អាយុ៥០ឆ្នាំ រស់នៅខេត្តកណ្តាលរបួសធ្ងន់ អ្នកបើករថយន្តនីស្សាន់ពាក់ស្លាកលេខភ្នំពេញ 2W-5795 ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ឈ្មោះម៉ួង សារី ភេទប្រុស អាយុ៤០ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបង្កឡើងដោយរថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AB-0822 បើកលឿន នៅពេលមកដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្ត១គ្រឿងទៀត ។
ដោយរំលោភចូលមកចំណែកផ្លូវអាទិភាពរបស់ភាគីម្ខាងទៀត ក៏បុកគ្នាពេញទំហឹងតែម្តង ខណៈនោះ គាប់ជួនជនរងគ្រោះកំពុងតែជិះម៉ូតូចេញពីសាលារៀន បំណងទៅផ្ទះត្រូវស្លាប់នៅនឹងកន្លែងកើតហេតុ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត រថយន្តបែនដឹកដីមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលបុរសម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅម៉ោង៥ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះនេះ នៅចំណុចលើផ្លូវជាតិលេខ១ចន្លោះ គីឡូម៉ែត្រលេខ៥៦-៥៧ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកុំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក បើកបរក្នុងក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត លុះដល់ ចំណុចកើតហេតុ បានវ៉ាកជាមួយម៉ូតូមួយគ្រឿង ហើយព្យាយាមបួងចង្កូតគេច ជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឲ្យ ដួលម៉ូតូខ្ទាតអ្នកជិះម៉ូតូខាងក្រោយ ចូលកង់រថយន្តកិនស្លាប់ភ្លាម និងម្នាក់ទៀតសំណាងល្អខ្ទាតចេញផុតពីកង់រថយន្ត រងរបួសធ្ងន់។
មន្ដ្រីដដែលបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មាន ជា អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរួមដំណើរពីក្រោយ មិនត្រូវបានគេស្គាល់ឈ្មោះ នោះទេហើយបានស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ជនរងគ្រោះទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខព្រៃវែង1D-5321 ចំណែករថយន្តបង្កម៉ាកHino បែនដឹកដី ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-1546 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯសពសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារ ចំណែករថយន្ដបង្ក និងម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!