ជ័យលាភី «មុខរបរខ្ញុំ» រដូវកាលទីពីរបរិច្ចាគ ១០ភាគរយ នៃប្រាក់រង្វាន់របស់ខ្លួន ជូនមន្ទីរពេទ្យគន្ធបុប្ផា
ម្ចាស់ជ័យលាភីកម្មវិធីមុខរបរខ្ញុំរដូវកាលទីពីររបស់ភីអិនអិន បានសម្រេចចិត្តបរិច្ចាគប្រាក់រង្វាន់របស់ខ្លួន ១០ភាគរយជូនមន្ទីរពេទ្យគន្ធបុប្ផា ភ្លាមៗក្រោយពីបានទទួលជ័យជំនះលើបេក្ខជន ២រូបផ្សេងទៀតនៅវគ្គចុងក្រោយ កាលពីយប់ថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។
បេក្ខជន សែស សុភ័ក្ត្រ ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនលើ ទំនួលខុសត្រូវក្នុងសង្គម ដោយបានបរិច្ចាគប្រាក់ចំនួន៥០០ដុល្លារ សហរដ្ឋអាមេរិកទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។
យុវជនវ័យ២៧ ឆ្នាំរូបនេះ បានយកឈ្នះលើការប្រកួតនានា អស់រយៈកាល៩សប្តាហ៍កន្លងទៅ ក្នុងចំណោមបេក្ខជនចំនួន ១០រូបដែលបានចូលរួម នៅក្នុងកម្មវិធីតាំងពីខែកក្កដា ឆ្នាំ២០១៦ មក។
លោក នូ ចំណាប់ ផលិតករប្រតិបត្តិ កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ បាននិយាយថា៖ «ខ្ញុំមានការសប្បាយចិត្ត ដែលបេក្ខជនសែស សុភ័ក្រ្តទទួលបានជ័យជំនះសម្រាប់រដូវកាលនេះ ហើយអ្វីដែលធ្វើឲ្យខ្ញុំរឹតតែពេញចិត្តទៀតនោះ គឺទឹកចិត្តចូលរួមជួយសង្គមរបស់សុភ័ក្រ្ត តាមរយៈការបរិច្ចាគ ប្រាក់រង្វាន់របស់ខ្លួនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា»។
លោកបានបន្តថា៖ «នេះបានសបញ្ជាក់ថា កម្មវិធីបានចូលរួមចំណែក ក្នុងការអប់រំដល់យុវជនកម្ពុជា មិនត្រឹមតែធ្វើឲ្យពួកគាត់ មានគំនិតក្នុងការបើកអាជីវកម្មប៉ុននោះទេ តែក៏បណ្តុះចិត្តពួកគាត់ឲ្យ ចេះស្រឡាញ់សង្គមផងដែរ»។
បេក្ខជន សែស សុភ័ក្រ្ត បាននិយាយថា៖ «ខ្ញុំមិនគិតថាប្រាក់តិច ឬក៏ច្រើននោះទេ តែនេះគឺជាទឹកចិត្តរបស់ខ្ញុំ ក្នុងការជួយក្មេងៗ ឲ្យពួកគាត់មានស្នាមញញឹម ខ្ញុំក៏ចង់បង្ហាញ និងបំផុសគំនិតឲ្យយុវជនជំនាន់ក្រោយ ដែលមានវ័យស្របាលខ្ញុំឲ្យពួកគាត់មានគំនិតថានៅពេលដែលគាត់ទទួល បានប្រយោជន៍ពីសង្គមហើយ គួរយកមកជួយសង្គមបន្ត»។
កាលពីសប្តាហ៍មុន កម្មវិធីបានតម្រូវឲ្យបេក្ខជនដែលនៅសល់ ចំនួនបីរូបចុងក្រោយ គឺបេក្ខជន សែស សុភ័ក្រ្ត បេក្ខជន សា សុវណ្ណឌី និងបេក្ខនារី កែវ សិរីរត្នន៍ ប្រកួតលើ៣វិញ្ញាសាជាប់ៗគ្នា ដើម្បីរកអ្នកដែលមានសមត្ថភាពចុងក្រោយគេដែលអាចឈ្នះវិញ្ញាសាទាំង ៣នេះដោយទទួលបានពិន្ទុច្រើនជាងគេពីគណៈកម្មាការ។ វិញ្ញាទាំង៣នោះរួមមាន វិញ្ញាសាទី១៖ ធ្វើការនៅក្នុងភោជនីយដ្ឋាន ដោយធ្វើជាចុងភៅម្ហូបអឺរ៉ុប វិញ្ញាសាទី២៖ ធ្វើជាអ្នកបម្រើសេវាកម្ម នៅក្នុងហាងសាច់អាំងមួយកន្លែងដែលបេក្ខជនទាំងបី ត្រូវអនុវត្តផ្ទាល់ជាមួយអតិថិជនពិត។ វិញ្ញាសាសំខាន់ចុងក្រោយ៖ គឺការនិយាយជាសាធារណៈ។ ពួកគេទាំងបីនាក់ បាននិយាយទៅកាន់សិស្សចំនួន១២០នាក់នៅក្នុង សាកលវិទ្យាល័យមួយក្រោមប្រធានបទ៖ «ហេតុអ្វីខ្ញុំជាបេក្ខជនដែលសាកសម នឹងឈ្នះក្នុងកម្មវិធីមុខរបរខ្ញុំរដូវកាលទី២ និងទទួលបានទឹកប្រាក់២០លានរៀល»?
កម្មវិធីនេះបានចាប់ផ្តើមចាក់ផ្សាយជាលើកដំបូង កាលពីថ្ងៃចន្ទ ទី០៤ ខែកក្កដា ដោយផ្តោតសំខាន់ទៅលើការប្រកួតប្រជែង ពិតប្រាកដមួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។
កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវ កិត្តិយសមកពីវិស័យខុសៗគ្នា ចូលរួមនិយាយពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាព ការងារប្រកួតប្រជែងគ្នាដើម្បីឆ្ពោះ ទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល៕
ទស្សនាឈុតខ្លីវគ្គផ្តាច់ព័្រត្រកម្មវិធីមុខរបរខ្ញុំរដូវកាលទីពីរ សូមចុច៖ https://www.facebook.com/PNNMyPlace/videos/1429167493766563/
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!