ក្រុមឈ្មួញរកស៉ីឈើទៅវៀតណាម វាយកញ្ចក់រថយន្តរបស់ អ្នកកាសែតមួយក្រុម ពេលដេញថតឡានដឹកឈើ

 
 

(រតនគិរី)៖ ឈ្មួញរកស៊ីដឹកជញ្ជូនឈើទៅវៀតណាម នៅពេលយប់ បានបញ្ជាកូនចៅឲ្យវាយរថយន្តអ្នកកាសែត មួយក្រុមមានគ្នាជិត១០នាក់ បណ្តាលឲ្យបែកកញ្ចក់រថយន្ត តែសំណាងល្អពុំ មានគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង​ប្រមាណជាង១យប់អាធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូរកន្តិល សង្កាត់​​បឹងកន្សែង ក្រុងបានលុង ខណៈដែលរថយន្តដឹកឈើនោះបើកគេចពី ការតាមថតរបស់ អ្នកយកព័ត៌មាន។

អ្នកយកព័ត៌មានម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នេះ បាននិយាយថា ពួកគេមានគ្នា៦-៧នាក់ ប្រើរថយន្តកាមរីស្វិត៣គ្រឿង បានបើកតាមពីក្រោយរថយន្តសាំយ៉ុងដឹកឈើដែលបើកក្រឡឹងក្នុងក្រុង បានលុ ងក្នុងគោលបំណងយកឈើទៅលាក់ទុក។

ខណៈពួកគេព្យាយាមបើកពីក្រោយដើម្បីផ្តិតរូបភាពនោះ ឈ្មួញឈើដោយមានរថយន្តម៉ាកហាយប្រ៊ីដ ពណ៌ស បើកកាងពីក្រោយ រថយន្តសាំយ៉ុងដឹកឈើមកដល់ចំណុចខាងលើ ហើយក្រុមឈ្មួញឈើទាំងនោះ បានហៅបក្ខពួកប្រមាណ៦- នាក់ប្រដាប់ដោយ ដំបងឈើ និងដុំថ្មគប់ទៅ​លើរថយន្ត ពួកគាត់តែម្តង។

សម្រាប់ករណីនេះ បានបណ្តាលឲ្យរថយន្តមួយគ្រឿងរបស់លោក ស្រេង វរៈ អ្នកយកព័ត៌មានកាសែតភ្នំពេញប្រេសបែកកញ្ចក់ក្រោយទ្វារ ខាងធ្វេង និងបាក់ត្រចៀកខាងស្តាំ តែសំណាងល្អពុំមានរងគ្រោះថ្នាក់នោះទេ​។

សូមបញ្ជាក់ថា នៅក្នុងខេត្តរតនគិរីមានក្រុមអ្នកកាសែត ប្រមាណជាង១០០នាក់ កំពុងធ្វើសកម្មភាពដែលបានប្រាសចាកពីវិជ្ជាជីវៈ សារព័ត៌មានពិសេស គឺតាមប្រម៉ាញ់រថយន្ត ដឹកឈើតែម្តង។

សកម្មភាពខាងលើនេះ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សូមឲ្យខាងមន្ទីរព័ត៌​មាន និងសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យពួកគាត់ផង ព្រោះមិនដឹងថា ក្រុមអ្នកកាសែតខាងលើ យកព័ត៌មានទៅចុះផ្សាយនៅឯណានោះទេ ពោលមានតែដេញតាមឡានឈើប៉ុណ្ណោះ៕

ប្រភព ៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ០៨ និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ក៏បានធ្វើការឡោមព័ទ្ធ និងបង្ក្រាបឃ្លាំងស្តុកឈើប្រណិត របស់ថៅកែវៀតណាមមួយកន្លែង ស្ថិតនៅចំណុចកំពង់ទឹកជិតគល់ស្ពានថ្មី នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង.ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចដែលចូលរួមប្រតិបត្តិការនេះ បានឲ្យដឹងថា បន្ទាប់ពីបានឡោមព័ទ្ធ ក្រុមចម្រុះបាននាំគ្នាចូលទៅពិនិត្យមើល ទៅឃើញមានឈើប្រណិតៗ ចំនួន០៤ទូក និងរថយន្តបែនចំនួន០១គ្រឿង មានចំនួនសរុបប្រមាណ៣០ម៉ែត្រគូប។

ក្រោយឆែកឃើញ កម្លាំងសមត្ថកិច្ចចម្រុះ កំពុងចាត់វិធានការជា បន្តបន្ទាប់តាមផ្លូវច្បាប់តទៅទៀត៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម