វ៉ាន់ នីឡា ប្រាប់រឿងរបស់មនុស្សស្រី ខ្ទេចគ្មានចន្លោះតែម្តង!
ភ្នំពេញ៖ ជារឿងដែលកម្រមួយ ដែលថ្មីៗនេះ តារាចម្រៀងស្រី វ៉ាន់ នីឡា ហ៊ានបង្ហាញពីអារម្មណ៍ពិត តាមរយៈបណ្តាញហ្វេសប៊ុក ដែលទាក់ទងនឹងជីវិតមនុស្សស្រី ត្រូវចំណាយថវិកាជាច្រើន ទៅលើគ្រឿងសម្ភារៈជាច្រើន។
ក្នុងនោះដែរ តារាស្រីរូបនេះ បានត្អូញត្អែរប្រាប់អ្នកគាំទ្រថា "ខ្ញុំហត់នឿយនឹងកើតជាមនុស្សស្រី ចុះលុយសម្បើមណាស់ តាំងពីក្បាលដល់ចុងជើង សុទ្ធតែត្រូវការរបស់ជំនួយ មិនមែនមុជទឹក ហើយស្លៀកពាក់ខោអាវចប់ឯណា នៅលាបឡេមុខឡេលាបខ្លួន ផឹកវីតាមីននេះនោះ សក់ផង ស្បែកផង ទម្រាំងបានដេកម៉ាយប់ៗ ហើយអាពេលខ្លះឃុំខ្លួនឯងក្នុងបន្ទប់ទឹក សំងំខាត់ស្បែកចង់ដាច់ខ្យល់ ខោអាវសម្លៀកបំពាក់ កាបូបស្បែកជើង គ្រឿងកាឡៃ គ្រឿងម៉ាកកាយេ និយាយទៅមនុស្សស្រីចំណាយមហាច្រើនជាងមនុស្សប្រុស។ ហើយស្ទើរពេញមួយជីវិត គឺត្រូវតែធ្វើបែបហ្នឹងរាល់ងៃ ចង់ប្រាប់ឥឡូវនេះហត់នឹងធ្វើរឿងទាំងអស់នឹងណាស់ ខ្ចិលម៉ង ដល់ថ្នាក់លាបឡេ មិនមែនអង្គុយទេ គឺដេកលាប ។ដូច្នេះហើយគ្រប់ស្ថាប័នការងារ គួរតែតំឡើងប្រាប់ខែសម្រាប់បុគ្គលិកស្រីៗ ព្រោះថា ពួកគាត់មានតម្រូវការច្រើន ប្រាប់ខែច្រើនឃើញបុគ្គលិកស្អាតទៅៗ ដល់ពេលប្រាក់ខែតិច ឃើញបុគ្គលិកចាស់ទៅៗ"។
ចំពោះគំនិតរបស់ កញ្ញា វ៉ាន់ នីឡា ហាក់ដូចជាចាក់ចំបេះដូង របស់មនុស្សស្រីតែម្តងនាពេលបច្ចុប្បន្ន ដែលត្រូវចាយវាយគ្រប់យ៉ាង តាំងពីចុងសក់ ដល់ចុងជើង។ សារមួយនេះដែរ ត្រូវបានគេចុចចែករំឡែកតៗគ្នាយ៉ាងច្រើន ហើយក៏មានអ្នកគាំទ្រមួយចំនួន បាននិយាយថា វ៉ាន់ នីឡា ពិតជានិយាយត្រូវ ព្រោះថាមនុស្សស្រីពិតជាត្រូវចំណាយលុយទៅលើគ្រឿងធម្មតាៗ ច្រើនជាងមនុស្សប្រុសឆ្ងាយណាស់៕
ចុះចំណែកប្រិយមិត្តយល់យ៉ាងណាដែរ?
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាចម្រៀងស្រី វ៉ាន់ នីឡា បានបញ្ចេញអារម្មណ៍ តាមរយៈការសរសេរសារក្នុងហ្វេសប៊ុករបស់នាង តាមបែបធម៌ត្រជាក់ថា «ល្មមបោះចោលទៅវប្បធម៌ឈ្នានីស និងនិយាយពន្លើស(បំផ្លើស) ប្រើល្បិចធ្វើបាបគ្នាហ្នឹង !»។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីរូបស្រស់ កញ្ញា វ៉ាន់ នីឡា បានសរសេររៀបរាប់ថា «សូមមេត្តាចំណាយពេលអាន Statusនេះ ដោយក្តីអនុគ្រោះ ។ ចានក្នុងរាវគង់អីតែងតែប៉ះទង្គិចគ្នា ជារឿងធម្មតា មានបញ្ហាខ្លះកើតឡើង ហើយក៏ចប់ ខ្ញុំមិនបានយកវាមកដាក់ ក្នុងការចងចាំរបស់ខ្ញុំផង ដោយសាតែរឿង ដែលប៉ះទង្គិចហ្នឹង គឺវាតូចតាចពេក ដែលមិនមានតំលៃឲ្យខ្ញុំ យកមកវិភាគវែកញែក រកខុសត្រូវ»។
កញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ថា «សម័យនេះទៅហើយ ល្មមបោះចោលទៅវប្បធម៌ឈ្នានីស និងនិយាយពន្លើសប្រើល្បិច ធ្វើបាបគ្នាហ្នឹង ព្យាយាមសំឡឹងមើលពិភពខាងក្រៅ និងស្វែងយល់ពីមនុស្សឲ្យបានច្រើន ទាំងមនុស្សល្អទាំងមនុស្សអាក្រក់ នោះខួរក្បាលរបស់អ្នក នឹងចេះវិភាគថ្លឹងថ្លែង។ ពេលនោះហើយ អ្នកក៏ចាប់ផ្តើមចេះកាត់បន្ថយបញ្ហា ដោយការមិនចង់យកឈ្នះចាញ់!»។
តារាស្រីដែលមានរឿងអាស្រូវអាម៉ាស់ ស្ទើរងើបមុខមិនរួច កញ្ញា វ៉ាន់ នីឡា បានបន្ថែមទៀតថា «រឿងតូច និងចេះធ្វើឲ្យអត់មានរឿង មិនមែនរឿងតូចខំប្រឹងនិយាយ បង្កើតឲ្យទៅជារឿងក្តៅក្រហាយទេ មនុស្សដែលឆ្លាត គឺជាមនុស្សដែលនិយាយតិច តែគិតច្រើន។ ខ្ញុំអាណិតទើបខ្ញុំប្រាប់ សង្ឃឹមថា អ្នកនឹងអានអត្ថបទមួយនេះ ដោយស្នាមញញឹម»។
គួររំឭកថា គិតរហូតមកទល់ពេលនេះ រឿងបណ្តឹងលើករណីជនអនាមិក ទម្លាយរូបភាពអាក្រាតកាយ របស់តារាចម្រៀងស្រីប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ហាក់នៅតែមិនទាន់មានតម្រុយណាមួយ ក្នុងការស្វែងរកចាប់មុខជនរូបនោះ មកធ្វើការដាក់ទោសតាមផ្លូវច្បាប់នៅឡើយទេ ខណៈសាមីខ្លួន កញ្ញា វ៉ាន់ នីឡា បានចូលបំភ្លឺក្នុងសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់មន្រ្តីតុលាការម្ដងរួចមកហើយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!