ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី
(ភ្នំពេញ)៖ នៅមុននេះបន្តិចក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី ដូចជា ប្រទេសសឹង្ហបុរីមានករណីនេះ កើនដល់ចំនួន១៥១, ប្រទេសឡាវ២ករណី, ប្រទេសវៀតណាម២ករណី, ថៃ៩៧ករណី និងម៉ាឡេស៊ី១ករណី។
ក្រសួងសុខាភិបាល បានអះអាងថា នៅកម្ពុជាចាប់ពីឆ្នាំ២០០៧ រហូតដល់ ២០១០ រកឃើញជំងឺ Zika មានចំនួន៧ករណី សុទ្ធតែជាសះស្បើយ និងពុំរកឃើញមានករណីកុមារមានក្បាលតូច ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះវីរុស Zika ពុំរកឃើញករណីនេះទៀតទេ។
ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ការទប់ស្កាត់នឹងការពារ ជំងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជំងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកនៃការកកើតសត្វមូល។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋាន ប្រជាជននៅក្នុងសហគមន៍ ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកពាក់ខោជើងវែង និងអាវដៃវែង និងសម្រាកក្នុងមុង។ ពេលមានជំងឺដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត»។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី៖
ប្រភព ៖ Fresh News
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រសួងសុខាភិបាល ចេញប្រកាស ស្តីពីស្លាកបំរាម នៃការហាមជក់បារី បង្ហុយផ្សែងថ្នាំជក់, អ្នកជក់បារី កន្លែងហាមឃាត់ ពិន័យ២ម៉ឺនរៀល។ គួររំលឹកផងដែរថា ក្រសួងសុខាភិបាល បានចេញប្រកាសថ្មីមួយ ស្តីពីស្លាកបំរាម នៃការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ដើម្បីដាក់ឲ្យអនុវត្តនៅតាមហាង ភោជនីដ្ឋាន ទីសាធារណៈនានជាដើម កុំឲ្យប៉ះពាល់ដល់សុខាមាលភាពប្រជាជន។
ប្រកាសរបស់ក្រសួងសុខាភិបាលចំនួន៣ទំព័រ មាន៩ប្រការ ដែល Fresh News ទទួលបានបញ្ជាក់ថា ស្លាកបំរាមអំពីការ ហាមឃាត់ជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ត្រូវជាសារសរសេរជាភាសាខ្មែរ និងភាសារអង់គ្លេស អមដោយសញ្ញាបំរាម។ ស្លាកបំរាមត្រូវសរសេរថា «ហាមជក់បារី» «No Smoking» អមជាមួយនឹងសញ្ញាបំរាម ដែលមានរូបភាព បារីមួយដើមនៅក្នុងរង្វង់ មូលក្រហម និងមានបន្ទាត់ក្រហមមួយ គូសចំអង្កត់ផ្ចិតបញ្ឆិតពីខាងលើ នៃផ្នែកខាងឆ្វេងមកក្រោមផ្នែកខាងស្តាំ (មានរូបភ្ជាប់ជាមួយ)។
ប្រកាសដដែលបានបញ្ជាក់ថា អ្នកគ្រប់គ្រងឬម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណៈ ត្រូវបិទផ្សាយ និងដាក់ស្លាកបំរាម ហាមជក់បារីនៅកន្លែងដែលអាចមើលឃើញច្បាស់។ បុគ្គលណាដែលរំលោភបទបញ្ញាតិ្ត នៃប្រកាសនេះ ត្រូវទទួលពិនិត្យតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រិតស្តីពីវិធានការ ហាមឃាត់ការជក់ ឬបង្ហុយផ្សែងថ្នាំជក់ នៅកន្លែងធ្វើការឬទីសាធារណៈ។ ជនណាដែលជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងហាមឃាត់ ត្រូវពិនិត្យជាប្រាក់២ម៉ឺនរៀល៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!