ភ្លើង​ឆេះ​ស្ថានីយ៍​ប្រេង​នៅ​ក្រុង​ច្បារមន រាលដាល​ដល់​ផ្ទះ​២​ល្វែង

 
 

ខេត្តកំពង់ស្ពឺ​ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា មក​ដល់​វេលា​ម៉ោង​១២​និង​០៨​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ កញ្ញា​នេះ ភ្លើង​ដែល​ឆាបឆេះ​ស្ថានីយ៍​ប្រេង​សូ​គី​ម៉ិច ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន មិន​ទាន់​រលត់​នៅឡើយ​ទេ គ្រាន់តែ​ថមថយ​ឥ​ទ្ឋិ​ពល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អគ្គិភ័យ​ដែល​កើតឡើង​មិន​ទាន់​ដឹង​មូលហេតុ​កាលពី​វេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ បាន​រាលដាល​ដល់​ផ្ទះ​២​ល្វែង​ដែល​ត្រូវជា​បងប្អូន​របស់​ម្ចាស់​ស្ថានីយ៍​ប្រេង​ខាងលើ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ពី​ការ​ខូចខាត ឬ មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​នៅឡើយ​ទេ គ្រាន់តែ​តាម​ជាក់ស្តែង​ទំហំ​នៃ​ការ​ខូចខាត​មាន​ទំហំ​ធំ​៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីព្រឹកមិញ អគ្គិភ័យដែលឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅខាងក្រោយមន្ទីរពេទ្យកុមារជាតិ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកបានរលត់ ទៅវិញហើយ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ នៅជិតខាងជួយពន្លត់ទាន់។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុគឺបណ្តាលមកពីឆ្លងភ្លើង នៅពេលម្ចាស់ផ្ទះសាកថ្មទូរស័ព្ទ ហើយដាក់លើពូក។ គ្រោះអគ្គិភ័យមួយ ចំអិតកំពិសនេះ បានបណ្តាលឲ្យខូចខាតពូកដេក និងទ្រព្យសម្បត្តិមួយចំនួនតូច។

រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅជួយអន្តរាគន៍ដែរ ប៉ុន្តែមិនបានបាញ់នោះទេ៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម