ក្រុមហ៊ុនសាមសុង ផ្តល់ជូនគ្រឿងអេឡិចត្រូនិក បន្ថែម ដើម្បីពង្រឹង កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យានៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

 
 

ក្រុមហ៊ុនសាមសុងបានផ្គត់ផ្គងបន្ថែមទៀត នូវគ្រឿងអេឡិចត្រូនិក និងសម្ភារៈសិក្សាដល់និស្សិត ដែល កំពុងសិក្សាក្នុងវគ្គបណ្តុះបណ្តាល បចេ្ចកវិទ្យាសាមសុង Tech Institute នៅថ្ងៃទី 31 ខែ សីហា នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចប្រចាំនៅកម្ពុជា បានឲ្យដឹងថា៖ «យើងចង់ឲ្យនិស្សិត ដែលចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាសាស្ត្រាចារ្យ អាចអនុវត្តជាមួយ និឹងសម្ភារៈអេឡិចត្រូនិកទំនើបៗរបស់សាមសុង ដូច្នេះហើយទើបយើង នាំមកជូននូវសម្ភារៈជាច្រើន នៅថ្ងៃនេះ។ » សម្ភារៈដែលត្រូវបាន យកចែកជូនបន្ថែមនៅថ្ងៃនេះរួមមាន៖ ម៉ាសុីនបោកសំលៀកបំពាក់ទំនើបៗ សាមសុងថេប្លិត ទូរស័ព្ទដៃសាមសុង និងគ្រឿងអេឡិច ត្រូនិកជាច្រើនទៀត។ ជារៀងរាល់ឆ្នាំក្រុមហ៊ុនសាមសុងតែងផ្តល់ជូនសម្ភារៈសិក្សានិងគ្រឿងអេឡិចត្រូនិក ក៏ដូចជាបណ្តុះ បណ្តាលគ្រូបង្គោលជាមួយនឹងអ្នកជំនាញរបស់ក្រុមហ៊ុនសាមសុង ដើម្បីឲ្យនិស្សិតដែលចូលរួមក្នុង វគ្គនេះអាចទទួលបានចំណេះដឹងថ្មីៗ។ វគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យាសាមសុង Tech Instituteនេះ ត្រូវរៀបចំឡើងដោយវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ដោយមានការសហការឧបត្ថម្ភ ពីក្រុមហ៊ុនសាមសុងតាំងពីឆ្នាំ2014។

លោកសាស្រ្តាចារ្យ គឹម វណ្ណី ប្រធានការិយាល័យសិក្សានៃ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងជាអ្នកសម្របសម្រួល វគ្គបណ្តុះបណ្តាលនេះបានឲ្យដឹង៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើប និង សប្បាយរីករាយ ដែលក្រុមហ៊ុនសាមសុង តែងតែទំនុកបម្រុងគ្រឿងអេទ្បិចត្រូនិកទំនើប ដែលជួយ ឲ្យនិស្សិតអាចសិក្សាទាំងទ្រឹស្តី និងការអនុវត្តន៍បានយ៉ាងប្រសើរ។ ខ្ញុំសង្ឃឹមថាសាមសុង នឹងបន្តនូវ ការចែករំលែកនេះមកដល់និស្សិតកម្ពុជា ដើម្បីជួយអភិវឌ្ឍចំណេះដឹង និងពង្រឹងសមត្ថភាពផ្ទាល់ ខ្លួនរបស់ពួកគេឲ្យទាន់សម័យកាល។»

លោក ជី ជូឡុង ដែលជានិស្សិតឆ្នាំទី 2 ផ្នែកបរិក្ខារត្រជាក់ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំ សប្បាយចិត្តណាស់ពេល ដែលបានទទួលនូវសម្ភារៈសិក្សាក៏ដូចជាគ្រឿងអេឡិចត្រូនិក របស់សាមសុងនៅថ្ងៃនេះ។ ជាការពិតណាស់ យើងមិនអាចបានរៀននិងអនុវត្តជាមួយគ្រឿងអេឡិចត្រូនិក ទំនើបដូច្នេះទេ បើគ្មានសាមសុង។»

រយៈពេលជិត ៣ឆ្នាំបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើង មាននិស្សិត ប្រមាណ 200នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ។ មាននិស្សិតជាង10 នាក់ ដែលបាន ទទួលការងារដ៏សមរម្យ នៅក្រុមហ៊ុនសាមសុងក្នុងទីក្រុងភ្នំពេញ ហើយមាននិស្សិត ជាច្រើននាក់ ទៀតដែលបានចេញ ទៅបម្រើការងារនៅតាមស្ថាប័នឯកជនផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅ ប្រទេស។ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម