ក្មេងប្រុសវ័យ ១២ឆ្នាំសោះ ស្រស់សង្ហារ និងល្បីប៉ុណ្ណឹងហើយ ចុះទម្រាំធំពេញវ័យទៀត?
អូស្រ្តាលី៖ ក្មេងប្រុសម្នាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេង អ៊ិន ធើណេត ជាមួយនឹងរូបរាងដ៏ស្រស់សង្ហាររបស់គេ។
William Franklyn Miller ជាតារាម៉ូដែលវ័យក្មេងម្នាក់ ដែលមានអាយុទើបតែ ១២ឆ្នាំប៉ុណ្ណោះ តែរូបគេទទួលបាន ការងារថតម៉ូត ស្ទើរតែគ្រប់កម្មវិធី និងថតដាក់គ្របទស្ស នាវដ្តីជាច្រើន។
ជាមួយនឹង ទម្រង់មុខពោរពេញទៅដោយភាពជឿជាក់ និងកែវភ្នែកមុតស្រួច របស់ក្មេងប្រុសរូបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើននាក់និយាយថា រូបគេនឹងល្បីល្បាញខ្លាំងនៅពេលធំឡើង ដោយសារតែសម្រស់ និងបូកផ្សំនឹងទេពកោសល្យ ក្នុងការបញ្ចេញស្ទាយថតយ៉ាងរស់រវើក ដូចជាអ្នកអាជីព។
មិនតែប៉ុណ្ណោះ ចំនួនអ្នកFollow ក្នុងបណ្តាញអ៊ិនស្តាក្រាមរបស់ William បានកើនឡើងជាលំដាប់ ដែលពេលនេះមានចំនួនជិត២០ម៉ឺននាក់ទៅហើយ។ ហើយនៅពេលរូបគេបង្ហោះរូបថតម្តងៗ ក៏ទទួលបានការចុច Like យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕
ចង់ដឹងថា ក្មេងប្រុសវ័យ១២ឆ្នាំរូបនេះ សង្ហារកម្រិតណា តោះតាមដានទាំងអស់គ្នា៖
កំណត់ហេតុខ្មែរឡូត៖
ក្មេងប្រុសតូចម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម យល់ថា មានមុខស្រដៀងនឹង តារាសម្តែងប្រុសថៃ២នាក់ គឺលោកMario Muarer និង លោក Nickhun។
យោងតាមគេហទំព័រថៃមួយ បានឲ្យដឹងថា រូបថតជាច្រើនសន្លឹក របស់ក្មេងប្រុសម្នាក់ ត្រូវបានល្បីសុះសាយ ពេញអនឡាញ ដោយសារតែកែវភ្នែកធំៗ និងទម្រង់មុខដ៏ស្រស់សង្ហាររបស់រូបគេ។
មិនតែប៉ុណ្ណោះ ក៏មានមនុស្សភាគច្រើន បានគិតថាដែរថា ក្មេងប្រុសរូបនេះ ស្រដៀងនឹងតារាប្រុសថៃ២នាក់ គឺលោកMario និង តារាប្រុសថៃកាត់ កូរ៉េ លោកNickhun ណាស់។ ហើយក្នុងនោះដែរ ពួកគេបានបញ្ចេញមតិថា កែវភ្នែករបស់រូបគេ គឺមើលយូរទៅៗ កាន់តែដូចលោកNickhun តែបើទម្រង់មុខ និងស្នាមញញឹមវិញ គឺដូចលោក Mario។
ដោយសារទម្រង់មុខដ៏គួរឲ្យស្រឡាញ់ របស់ក្មេងប្រុសរូបនេះហើយ បានធ្វើឲ្យរូបគេ ទទួលបានការងារសិល្បៈយ៉ាងច្រើនទាំងវ័យក្មេង ដូចជាថតសម្តែងរឿងភាគថៃ និងដើរម៉ូតជាដើម៕
ចង់ដឹងថា ក្មេងប្រុសរូបសង្ហារនេះ មុខស្រដៀងនឹង Mario និងNickhun យ៉ាងណា តោះមើលរូបខាងក្រោមទាំងអស់គ្នា៖
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!