សម្រស់តារាស្រីថៃល្បីខ្លាំង Pimmy មិនប្រែប្រួល ស្អាតតាំងពីក្មេង រហូតដល់ធំពេញវ័យ!
ថៃ៖ ប្រជាប្រិយរបស់ តារាស្រីថៃ Pimmy Pimprapa កំពុងតែល្បីស្រឺតៗ ក្រោយពេលនាងបានដើរជាតួឯកក្នុងរឿងភាគថៃ មួយចំណងជើងថា "គ្រាមួយនៃបេះដូង"។
ចំពោះរឿងនេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍លើរូបសម្រស់ដ៏គួរឲ្យស្រលាញ់របស់នាងជាពន់ពេក នៅពេលនាងញញឹមម្តងៗ។ ហើយក៏មានអ្នកគាំទ្រមួយចំនួនបានគិតថា នាងស្អាតបែបនេះ ប្រហែលជាធ្លាប់កែកុនសម្ផស្សខ្លះៗហើយ។
ប្រភពព័ត៌មានថៃ បានប្រមូលផ្តុំរូបថតរបស់នាង Pimmy តាំងនៅក្មេង រហូតដល់ពេញវ័យ ដើម្បីជាភស្តុតាងមួយក្នុងការបញ្ជាក់ថា រូបនាងពិតជាស្រស់ស្អាតពីធម្មជាតិពិតៗ គ្មានការវះកាត់កែសម្ផស្សអ្វីឡើុយ។ ហើយបើប្រៀបធៀប រូបថតពីមុន និងបច្ចុប្បន្ន គឺសម្រស់របស់នាង មិនបានប្រែប្រួលទៅណាឆ្ងាយឡើយ គ្រាន់តែរាងស្រកទម្ងន់តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ កើតក្នុងឆ្នាំ១៩៩២ បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីក្មេងមកម្ល៉េះ។ កាលពីមុននាងក៏ធ្លាប់ជាសមាជិកក្នុងក្រុមចម្រៀង Kamikaze ផងដែរ ។ ចំពោះការសិក្សាវិញ នាងបានបញ្ចប់ថ្នាក់មហាវិទ្យាល័យនៅឆ្នាំ២០១៤ ផ្នែកស្ថាបត្យកម្ម នៅសកលវិទ្យាល័យ Chulalongkorn៕
តោះមើលសម្រស់របស់នាង Pimmy តាំងពីក្មេង រហូតដល់ធំពេញវ័យបន្តិចមើល៖
កំណត់ហេតុខ្មែរឡូត៖
ដោយឡែកសម្រាប់ តារាស្រីហ្វីលីពីន នាងម៉ារីម៉ាវិញ សម្រស់របស់នាង ក៏ស្អាត តាំងពីក្មេង ដល់ឥឡូវផងដែរ។
តារាសម្តែងស្រីនាង Marian Rivera ហៅនាង ម៉ារីម៉ា ជាតារាស្រីម្នាក់ ដែលគេជឿជាក់ថា ស្រស់ស្អាតតាំងពីក្បាល ដល់ចុងជើងពីធម្មជាតិពិតៗ ដោយគ្មានកែកុនបន្តិចនោះទេ។
ថ្វីបើនាងម៉ារីម៉ា មានកូនស្រីម្នាក់ក៏ដោយ ក៏សម្ផស្ស និងរូបរាងរបស់នាងនៅតែអំណោយផលដដែល ដែលធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ និងសរសើរនាងយ៉ាងខ្លាំង។ ដោយសារសម្រស់ស្អាតនេះហើយ បានធ្វើឲ្យនាង មានការងារសិល្បៈ ទាំងសម្តែង ពិធីការិនី មិនឈប់មិនឈរផងដែរ។
តារាស្រីរូបនេះ ក៏បានបង្ហាញរូបថតមួយសន្លឹកក្នុងបណ្តាញសង្គមហ្វេសប៊ុក ពីរូបសម្រស់របស់នាង តាំងពីក្មេង រហូតដល់ពេញវ័យ។ បើក្រឡេកមើលរូបថតនោះ គឺអាចបញ្ជាក់បានថា នាងមិនបានផ្លាស់ប្តូរសូម្បីបន្តិច ដែលអាចជឿជាក់បានយ៉ាងច្បាស់ថា នាងស្អាត ដោយមិនបានវះកាត់កែសម្ផស្សនោះឡើយ។
ជាមួយគ្នានោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានសរសើរ និងពោលពាក្យថា នាងម៉ារីម៉ា ពិតជាស្អាតតាំងពីក្មេងមែន។ រីឯអ្នកខ្លះទៀត បាននិយាយថា មុខនាងនៅពីតូច ដូចនឹងកូនស្រីនាងណាស់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!