អ្នកវិទ្យាសាស្រ្ត បានរកឃើញមូលហេតុ ដែលមនុស្សឆ្លាតពូកែ មិនងាយធ្លាក់ក្នុងអន្លង់ស្នេហ៍
សេចក្តីស្រលាញ់ មិនមែនជាអ្វី ដែលយើងងាយស្រួលយល់ទេ ជាពិសេស មិនមែនចង់មាន ចង់អត់ តាមតែចិត្តចង់បានឡើយ។ អ្នកវិទ្យាសាស្រ្ត ក៏បានលើកឡើងថា នៅពេលដែលអ្នកកាន់តែពូកែ កាន់តែឆ្លាត អ្នកក៏កាន់តែមានឯករាជ្យលើខ្លួនឯង ហេតុនេះ អ្នកប្រាកដជាមិនចង់មានស្នេហាទេ។
ទោះបីជាអ្នកមិនស្ថិតក្នុងប្រភេទមនុស្ស ដែលមានបញ្ញាខ្ពស់ក៏ដោយ ក៏អ្នកប្រាកដជាធ្លាប់មានមិត្តភក្តិ ឬអ្នកស្គាល់នរណាម្នាក់ ដែលនៅលីវ ដោយសារតែកម្រិតវ័យឆ្លាតរបស់ពួកគេដែរ។
ចុះហេតុអ្វីបានជា មនុស្សដែលពូកែ ហើយឆ្លាត ពិបាកស្វែងរកដៃគូយ៉ាងនេះ? ខាងក្រោមនេះ ជាមូលហេតុមួយចំនួន ដែលបណ្តាលឲ្យមានបញ្ហានេះ ៖
១. ពួកគេពូកែខាងវិភាគ មិនថាគេ មិនថាខ្លួនឯង
មនុស្សដែលឆ្លាត មានសមត្ថភាពអស្ចារ្យ ក្នុងការប្រមូលបាននូវព័ត៌មាន និងទាញជាសេចក្តីសន្និដ្ឋាន បានយ៉ាងឆាប់រហ័ស។ នេះអាចជាគុណសម្បត្តិ និងជាគុណវិបត្តិ ដំណាលគ្នា ពីព្រោះពួកគេ អាចហ្នឹងធ្វើការបញ្ចប់ទំនាក់ទំនងភ្លាមៗ គ្រាន់តែឈ្លោះគ្នាជាលើកដំបូង (សន្មត់ថាពួកគេមិនត្រូវគ្នា)។ ហ៊ានតែយល់ច្រលំ ហ៊ានតែឈ្លោះគ្នា សាកមើលទៅ។ ពួកគេប្រាកដជានិយាយថា «សុំទោស យើងមិនសក្តិសមនឹងគ្នាទេ Bye!» ជាមិនខាន។
២. ពួកគេត្រូវការពេលវេលា ដើម្បីបើកចិត្ត
ខួរក្បាលរបស់មនុស្ស មិនដែលឈប់ធ្វើដំណើរការទេ ជាពិសេសមនុស្សដែលមានបញ្ញាខ្ពស់។ ដោយប្រើប្រាស់ភាពវៃឆ្លាត ពួកគេគិតគ្រប់សព្វជ្រុងជ្រោយ ច្រើនលើសលុបពេញខួរក្បាល និងគិតពីហេតុផលផ្សេងៗ ដែលអាចបណ្តាលឲ្យកើតជាបញ្ហា។ ជាលទ្ធផល ពួកគេបែរជាមិនងាយ បើកចិត្តទទួលយកនរណាម្នាក់ឡើយ ដោយសារតែពួកគេដឹង និងយល់អំពីអ្វី ដែលពួកគេត្រូវប្រឈម នៅពេលមានស្នេហា។ ចឹងហើយទើបពួកគេ មិនសូវមាត់ក លេងចរិតស្រីស្អាត ប្រុសស្អាត និងចូលចិត្តធ្វើអីផ្តាច់ការ។ តើអ្នកណាទៅចាប់អារម្មណ៍ មនុស្សបែបនេះទៅ? ហេតុនេះ គឺត្រូវទាមទាររយៈពេលយូរបន្តិចហើយ ដើម្បីឲ្យមនុស្សប្រភេទនេះងាកមកចាប់អារម្មណ៍នោះ។
៣. ពួកគេរស់នៅក្នុងអតីតកាល
ហេតុផលមួយទៀត គឺអាចដោយសារតែពួកគេ ធ្លាប់មានបទពិសោធន៍មិនល្អណាមួយ ដែលបានជួបប្រទះ បណ្តាលឲ្យពួកគេ ចេះការពារខ្លួន របស់ពួកគេមិនឲ្យមានបញ្ហាដូចមុនទៀត។ មនុស្សដែលពូកែមានបញ្ញាខ្ពស់បែបនេះ ដូចដែលបានដឹងហើយថា មិនងាយបើកចិត្តឲ្យនរណាម្នាក់ទេ ក៏ព្រោះតែខួរក្បាលរបស់ពួកគេ នៅតែគិតពីស្ថានភាពអតីតកាល ដែលព្រមបើកចិត្តទទួលយកស្នេហាហើយ ចុងបញ្ចប់បែរជាត្រូវឈឺចាប់វិញនោះ។ ហេតុផលនេះហើយ ទើបពួកគេមិនចង់មានដៃគូ និងមិនរំពឹងថា អ្នកក្រោយៗ អាចល្អជាងអ្នកមុនទេ។
៤. ពួកគេសុខចិត្តជ្រើសរើសភាពនៅលីវ
មនុស្សដែលមានភាពវ័យឆ្លាតខ្ពស់ ចូលចិត្តគិតច្រើន វិភាគច្រើន មិនថាជារឿងអ្វីនោះទេ សូម្បីតែរឿងទំនាក់ទំនងស្នេហា។ ដូច្នេះហើយ ពួកគេដឹងថា ការដែលនៅតែឯង វាល្អជាង ការដែលជ្រើសរើសមនុស្សខុស មកនៅជាមួយ។ តែប្រសិនបើគិតៗទៅ ការសម្រេចចិត្តបែបនេះ ក៏ជារឿងល្អមួយដែរ ព្រោះស្តាប់ទៅ គឺសមហេតុសមផលម៉្យាង។ ហេតុនេះ មនុស្សដែលមានភាពវ័យឆ្លាតការគិតក៏ខ្ពស់ ហើយនៅលីវ ក៏ដោយសារតែពួកគេជ្រើសរើសជីវិតបែបនេះ។
៥. ពួកគេគិតពីចំណេះ មិនមែនសម្រស់ទេ
វាជាករណីធម្មតាមួយទៅហើយ ព្រោះមិនថាប្រុស មិនថាស្រីនោះទេ ចំណុចដែលទាក់ទាញបំផុតគឺ អ្វីដែលនៅខាងក្នុង (ចិត្តគំនិត) មិនមែនអ្វីដែលគ្រាន់តែមើលឃើញតាមខាងក្រៅនោះទេ (រូបរាង សម្រស់)។ និយាយជាទូទៅ មនុស្សដែលឆ្លាត សុទ្ធតែមាន “សម្រស់អរូបិយ” និងមានតែមនុស្សពិសេសណាម្នាក់ទេ ដែលអាចពេញចិត្ត និងទទួលយកបាន។
៦. ពួកគេគិតថាស្នេហា មិនមែនជាអាទិភាពក្នុងជីវិតទេ
សម្រាប់អ្នកមានការគិតខ្ពស់ មានបញ្ញា មានភាពឆ្លាតវៃ ពួកគេគិតថា ជីវិតគឺពោរពេញទៅដោយលទ្ធភាព និងទំនួលខុសត្រូវ ជាច្រើនប្រភេទ ដែលជារឿងល្អៗ មានតម្លៃ សម្រាប់អនុវត្តន៍ ជាជាងការមានស្នេហាទៅទៀត។ ពួកគេសុខចិត្តចំណាយពេលវេលា និងកិច្ចខិតខំប្រឹងប្រែង ទៅលើការងារផ្សេងៗ ដែលមានប្រយោជន៍ជាង ការមានដៃគូស្នេហា។
៧. ពួកគេជីកឲ្យបានជ្រៅជាមុនសិន
វាអាចជារឿងមួយ ដែលពិបាកសម្រាប់ អ្នកដែលចង់ទទួលបានការស្រលាញ់ ពីមនុស្សដែលមាន មានវ័យឆ្លាតខ្ពស់ៗ។ ពួកគេមិនត្រឹមតែទាមទារពេលវេលាយូរប៉ុណ្ណោះទេ ពួកគេត្រូវការស្វែងយល់ ស្គាល់ពីចិត្តគំនិត ដៃគូឲ្យច្បាស់លាស់ ១០០% សិន ជាពិសេសចង់ដឹងថាចាប់អារម្មណ៍ និងប្តេជ្ញាចិត្ត បានកម្រិតណា។ (ពិបាកណាស់មែនអត់?)
ប្រភព ៖ Bright Side | I Heart Intelligence | Lifehack
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!