មកមើល ស្ពានឆ្លងជ្រលងភ្នំ ខ្ពស់ជាងគេបំផុតមួយ ក្នុងលោក (មានវីដេអូ)

 
 

ចិន៖ ស្ពាន Puli គ្រាន់តែជាខ្សែតភ្ជាប់ចរាចរណ៍មួយប៉ុណ្ណោះ សម្រាប់អ្នកធ្វើដំណើរក្នុងតំបន់ តែធាតុពិតស្ពានឆ្លងកាត់ជ្រលងភ្នំកម្ពស់១,៦០០ហ្វីត (ជាង ៤៨៧ម៉ែត្រ) មួយនេះ ពិតជាស្រស់ស្អាត និងមិនគួរឲ្យជឿ ប្រសិនបើមើលពីលើមេឃ។

វីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ បានចាប់យកទិដ្ឋភាពដ៏ស្រស់ស្អាតទាំងស្រុង នៃស្ពាន Puli ដែលជាស្ពានខ្ពស់ជាងគេបំផុតមួយ ជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម១០ របស់ពិភពលោក មានទីតាំងស្ថិតនៅក្នុងខេត្ត Yunnan ភាគនិរតីប្រទេសចិន។

វីដេអូមួយដែលមានរយៈពេល ត្រឹមតែ ២៧វិនាទី បង្ហាញពីភាពស្រស់ស្អាតរបស់ស្ពានមួយនេះហ៊ុំព័ទ្ធទៅដោយជួរភ្នំជាច្រើន ឆ្ងាយដាច់កន្ទុយភ្នែក។

ស្ពានឆ្លងកាត់ជ្រលងភ្នំមួយនេះ ត្រូវបានសាងសង់ស្ទើតែរួចរាល់ទៅហើយ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ មកម្ល៉េះ ជាមួយប្រវែង ៣,៤១២ហ្វីត (១,០៤០ម៉ែត្រ) និងចំណាយ់ទឹកប្រាក់អស់ ៨០លានផោន ឬប្រមាណ ១០៥លានដុល្លារអាមេរិក និងចំណាយពេល៥ឆ្នាំក្នុងការសាងសង់។ វាត្រូវបានសាងសង់ឡើងនៅខាងក្រៅក្រុង Xuanwei ក្នុងខេត្ត Yunnan ដែលជាផ្នែកមួយនៃខ្សែតភ្ជាប់ទៅកាន់ខេត្ត Guizhou ។

ស្ពាននេះសាងសង់ឡើងនៅលើជ្រលងភ្នំ​ ដែលមានកម្ពស់ជាង៤៨៧ម៉ែត្រ ដែលកម្ពស់នេះវាប្រហាក់ប្រហែល ទៅនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ក្នុងទីក្រុងសៀងហៃ ដែលជាអគារខ្ពស់បំផុតទី១០ របស់ពិភពលោក៕ 



ប្រភព ៖ បរទេស

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម