ផ្អើលវត្តបារាយណ៍ ព្រះសង្ឃនិងកូនសិស្ស៣៧អង្គ/នាក់ពុលចង្ហាន់
ខេត្តកំពង់ចាម ៖ ព្រះសង្ឃ និងកូនសិស្សចំនួន៣៧អង្គ/នាក់ បានពុលចំណីអាហារ បណ្តាលឲ្យចុកពោះ ក្អួតចង្អោរ ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងខ្លះទៀតកំពុងតែសម្រាក នៅមណ្ឌលសុខភាព ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងជាង ៤រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយរហូតមកដល់ព្រឹក ថ្ងៃទី៣០សីហានេះ បានធូរស្រាលហើយ និងត្រៀមនិមន្តត្រឡប់ទៅវត្តវិញផងដែរ ។
លោកវរសេនីយ៍ទោ ហេង វណ្ណា អធិការនគរបាលស្រុកស្រីសន្ធរ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានយកបាញ់ហយមកប្រគេនព្រះសង្ឃម្តងរួចមកហើយ លុះដល់ព្រឹកថ្ងៃទី២៩សីហា ក៏បានយកចង្ហាន់មកប្រគេនព្រះសង្ឃឆាន់ម្តងទៀត ក្រោយមកស្រាប់តែមានអាការៈចុកពោះ និងក្អួតចង្អោរជាបន្តបន្តបន្ទាប់ រហូតដល់ទៅ៣៧អង្គ/នាក់ ក្នុងនោះមានកូនសិស្ស២នាក់ផងដែរ ។
លោកអធិការនគរបាលស្រុកស្រីសន្ធរ ប្រាប់បន្តទៀតថា ចំពោះព្រះសង្ឃដែលពុលមានលក្ខណៈធ្ងន់ត្រូវបានដឹកតាមរថយន្តមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ចំណែកព្រះសង្ឃផ្សេងៗទៀតមិនបានមកដោយសារតែមានលក្ខណៈស្រាល ត្រូវក្រុមគ្រូពេទ្យជាច្រើននាក់បញ្ជូនទៅកាន់មណ្ឌលសុខភាពបារាយណ៍ គឺបានប្រឹងប្រែងសង្គ្រោះដោយបន្តោងសេរ៉ូមដើម្បីបន្សាបជាតិពុល ។
ចំពោះការពុលចង្ហាន់ខាងលើនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថាមកពីសម្លស្ងោរស្ពៃជ្រក់ ដែលគេដាំហើយបាញ់ថ្នាំ នៅពេលដែលពលរដ្ឋយកមកស្លមិនបានលាងឲ្យស្អាតល្អ ទើបជាហេតុបង្កឲ្យមានបាតុភាពពុលក្អួតចង្អោរដល់ព្រះសង្ឃជាច្រើនអង្គ តែសំណាងត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេល ។ នៅព្រឹកថ្ងៃទី៣០សីហានេះ ព្រះសង្ឃដែលពុលចង្ហាន់ទាំងនោះបានធូរស្រាលច្រើនហើយ និងត្រៀមវិលត្រឡប់មកគង់នៅវត្តវិញផងដែរ ។
លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងដែរថា តាមការដែលមន្ត្រីជំនាញសុខាភិបាលស្រុកស្រីសន្ធរចុះទៅពិនិត្យនោះឃើញថា ការពុលបណ្តាលមកពីស្ងោរស្ពៃជ្រក់ បញ្ហាទាំងនេះត្រូវបានដោះស្រាយទាន់ពេលវេលា គឺគ្រូពេទ្យដាក់សេរ៉ូមឲ្យព្រះសង្ឃរួចហើយក៏មានកម្លាំងឡើងវិញ និងមិនមានក្តីកង្វល់ទៀតទេ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត សេចក្តីរាយការណ៍ពីភ្នាក់ងារខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ មានករណីក្មេងស្រីអាយុ៤ឆ្នាំ ម្នាក់បានពុលដំឡូងមីស្លាប់ចោលគ្រួសារ នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីពុលដំឡូងមីស្លាប់នេះ ឈ្មោះ រ៉ា ស្រីលក្ខ័ មានឪពុកឈ្មោះ ជា រ៉ា អាយុ៥៣ឆ្នាំ និងមានម្តាយឈ្មោះ នួន សារ៉ន អាយុ៥០ឆ្នាំ ពួកគាត់មានកូន២នាក់ ប្រុសម្នាក់ និងម្នាក់ទៀត ជាជនរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រួសារនេះតែងតែស្ងោដំឡូងមីហូបរៀងរាល់២-៣ថ្ងៃម្តង មិនដែលពុលទេ ទើបតែយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កុមារីរងគ្រោះ ហូបរួចក៏ក្អូតចេញដំឡូងមីមកវិញអស់ ហើយគ្រួសារស្មានថាមិនអី ក៏ឲ្យផឹកទឹកឃ្មុំហើយនាំគ្នាដេកទៅ លុះដល់ម៉ោង១ រំលងអាធ្រាត្រថ្ងៃទី១៤ ខែសីហា ទើបដឹងថា កូនស្រីបានស្លាប់បាត់ទៅហើយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!