នគរបាលខណ្ឌឫស្សីកែវ បង្ក្រាបក្រុមចោរប្លន់៤នាក់ ដកហូតរថយន្ត Land Cruiser មួយគ្រឿង និងអាវុធមួយចំនួនទៀត
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការតាំងពីម៉ោង១០យប់រហូតដល់ម៉ោង ៤៖៣០ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ដោយបង្ក្រាបបានក្រុមចោរប្លន់ ភាគច្រើនប្រើដាវសាំម៉ូរ៉ៃសកម្មភាព នៅតាមមូលដ្ឋានដោយដកហូតបានរថយន្ត Land Cruiser មួយគ្រឿង ដាវ៤ដើម កាំបិតផ្គាក់១ កាំបិតបុ័ងតោ១ ញញួ១ និងម៉ូតូ១គ្រឿងផងដែរ។
ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ក្រុមចោរប្លន់ទាំងនេះ តែងតែធ្វើសកម្មភាព នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មិនមែនតែទឹកដីខណ្ឌឫស្សីកែវនោះទេ តែនៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងបន្តសួរនាំពីសកម្មភាពរបស់ពួកវា។
ជាមួយគ្នានេះកម្លាំងនគរបាល ក៏បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមបង្ក្រាបបក្ខពួកដែល នៅសេសសល់ផងដែរ៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានខ្មាន់កាំភ្លើងបាញ់ប្លន់យកម៉ូតូ នៅមុខហាងកាហ្វេដេលី ខណ្ឌចំការមន ដែលបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់នោះ ត្រូវបានចាប់ខ្លួនហើយ នៅខណ្ឌដូនពេញ កាលពីទី១១ ខែសីហា ឆ្នាំ២០១៦។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ កម្លាំងផ្នែកយុត្តិធម៌ ខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអន្តរាគមន៍ពិសេស បានចាប់ខ្លួនជនដៃដល់រូបនេះ នៅម្តុំលក់ផ្កា ផ្លូវលេខ៥៩៨ ក្រោយពីបើកម៉ូតូគេចខ្លួនពីម្តុំស្ពាននាគ ខណ្ឌដូនពេញ។
ជនដៃដល់រូបនេះមានឈ្មោះ ខាត់ សុឃីម ហៅកូ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ ៣០E ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជននេះបានបាញ់ជនរងគ្រោះមានឈ្មោះ ប៉ិន ថារ៉ាត់ អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រមហ៊ុន ស្នាក់នៅផ្ទះជួល ម្តុំត្រឡោកបែក ខណ្ឌទួលគោក រងរបួសត្រង់ក្រោមស្មាខាងឆ្វេងធ្លាយ ដោះខាងស្តាំ និងភ្លៅខាងស្តាំ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅ ឆ្នាំ២០១៦ គ្មានស្លាកលេខ។
សូមបញ្ជាក់ថា យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយត្រូវក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម បាញ់ប្រហារចំនួន២គ្រាប់ ប្លន់យកម៉ូតូ Dream សេរីឆ្នាំ២០១៦ មួយគ្រឿងទៅបាត់។
ហេតុការណ៍បាញ់ប្លន់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ខាងលើនេះ គឺបានកើតឡើងតាមបណ្តោយមហាវិថីព្រះសីហនុ កែងនិងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកង ទី២ខណ្ឌចំការមន កាលពីថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៦។
នៅម៉ោងខាងលើគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងតាមមហាវិថីព្រះសីហនុ លុះជិះមកដល់ចំណុចកើតហេតុត្រង់មុខហាង ដេលីកាហ្វេ ជនរងគ្រោះបានឈប់ម៉ូតូ បំរ៉ុងបត់ជើងតូច ភ្លាមនោះៗ ក៏បានលេខមុខក្រុមប្លន់ប្រដាប់អាវុធមួយក្រុម និងប្រើប្រាស់កាំភ្លើងខ្លីផងនោះបានធ្វើសកម្មភាព បាញ់សំដៅមកលើជនរងគ្រោះចំនួន២គ្រាប់ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ប្រកាច់ដេកដួល នៅក្នុងថ្លុកឈាមគួរអោយអាសូរ បន្ទាប់មកក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះ បានយកម៉ូតូរបស់ជនរងគ្រោះ ជិះចេញពីកន្លែងបាញ់ប្លន់ទៅដោយសុវត្ថិភាព៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!