មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ២នាក់ ចូលទៅលួចទ្រព្យសម្បត្តិ មិនបានសម្រេច ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន

 
 

(ភ្នំពេញ)៖ មុខសញ្ញាចោរកម្មធ្លាប់ជាប់ពន្ធនាគារ២នាក់ បានប៉ុនប៉ងចូលទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មិនទាន់បានសម្រេចផង ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវខណ្ឌឫស្សីកែវ សហការ និងកម្លាំងប្រជាការពារមកអន្តរាគមន៍ បង្ក្រាប និងឃាត់ខ្លួនទាន់ពេលវេលាដោយដកហូតបានម៉ូតូ១គ្រឿង។ ការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាចោរកម្មខាងលើនេះ បានធ្វើឡើងនៅយប់ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០ ១៦ នៅត្រង់ចំណុចក្នុងបុរីរិទ្ធ ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹង សាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានបញ្ជាក់ថា ករណីឃាត់ខ្លួនមុខសញ្ញាចោរកម្មនេះ នៅពេលដែលជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ចូលទៅសម្ងំ ក្នុងបុរីរិទ្ធត្រៀមប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយបក្ខពួកម្នាក់ នៅចាំនូវនិងម៉ូតូខាងក្រៅចំណែកបក្ខពួកម្នាក់ទៀតបានចូលទៅក្នុងបម្រុងលួចទ្រព្យសម្បត្តិនៅខាងក្នុង។ លោក តូច គឹមសុង បានបញ្ជាក់ទៀតថា ជនចោរកម្មទាំង២នាក់ មិនទាន់បានធ្វើសកម្មភាពលួចបាន សម្ភារឫទ្រព្យសម្បត្តិអ្វីផង ក៏ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលកំពុងល្បាត​នៅពេលរាត្រីដើម្បីការពារសន្តិសុខសុវត្ថិភាពផ្សេងៗ ក្នុងភូមិសាស្ត្រដោយសហការនិងកម្លាំងប្រជាការពារសង្កាត់បានប្រទះឃើញ និងមានការសង្ស័យទើបធ្វើការឃាត់ដើម្បី​ត្រួតពិនិត្យសួរនាំ ស្រាប់តែបែកធ្លាយមានបក្ខពួក ម្នាក់បានចូលទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ហើយ ក៏ឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​ទាំង២នាក់តែម្ដង​ដោយដកហូតបានម៉ូតូ១គ្រឿង និងកន្ត្រងសម្រាប់ដួសយកសម្ភារផ្សេងៗនៅក្នុងផ្ទះចំនួន១ផងដែរ ។

លោក តូច គឹមសុង បានបន្ថែមថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះមាន សុផានិត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរនិ ងស្នាក់នៅមិនពិតប្រាកដនិងជាមុខសញ្ញាធ្លាប់​ជាប់ពន្ធនាគារចំនួន២​លើករួចមកហើយ រីឯបក្ខពួកម្នាក់ទៀតឈ្មោះសាន រាជ ភេទប្រុស អាយុ២ ៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បច្ចុប្បន្ន មុខសញ្ញាចោរកម្មទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីច្បាប់ ៕

ប្រភព ៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ក្រុមចោរលួចទ្រព្យសម្បត្តិបរទេស នៅឆ្នេរសមុទ្រពយតាម៉ូង ជាញឹកញាប់ត្រូវអស់លក្ខ័ ក្រោយនគរបាលក្របួចបាន៣នាក់ គួររំលឹកផងដែរថា ក្រុមចោរដែលតែងតែលួចយកទ្រព្យសម្បត្តិរបស់ក្រុមភ្ញៀវបរទេស នៅឆ្នេរសមុទ្រពយតាម៉ូងស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ ចំនួន៣នាក់នោះ ឥឡូវត្រូវអស់លក្ខ័ហើយ ក្រោយពីកម្លាំងនគរបាលបានតាមក្របួចជាប់ ព្រមទាំងដកហូតយកសម្ភារជាច្រើនផងដែរ។ 

លោក កុល ផល្លី ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះថា នៅរសៀលថ្ងៃម្សិលមិញ​ កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាលព្រហ្មទណ្ឌ បានទទួលពត័មានថា​ នៅឆ្នេរសមុទ្រពយតាម៉ូង​ ​ មានភ្ញៀវទេសចរណ៍បរទេស​ ចុះមុជទឹក​ មានជនសង្ស័យ​ចូលទៅលួចយកសម្ភារ សម្រេចហើយរត់គេច​។

ខណៈនោះកម្លាំង​ការិយាល័យ​កណ្តាល​នគរបាលព្រហ្ម បានសហការជាមួយ​ កម្លាំងអធិការដ្ឋាន​នគរបាលក្រុងព្រះសីហនុ​ និងកម្លាំងជំនាញពាក់ព័ន្ធ​ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ ជួន ណារិន្ទ បានធ្វើការស្រាវជ្រាវ​ រហូតតាម ចាប់ជនសង្ស័យបាន​ចំនួន៣នាក់​ និងវត្ថុតាង​។

លោក កុល ផល្លី បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៣នាក់រួមមាន៖

១.ខៀវ​ សុផាត​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ មុខរបរកម្មករ​ ស្នាក់នៅផ្ទះជួល​ ភូមិ១​ សង្កាត់៤​ (​ដៃដល់​)​

២. ឈុំ​ ឆៃ​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ មុខរបរនិងទីលំនៅគ្មាន​ (​សហចារី​)

៣. នួន​ កុសល់​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ មុខរបរ​ ប៉ះកង់​ ស្នាក់នៅផ្ទះជួល​ ភូមិ៤​ សង្កាត់៤​ (​សហចារី​)​។ ដោយឡែកសម្ភាដែលចាប់យកបាន​រួមមាន៖

១. កាបូបស្ពាយ​ ១

២. ទូរស័ព្ទ​ ស៉ាំសុង​ ម៉ាកថេប​ ១គ្រឿង​

៣. ទូរស័ព្ទ​ ស៉ាំសុង​ ពណ៍ខ្មៅ​ ១គ្រឿង​

៤. លិខិតឆ្លងដែន​ ១

៥. កាំបិត​ ១

៦. សម្ភារប្រើប្រាស់​ មួយចំនួន​។

សម្រាប់ទ្រព្យសម្បត្តិទាំងនេះ កម្លាំងនគរបាលកំពុងតាមរកជនរងគ្រោះជាជនបរទេស​ ដើម្បីប្រគល់អោយវិញ​។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម