អាជ្ញាធរជាតិ អប្សរាបង្កើត សួនសហគមន៍ ជាលាធំ នៅភូមិធម្មជាតិ រុនឯក
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បង្កើតសួន សហគមន៍ជាលាធំ នៅក្នុងភូមិធម្មជាតិរុនតាឯក ដែលមានទីតាំង នៅខាងត្បូងបឹងជាលា នៅលើផ្ទៃដី ២ ហិកតា ដើម្បីលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ ក្នុងភូមិតាមរយៈការ អូសទាញទេសចរណ៍ជាតិ និងអន្តរជាតិ។
តាមការចេញផ្សាយរបស់គេហទំព័រអាជ្ញាធរអប្សរាបានឲ្យដឹងថា ការបង្កើតសួនសហគមន៍ជាលាធំ នេះ មិនត្រឹម តែលើកកម្ពស់សោភ័ណភាពភូមិ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិប៉ុណ្ណោះទេ តែសួននេះ ថែម ទាំងអាចរកចំណូលតាមរយៈការបង្កបង្កើនផលពីការដាំដំណាំហូបផ្លែ ៣ ប្រភេទទៀត ដូចជា ការដាំដើមជម្ពូ ដើមត្របែក ដើមស្រកានាគក្រហម និងគម្រោងបន្តបន្ទាប់ទៀត និងដាំដំណាំហូបផ្លែប្រភេទ ផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ថា ក្រៅពីនេះទៀត អាជ្ញាធរជាតិអប្សរាក៏បានជំរុញឲ្យមានសកម្មភាពជាច្រើនទៀត ដើម្បីលើក កម្ពស់សេដ្ឋកិច្ចគ្រួសារ ដូចជា គម្រោងដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញនោះគឺ បង្កើតភោគផល កសិកម្មគ្រប់បែប បង្កើតសិប្បកម្ម បង្កើតទេសចរណ៍ធម្មជាតិ បង្កើតធនធានគ្រប់វិស័យ ប្រើប្រាស់សក្តានុពល បុរាណវិទ្យា និងប្រវត្តិសាស្ត្រដែលមានក្នុងភូមិ និងកាត់បន្ថយការប្រើប្រាស់ថាមពលពីប្រេងឥន្ទនៈ ព្រមទាំង ជីគីមី ដែលបំពុលបរិស្ថានដោយបែរទៅរកថាមពល ធម្មជាតិដូចជាពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ និងជីធម្មជាតិ ជាដើម៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យអ្នកលេងហ្គេម Pokémon Go ទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ពេលចូលលេងនៅតំបន់អង្គរ ជាពិសេសនៅតំបន់ប្រាសាទបុរាណ ហើយមិនអនុញ្ញាតឱ្យចូលលេងល្បែងនេះ នៅតំបន់ហាមឃាត់បរិវេណប្រាសាទនោះទេ។
ការប្រកាសរបស់អាជ្ញាធរអប្សរា បានធ្វើឡើងបន្ទាប់ពីសន្ទុះនៃការលេងល្បែង Pokémon Go ដែលកំពុងពេញនិយមនៅលើពិភពលោក បានចូលលុកលុយប្រទេសកម្ពុជា។ យុវជនកម្ពុជា បានចាប់ផ្តើមលេងល្បែង Pokémon Go នៅតាមទីសាធារណៈមួយចំនួនដូចជានៅមុខព្រះបរមរាជវាំង កោះពេជ្រ និងតំបន់អង្គរជាដើម។
នៅក្នុងសេចក្តីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា ដែលចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានសរសេរថា «ដូច្នេះដើម្បីរក្សាសុវត្ថិភាពប្រាសាទ និងសុវត្ថិភាពផ្ទាល់ខ្លួន អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា សូមអំពាវនាវឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាមានស្មារតីទទួលខុសត្រូវ ក្នុងការលេងល្បែង Pokémon Go នៅតំបន់អង្គរ ជាពិសេសក្នុងបរិវេណបុរាណ និងសូមគោរពតាមការណែនាំរបស់ភ្នាក់ងារទេសចរ ក៏ដូចជាគោរពស្លាកសញ្ញាសម្គាល់នានានៅក្នុងប្រសាទ ជាពិសេសមិនអនុញ្ញាតឱ្យចូលក្នុងតំបន់ហាមឃាត់ ឬទីតាំងមិនអនុញ្ញាតនៅតាមប្រាសាទ»។
ល្បែង Pokémon Go ដែលប្រើប្រាស់ជាមួយបច្ចេកវិទ្យាស្មាតហ្វូន កំពុងទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋាននានានៅជុំវិញពិភពលោក។ ល្បែងនេះតម្រូវឱ្យអ្នកលេងត្រូវសម្លឹងមើលទូរស័ព្ទដៃ និងដើរតាមទីតាំងនានា ដើម្បីស្វែងរក និងដេញចាប់តុក្កតា Pokémon ដែលបង្កប់ខ្លួននៅទីសាធារណៈទាំងនោះ ប៉ុន្តែវាអាចមើលឃើញតែនៅលើអេក្រង់ទូរស័ព្ទ ឬបច្ចេកវិទ្យាទំនើបប៉ុណ្ណោះ។
យុវវ័យដែលឆ្លក់វង្វេងនឹងការលេងល្បែងនេះហើយខ្វះការប្រុងប្រយ័ត្ន នៅតាមបណ្តាប្រទេសមួយចំនួន បានប្រឈមនឹងគ្រោះថ្នាក់ផងដែរ ក្នុងនោះរួមមានដូចជាគ្រោះថ្នាក់ចរាចរណ៍ ការឆក់ទូរស័ព្ទ និងការដើរបុកវត្ថុអ្វីមួយ ឬបុកមនុស្សជាដើម៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!