ដេក​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា ទៀប​ភ្លឺ​លួច​សើយសំពត់ ស្រាតខោ​ទ្រនាប់

 
 

ខេត្តកំពត ៖ យុវជន​ម្នាក់​ត្រូវ​បាន​ សមត្ថកិច្ច​ចាប់ខ្លួន​កាល ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ ក្រោយ​ខារ៉ាអូខេ​ខួ​ល ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្ដោល ក្រុង​កំពត ដោយ​ចោទប្រកាន់​ថា បាន​ប៉ុនប៉ង​ចាប់រំលោភ​នារី​ម្នាក់ ។

សមត្ថកិច្ច​សង្កាត់​ កំពង់​កណ្ដោល​បាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ជីវ សុខ​លាង មាន​ទីលំនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាំ​ង្គ ស្រុក​ទឹកឈូ ចំណែក​នារី​រង​គ្រោះ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កំពង់បាយ ក្រុង​កំពត ។

សមត្ថកិច្ច​សង្កាត់​ កំពង់​កណ្ដោល​ បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​កំពុង​ដេក​លង់លក់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា ស្រាប់តែ​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​លប​លួច​សើយសំពត់ និង​ស្រាតខោ​ទ្រនាប់​នារី​រង​គ្រោះ តែ​ពេល​នោះ​នារី​រង​គ្រោះ​ដឹងខ្លួន​ទាន់​ ក៏​ស្រែក​ផ្អើល​ឆោឡោ​ បង្ក​ការ​ភ្ញាក់ផ្អើល ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​អន្តរាគមន៍​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​ មក​ធ្វើការ​សាកសួរ​ នៅ​ប៉ុស្តិ៍នគរបាល ​រដ្ឋបាល​សង្កាត់​កណ្ដោល ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត​៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ឆ្ងល់? ដេកបន្ទប់ផ្សេងគ្នា តែរំលោភបានសម្រេច។ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ប៊ុ​ន​ឈ​ន​» ក្នុងបន្ទប់​លេខ​១៦ កាល​ពី​វេលា​ម៉ោង​០៣​ព្រឹក​​ថ្ងៃ​ទី​១៣ កក្កដា ២០១៦ កន្លងទៅ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បន្ទាប់​​ពី​ស្ត្រី​ម្នាក់​​ បាន​ស្រែក​​ផ្អើល​​ឆោឡោ​​ប្តឹង​ម្ចាស់ផ្ទះ​​សំណាក់​​ថា បុរស​​ម្នាក់​ចូល​ទៅ​ចាប់រំលោភ​នាង​ រហូត​បាន​សម្រេច ។ តែ​ហេតុ​ការណ៍​​ផ្អើលនេះ នៅយប់ពេក គេ​បាន​​ចាត់ការ​បែបណា​នោះ​ទេ ដោយ​រង់ចាំ​ព្រឹក​ ទើបរាយការណ៍​ជូន​សមត្ថកិច្ច​​​ដោះ​ស្រាយ បន្ត ។

ប្រភព​​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​អាយុ​២៧​ឆ្នាំ (​ជា​ស្ត្រី​មេម៉ាយ​) ។ ចំណែក​បុរស​ដែល​រង​ការ​ចោទប្រកាន់​ ឈ្មោះ​សុទ្ធ សុ​ធន់ អាយុ​៣១​ឆ្នាំ ជា​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​នប់ សង្កាត់​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើត​ហេតុ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ត្រូវ​គេ​ដឹង​ថា ពួក​គេ​ទាំង​​២​នាក់បាន​ចូល​ក្លិប​មួយ​កន្លែង​​ នៅ​ក្នុងភូមិ​កើត​ហេតុ​ខាងលើ តែ​មិនដឹង​​ថា ពួក​គេស្គាល់គ្នា​ឬមិន​ស្គាល់​គ្នា​ទេ ។ ​បន្ទាប់មក ពួកគេ​ចូល​ទៅ​ផ្ទះសំណាក់​ដេក ​ដោយបុរ​សដេកបន្ទប់លេខ៧ រីឯនារីដេកបន្ទប់​លេខ​​១៦ ។

ភាគី​បុរស​ត្រូវ​ដឹង​​ទៀត​ថា បាន​ផឹកស្រា​បៀរ​អស់​៦​កំប៉ុង (ABC) នៅ​ក្នុង​ក្លិប​​ស្រវឹង​ទៅ​ហើយ ។ ស្រាប់តែ​នៅ​ម៉ោង​០៣​ទៀប​ភ្លឺ​នោះ ស្រាប់តែ​ស្ត្រី​រងគ្រោះ​​បាន​រត់​ចេញពី​បន្ទប់ស្រែកដោយ​ប្តឹង​ម្ចាស់ផ្ទះ​សំណាក់​​ថា បុរស​នោះចូលទៅ​​​​ចាប់​រំលោភនាង​​ក្នុង​បន្ទប់ ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ដដែលនោះ សមត្ថកិច្ច​​ក៏​បាន​នាំ​បុរស​ខាងលើ ​ទៅ​​សាកសួរ​នៅ​​ប៉ុស្តិ៍ ដោយ​ត្រូវ​ស្ត្រី​រង​គ្រោះ​​បាន​​ទាម​ទារ​សំណង​​២​ពាន់​ដុល្លារ ដើម្បីបញ្ចប់រឿង តែ​ខាង​ភាគី​ខាង​ប្រុស នៅ​​មិន​ទាន់​មាន​ចម្លើយ​នោះ​​ទេ ។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម