ផ្លូវដ៏ស្រស់ស្អាតទាំង១០ នៅលើ​​ពិភពលោក

 
 

យោងតាមគេហទំព័ររបស់ CARSROUTE បានឲ្យ​​ដឹងថា ផ្លូវបើកបរដ៏ល្អបំផុត នៅក្នុង​​ពិភពលោក គឺជាផ្លូវដែល​មាន​លក្ខណៈ កោងលំបាក ស្មុគស្មាញហើយ​​មានប្រវែងឆ្ងាយ និងពុំសូវមាន​​ចរាចរណ៍ កកស្ទះ ប៉ុន្តែមានទេសភា​ដ៏ស្រស់​អស្ចារ្យ ដែលមើលទៅគួរឲ្យ​​ទាក់ទាញ ចំនាប់អារម្មណ៍​​របស់អ្នក ធ្វើដំណើរ ។

ផ្លូវទាំងនេះ ប្រហែលជាអាចឲ្យ​​អ្នកបើកបរ ឈឺក្បាល ដោយសារ​​តែសណ្ឋានភាពនៃផ្លូវ ប៉ុន្តែអ្នកនឹងមាន​​អារម្មណ៍ ស្រស់ស្រាយដ៏មិន​​គួរឲ្យជឿ បន្ទាប់ពីអ្នកបានធ្វើដំណើរ នៅលើផ្លូវនេះរួច  ព្រោះអ្នកប្រកដជាចង់ព្យាយាម សាក​ល្បង​ជាមួយ នឹងការបើកបររបស់អ្នកម្ដងទៀត ។ ខាងក្រោមនេះ គឺជាផ្លូវដ៏ស្រស់​​ស្អាតទាំង១០ នៅក្នុងពិភព​​លោក ៖

១. ផ្លូវ Transfagarasan នៃរដ្ឋរូម៉ានី

ជាផ្លូវដ៏ខ្ពស់បំផុត ដែលមើលទៅ​​គួរឲ្យ ទាក់ទាញបំផុត ហើយវាក៏​​ជាផ្លូវ យុទ្ធសាស្រ្ត​​យោធាមួយ ដែលត្រូវបាន​សាង​សង់ឡើង ដោយអតីតមេដឹងនាំ ផ្តាច់ការមួយរូប​គឺ​ លោក Nicolas Ceausescu នៅក្នុងកំទ្បុង​ឆ្នាំ១៩៧០ រហូតដល់​១៩៧៤ ។

២. ផ្លូវ Stelvio Pass ប្រទេសអ៊ីតាលី

ជាផ្លូវនៅលើភ្នំ ដែលស្ថិតនៅក្នុង រយៈកម្ពស់​​ប្រហែលជា ២.៧៥៧ម៉ែត្រ ហើយមាន​លក្ខណៈកោង និងចោតខ្លាំង ព្រមទាំងមានរាងដូចជា ដង្កៀបគាប់​​សក់ចំនួន៤៨ ។

៣. ផ្លូវ Lysebotn ប្រទេសន័រវែស

Lysebotn គឺជាផ្លូវមួយ ដែលត្រូវបាន​​គេចាត់ទុកថាជា ផ្លូវដ៏អស្ចារ្យជាង​​គេបំផុត នៅក្នុងទ្វីបអឺរ៉ុប និងមានរាង​ដូច​ដង្កៀប គាប់សក់ចំនួន២៧ ព្រមទាំង​​មានផ្លូវរូងក្នុងដីប្រវែង ១.១គីទ្បូម៉ែត មើលទៅមាន​​លក្ខណៈកោង និងចោត​បន្តិច ។

៤.  ផ្លូវភ្នំ Jebel Hafeet ប្រទេសអារ៉ាប់

Jebel Hafeet គឺជាផ្លូវភ្នំមួយនៅក្នុង ប្រទេស​​អារ៉ាប់ ដែលមានរយៈ​​កម្ពស់ ១.២១៩ ម៉ែត្រ និងក៏ជាផ្លូវមួយ ដែលមាន​ទិដ្ឋភាពនៃវាល ខ្សាច់ដ៏ស្រស់ស្អាត ហើយចុង​​បញ្ចប់នៃផ្លូវមាន ចំណត​​រថយន្តមួយ ដែលមានសណ្ឋាគារ​មួយ ព្រម​ទាំងព្រះបរមរាជវាំងមួយ ដែលជាកម្ម​​សិទ្ធិរបស់អ្នក គ្រប់គ្រងរបស់​ប្រទេសនេះ ។

៥. ផ្លូវ Col de Turini ប្រទេសបារាំង

ជាផ្លូវដ៏ស្រស់ល្អឯកមួយ ដែលមានទេស​ភាពគួរឲ្យ ចំនាប់អារម្មណ៍ និងមានរាង​ដូចតង្កៀប កៀបសក់​ចំនួន៣៤ ។

៦. ផ្លូវ  Los Caracoles Pass  នៃភ្នំ Andes

Los Caracoles គឺជាផ្លូវកោង និងចោតមួយ ឆ្លងកាត់តំបន់​ភ្នំដែលមានដីក្រឆេត​ក្រឆូត និងក៏ជាផ្លូវតភ្ជាប់ រវាង​ប្រទេស​ឈីលី និងអាហ្សង់ទីន ។

៧. ផ្លូវ San Bernardino Pass ប្រទេសស្វ៊ីស

ជាផ្លូវមួយ ដែលតភ្ជាប់ទីក្រុងស្វីស​តាមរយៈរដ្ឋ Misox និង Hinterrhein ហើយវាក៏​ជាផ្នែកមួយ នៃផ្លូវដ៏ធំ​បំផុតរបស់ ពិភពលោកផងដែរ ។ ផ្លូវនេះមានលក្ខណៈ​រលូន ហើយមានរាងដូចជា តង្កៀប​កៀបសក់ និងមានចម្ងាយ​ប្រមាណ ២០៦៥ម៉ែត ។

៨. ផ្លូវរូងក្នុងដី Guoliang  ប្រទេសចិន

Guoliang ត្រូវបានសាង​សង់ឡើង ដោយអ្នកភូមិក្នុង​ស្រុកចំនួន ១៣ ហើយប្រើរយៈ​ពេលអស់ប្រាំឆ្នាំ មានទីតាំង​នៅក្នុងភ្នំ Taihang ក្នុងខេត្ត Hunan​ ប្រទេសចិន ។ ផ្លូវនេះមាន​ប្រវែង ១២០០ម៉ែត និងកម្ពស់ ៥ម៉ែត។ វាមិនត្រឹម​តែជាផ្លូវមួយ ដែលមានលក្ខណៈ ស្រស់ស្អាតនោះទេ តែវាក៏ជាផ្លូវដ៏​​គ្រោះថ្នាក់ ផងដែរនៅក្នុង​​ពិភពលោក ។

៩. ផ្លូវ Trollstigen  ប្រទេស Norway

ជាផ្លូវភ្នំដ៏ចោតមួយ ដែលមានទីតាំង​​ស្ថិតនៅក្នុងតំបន់ Rauma។ វាមាន​​លក្ខណៈដូចជាតង្កៀប កៀបសក់​​ចំនួន ១១ ព្រមទាំងមានទឹកជ្រោះធ្លាក់ នៅរយៈកំពស់​​ប្រមាណ ៣២០ ម៉ែតនៅខាង​​ក្រោមភ្នំ ។

១០. ផ្លូវ North Yungas ប្រទេសបូលីវី

ជាផ្លូវដែលតភ្ជាប់ពីរដ្ឋធានី La Paz និង Coroico ចូលជ្រៅទៅ​ក្នុងប្រទេសបូលីវី។ វាត្រូវបាន​គេឲ្យ ឈ្មោះថា ជាផ្លូវ​នៃសេចក្ដីស្លាប់ផងដែរ ព្រោះសណ្ឋានភាព​នៃផ្លូវមាន លក្ខណៈគ្រោះថ្នាក់បំផុត ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម