អន្តរាយប្រាកដណាស់! ហាមយករបស់ទាំងនេះ ដាក់ចូលក្នុងម៉ាស៊ីន Microwave ជាដាច់ខាត!

 
 

ជឿថាមានមនុស្សមិនតិចនាក់ទេ ដែលបានប្រើ Microwave (ម៉ៃក្រូវ៉េវ) ដើម្បីកំដៅ ម្ហូបអាហារស្ទើរតែគ្រប់ប្រភេទ។ មូលហេតុនោះគឺដោយសារតែវាមានភាពងាយស្រួលជាងការកំដៅនៅលើចង្ក្រានធម្មតា។  វាចំណាយពេលតិច ដោយគ្រាន់តែយកវាពីទូទឹកកក ​ឬចាក់ចេញពីថង់ដាក់ចានជាការស្រេច។

ប៉ុន្មាននាទីក្រោយមកអាហារក៏ក្តៅស្រួលបរិភោគ និងមានរសជាតិឆ្ងាញ់ ជាងពេលវានៅត្រជាក់។ ប៉ុន្តែបានដឹងឬអត់ទេថា ចំណីអាហារ ឬវត្ថុគ្រោះថ្នាក់មួយចំនួនមិនគួរយកវាដាក់ចូលទៅក្នុងម៉ាស៊ីន Microwave ដាច់ខាត ព្រោះវាអាចបណ្តាលឱ្យខូច និងគ្រោះថ្នាក់ផងដែរ។ មានដូចជា៖

១. ផ្កាខាត់ណា៖ វាគឺជាបន្លែដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងកម្រិតខ្ពស់មួយ។ ប្រសិនបើអ្នកយកវាទៅដាក់ក្នុង Microwave នោះនឹងធ្វើឱ្យសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម​ បាត់បង់ប្រហែល១១% ឯ រ៉ាឌីកាល់ ៦៦% ក៏រងការខាតបង់។

២. សាច់សត្វ៖ ការនាំយកវាទៅកំដៅនៅក្នុង Microwave សម្រាប់រយៈពេល៦នាទី នឹងធ្វើឱ្យវីតាមីនB12 ក្នុងសាច់ត្រូវបានកាត់បន្ថយពាក់កណ្តាល។ វាក៏មិនខុសគ្នា នៅក្នុងការនាំយកសាច់សត្វទៅកំដៅនៅក្នុងវិធីផ្សេងៗទៀតផងដែរ គឺវីតាមីនB12 នេះនឹងធ្លាក់ចុះនៅតិច ឬច្រើនអាស្រ័យទៅលើកំដៅ និងពេលវេលាដែលបាន ចំណាយក្នុងការចម្អិនវា។

៣. ស៊ុត៖ កុំគិតថាការដាក់ស៊ុតកំដៅ មានលទ្ធផលល្អឱ្យសោះ តែវានឹងខាតបង់ ទៅវិញទេ។ នៅពេលដែលស៊ុតស្ថិតនៅក្នុង Microwave វានឹងផ្ទុះបែក និងប្រឡាក់ពេញទាំងអស់។ ដូច្ចេះអ្នកមិនត្រឹមតែមិនអាចបរិភោគស៊ុតនេះ​បានទេ ថែមទាំងអ្នកត្រូវការវាឱ្យស្អាតម្ដងទៀតផងដែរ។

៤. ផ្លែឈើផ្សេងៗ៖ ដោយសារតែផ្លែឈើមួយចំនួន មិនអាចធន់ទ្រាំទៅនឹងកំដៅ ដ៏ក្តៅក្នុង Microwave បានឧទាហរណ៍ដូចជាផ្លែទំពាំងបាយជូរជាដើម វានឹងបាត់បង់ គុណភាព ឬខូចខាតទទេៗ បើអ្នកយកវាទៅដាក់ក្នុង MIicrowaveនោះ។

៥. ទឹកជ្រលក់៖ មិនត្រូវយកទៅដាក់ទេ ព្រោះប្រសិនបើវាក្តៅវានឹងរបើកគម្រប បន្តិចម្តងៗ ហើយនឹងពុះ រហូតដល់ផ្ទុះបែក និងប្រឡាក់ពេញទាំងអស់ ដែលនាំឱ្យមានការពិបាកនៅក្នុងកាសម្អាតសាជាថ្មី។

៦. ម្ទេស៖ វាមិនបានធ្វើឱ្យបាត់បង់សារធាតុចិញ្ចឹម នៅក្នុងម្ទេសនោះទេ ប៉ុន្តែលើកលែងតែថាវាក្តៅខ្លាំង ហើយប្រសិនបើអ្នកបើក Microwave ភ្លាមៗនោះ សារធាតុហឹរនៅនឹងហើរចូលភ្នែក និងច្រមុះរបស់អ្នក។ ដូច្នេះគួរតែត្រូវបានហាមឃាត់ កុំដាក់វាក្នុងក្នុងMIicrowaveដាច់ខាត។

៧. នំប៉័ង៖ ការនាំយកនំបុ័ងទៅដាក់ត្រឹមតែរយៈពេល១0វិនាទី ក៏ធ្វើឱ្យវាខូចមិនអាចញ៉ាំបានដែរ ព្រោះវាបាត់បង់ជាតិសំណើម។

៨. វត្ថុធ្វើពីដែក អ៊ីណុក ឬអាលុយមីញ៉ូម៖ ដោយសារតែវាអាចបញ្ជូន និងចម្លងកំដៅ បានល្អ ដូច្នេះអាចនាំឱ្យមានការឆក់ ឬផ្ទុះបែកបានដោយងាយ។ ដូចជា ឆ្នាំង កូនចាន ពែងទឹក-ល-។

៩.បំពង់ទឹកក្តៅ៖ ដោយវាបានធ្វើពីដែកអ៊ីណុកដើម្បីរក្សាទឹកឱ្យក្តៅ ដូច្នេះបើយកវា ទៅដាក់ក្នុង Microwaves ធ្វើឱ្យទឹកឡើងកម្ដៅកាន់តែខ្លាំង អាចធ្វើផ្ទុះ ឬខូចបាន។

១០. វត្ថុដែលធ្វើពីជ័រ ឬប្លាស្ទិច៖ កំដៅអាចបង្កឱ្យសារធាតុគីមីដែលនៅក្នុងរបស់ជ័រ ឬ ប្លាស្ទិកនោះរលាយចូលទៅក្នុងអាហារបាន ដូច្នេះសូមកុំប្រើចានជ័រ ឬប្លាស្ទិចដាក់ អាហារហើយយកទៅកំដៅក្នុង Microwave ព្រោះវានឹងធ្វើឱ្យរលាយដោយវា មិនអាចទប់ទល់នឹងកំដៅខ្ពស់បានទេ។ វាមានដូចជា ថង់ប្លាស្ទិក ចាន ឬកែវជ័រ ប្រអប់ស្នោរជាដើម...។ 

គួរប្រុងប្រយ័ត្ន៖ សូមកុំបើក Microwaves ចោលដោយមិនដាក់អ្វីចូលកំដៅសោះ ព្រោះកំដៅរបស់វានឹងបំផ្លាញខ្លួនឯងបាន។ ដូច្នេះវាគឺជាឧបករណ៍អគ្គិសនីដែលជួយ ធ្វើឱ្យយើងកាន់តែមានភាពងាយស្រួលទ្វេរឡើង តែជាការពិតគួរតែត្រូវបានប្រើប្រាស់ ឱ្យបានត្រឹមត្រូវ ព្រោះតម្លៃវាមិនមែនថោកទេ បើអ្នកចេះតែប្រើវាផ្តេសផ្តាស ឬដាក់អាហារខុសវិធី គឺហាក់ដូចជាអ្នកកំពុងតែបំផ្លាញវាដែរ៕

ប្រភព ៖ បរទេស

ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម