ប្រាប់ថាទៅញ៉ាំអាហារជាមួយមិត្តភក្តិ បែរជាទៅ...
រាជធានីភ្នំពេញ ៖ យុវជនវ័យក្មេងម្នាក់ ដែលទើបប្រឡងបាក់ឌុបចប់ថ្មីៗ បានប្រាប់ម្តាយថា ទៅញាំអាហារជាមួយមិត្តភក្តិ បែរជាជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែសំណាងល្អលោតទើរ នៅលើមាត់ច្រាំង បណ្តាលឲ្យរងរបួសជើងទាំងសងខាងដើរអត់រួច បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
យុវជនលោតទឹកសម្លាប់ខ្លួន មិនបានសម្រេចមានឈ្មោះ ផាត សុវណ្ណមុន្នី ហៅ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១២ ទើបតែប្រលងបាក់ឌុបរួចថ្មីៗ មានទីលំនៅផ្ទះលេខ៤៤A ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលវគោក ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាគុបជ្រុង សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1BE-0337 មានម្តាយឈ្មោះ ផាន់ សុវណ្ណា អាយុ៥៤ឆ្នាំ មានមុខរបរធ្វើការក្នុងកំពង់ផែភ្នំពេញ ។
តាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯង ឡើងទៅលើស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលជិះឡើងជិត ដល់ពាក់កណ្តាលស្ពាន ជនរងគ្រោះបានចុះពីលើម៉ូតូឡើងទៅលើបង្កាន់ដៃស្ពាន រួចលោតចុះទឹកទាំងពាក់មួកសុវត្ថិភាព ធ្លាក់នៅលើដីទន់នៅមាត់ច្រាំងទន្លេ ព្រោះមិនទាន់ទឹកផង បណ្តាលឲ្យរបួសជើង ទាំងសងខាងកម្រើកលែងរួច និងទល់ផ្អកនិយាយមិនចេញ ។
បើតាមសំដីរបស់ម្តាយ ជនរងគ្រោះវិញបានឲ្យដឹងថា កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃកើតហេតុ កូនប្រុសគាត់បានសុំទៅក្រៅ មានកម្មវិធីជាមួយមិត្តភក្តិព្រោះទើបតែប្រឡងចប់ ។
លុះរហូតមកដល់ម៉ោង ៧យប់កូនប្រុសគាត់ បានទូរស័ព្ទមកប្រាប់គាត់ថា អត់ទាន់ត្រឡប់ទៅផ្ទះវិញទេ កំពុងញាំអាហារជាមួយមិត្តភក្តិរហូតដល់វេលាម៉ោង ១០យប់ស្រាប់តែមាន គេទូរស័ព្ទសួរគាត់ថា ត្រូវជាអ្វីនឹងឈ្មោះ ផាត សុវណ្ណមុន្នី ព្រោះឥឡូវនេះ មុន្នី បានលោតសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនបានធ្លាក់ចូលក្នុងទឹកទេ ព្រោះគាត់លោតចំកន្លែងគោក ។
ប្រភពដដែលបានបន្តទៀតថា គ្រាន់តែឮថា កូនប្រុសលោតសម្លាប់ រូបគាត់ជាម្តាយស្ទើរខ្យល់ចាប់ ហើយក៏ស្ទុះស្ទារធ្វើដំណើរ មកកាន់ស្ពានជ្រោយចង្វារភ្លាម ។ ស្ត្រីជាម្តាយបានលើកឡើងទៀតថា គាត់នៅតែមិនអស់ចិត្ត មិនដឹងថា កូនប្រុសគាត់មានវិបត្តិអ្វីទេ បានជាដល់ថ្នាក់ហ៊ានលោតសម្លាប់ខ្លួនដូច្នេះ ។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយ មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះបន្ទាន់ ចំណែកម្តាយជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍ស្រះចក ដើម្បីធ្វើលិខិតស្នាមទទួលយក ម៉ូតូត្រឡប់ទៅផ្ទះវិញ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!