បុរសម្នាក់ត្រូវជនបង្ក កាប់ឲ្យរបួសធ្ងន់នៅសល់តែលីអូ
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៥និង៤៥នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលជាន់ទី២ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ទល់មុខរោងចក្រសាន់ស្កាយ មានករណីជម្លោះមួយ ដែលបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ នៅសល់តែដង្ហើមចង្រិត។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុម៉ាលី អាយុ៣០ឆ្នាំ មុខរបរជាងតទឹកភ្លើង រស់នៅភូមិឃុំកើតហេតុខាងលើ ហើយមានស្រុកកំណើតនៅខេត្តស្វាយរៀង។
នៅមុនពេលកើតហេតុ គេបានឃើញភាគីជម្លោះទាំងសងខាង និយាយជាមួយគ្នាទំនងជាអ្នកស្គាល់គ្នា ជនរងគ្រោះមានគ្នាតែម្នាក់ឯង រីឯជនបង្កមានគ្នា៣នាក់។ មួយសន្ទុះក្រោយមកគេបានឃើញភាគីទាំងសងខាងឈ្លោះគ្នា១ទល់១។
ប្រភពបានបន្តថា អ្នកទាំង២ឈ្លោះគ្នាមិនបានប៉ុន្មាននាទី ស្រាប់តែជនបង្កបានរត់ទៅទាញកាំបិតមកស្ទុះដេញកាប់ជនរងគ្រោះ ត្រូវ១កាំបិតចំក្បាលរយះធំ និងត្រូវដៃ២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់។
ជាមួយគ្នានោះដែរដោយជនជនរងភិតភ័យខ្លាងពេក ក៏បានរត់ឡើងលើផ្ទះជួលជាន់ទី១ ចំណែកឯ ជនបង្កដេញតាមវាយបន្តធ្វើឲ្យជនរងគ្រោះរបូតខោជើងវែងនៅក្រោម រត់ឡើងទៅលើនៅសល់តែលីអូ ហើយជនបង្កក៏នាំគ្នារត់គេចខ្លួនបាត់តែម្ដង។ ជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះអង្គភាព៧១១ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកសង្ឃ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែង ដើម្បីធ្វើកំណត់ហេតុកសាងសំណុំរឿង ធ្វើយ៉ាងណា ឈានទៅរកការឃាត់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់ តែតាមការបំភ្លឺពីជនរងគ្រោះមិនបានលម្អិតឡើយ ដោយមានសភាពធ្ងន់ធ្ងរពេក៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កម្លាំងអធិការនគរបាលស្រុកវ៉ារិនបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដើម្បីសួរនាំនៅអធិការស្រុកបន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នារវាងស្ត្រីនិងស្ត្រី ខណៈពេលនោះត្រូវបានស្ត្រីម្នាក់ស្ទុះទៅកាប់ដៃគូជម្លោះបណ្តាលឱ្យរងរបួសជាទម្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកវ៉ារិន ។
ហេតុការណ៍ឃាត់ខ្លួនស្ត្រីដៃឆៅនេះកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅក្នុងភូមិរលំរុន ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន បានប្រាប់ឱ្យដឹងតាមទូរស័ព្ទថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍មកនគរបាលប៉ុស្តិ៍ស្រែណូយ ដើម្បីឱ្យជួយអន្តរាគមន៍ ខណៈពេលនោះកម្លាំងនគរបាលចំណុះឱ្យអធិការនគរបាលស្រុកវ៉ារិនបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ដែលបានយកកាំបិតផ្កាក់កាប់ទៅលើដៃគូទំនាស់បណ្តាលឱ្យរបួសធ្ងន់ ។
លោកបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ អោ អៀង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅមានទីលំនៅភួមិរលំរុន ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដោយសារ មូលហេតុទំនាស់ពាក្យសំដីគ្នា ទើបស្ត្រីជាជនសង្ស័យយកកាំបិតផ្គាក់មកកាប់ជនរងគ្រោះជាច្រើនកាំបិតបណ្តាលឱ្យរបួសធ្ងន់តែម្តង ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ត់ វី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ ក្នុងភូមិឃុំជាមួយជនសង្ស័យដែរ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!