ស្រលាញ់ជីវិតអ្នក ស្រវឹងសូមកុំបើកបរ! ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែសីហា

 
 

(ភ្នំពេញ​)៖​ យោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២​៦ ខែសីហា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស ​កើតឡើង​ចំនួន​១០លើក​ (យប់​៧លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៤នាក់​ រងរបួសធ្ងន់៨នាក់ និងរបួសស្រាល៦នាក់។

​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៣គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​,​ រថយន្ដធុនធំចំនួន១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៣​លើក​, ​បត់គ្រោះថ្នាក៣លើក, មិនប្រកាន់ស្ដាំ១លើក ស្រវឹង២លើក ប្រជែង១លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៣នាក់​ (យប់១២នាក់​)​។

នៅ​ថ្ងៃ​ទី​២៦ ខែសីហា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​ សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន៣,៣៨០គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន១,៥២៨​គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន ១,៨៥២​​គ្រឿង​៕

ប្រភព ៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រោយប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅមុននេះបន្ដិចថា បេក្ខជនអវត្តមានកើនឡើងដល់១៣៦១នាក់ ក្នុងនោះស្រី ៥៣២នាក់ បេក្ខជនមានបញ្ហាសុខភាពមាន ២៦នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ២ករណី ដែល ១ករណីមានសភាពធ្ងន់ធ្ថរ មិនអាចបន្តការប្រឡងបាន។

ទោះជាយ៉ាងណា ក្រសួងអប់រំបានបញ្ជាក់បន្ទាប់ពីបញ្ចប់ការប្រឡង នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះថា ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន ពោលគឺគណៈមេប្រយោគ គ្រប់លំដាប់ថ្នាក់មានការទទួលខុស ត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ទោះបីនៅតាម រាជធានី-ខេត្ត មួយចំនួន មានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ ជាមួយគ្នានេះដែរ បេក្ខជនបានគោរពបទប្បញ្ញត្តិ និងកម្រិតវិន័យ នៃការប្រឡងបានត្រឹមត្រូវ មានភាពជឿជាក់ និងធ្វើកិច្ចការបានច្រើន ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ ឡើយ ដោយមានកិច្ចសហការយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងសហភាពសហព័ន្ធ យុវជនកម្ពុជា។

សូមបញ្ជាក់ថា បេក្ខជនដែលបានចុះឈ្មោះប្រឡងបាក់ឌុប ឆ្នាំនេះ សរុប ៩៣,៧៥២នាក់ ស្រី៤៥,២៣៧នាក់ និងមានមណ្ឌលប្រឡង១៥៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន១១៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៤២មណ្ឌល ស្មើនឹង៣,៧៨១ បន្ទប់ នៅទូទាំងប្រទេស៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម