រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំគណៈប្រតិភូ ចេញទៅបំពេញទស្សនកិច្ច នៅប្រទេសអ៉ីស្រាអែល

 
 

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅបំពេញទស្សនកិច្ច នៅប្រទេសអ៉ីស្រាអែល។

មន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា គោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ចនេះគឺ៖

១.ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ

២.ទាក់ទាញអ្នកវិនិយោទុនលើវិស័យកសិកម្ម ឲ្យមកវិនិយោគនៅកម្ពុជា

៣.សិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍ នូវដំណាក់កាល នៃការអភិវឌ្ឍន៏វិស័យកសិកម្ម រវាងប្រទេសទាំងពីរ

៤.សិក្សាអំពីភាពរីកចំរើន នៃបច្ចេកទេស និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលកសិករប្រទេសអ៉ីស្រាអែល កំពុងប្រើប្រាស់នៅ ក្នុងវិស័យកសិកម្ម

៥.ចូលរួមអបអរសាទរ ដល់និស្សិតអាហារូបករកម្ពុជាចំនួន១០០នាក់ ដែលបានបញ្ចប់ការសិក្សា ផ្នែកកសិកម្មនៅប្រទេសអ៉ីស្រាអែល៕

ប្រភព ៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ក្រសួងឧស្សាហកម្ម និងសិប្បកម្មនឹងរៀបចំពិធី​ប្រគល់វិញ្ញាបនបត្រ ប្រកាសនីយបត្រតក្កកម្ម ការពារកម្មសិទ្ធបញ្ញា ជូន​វិចិត្រករ រឿម ប៊ុនហាក់ សម្រាប់ការរកឃើញ វិធីសាស្រ្តកំឡោច រូបគំនូរលើស្លឹកត្នោត ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦ នាម៉ោង ០៣:៣០ រសៀល នៅសាលប្រជុំ នៃរដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ។

តាមការឲ្យដឹងពីមន្រ្តីជំនាញ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថានេះជាការទទួលស្គាល់នូវ​ស្នាដៃរកឃើញ របស់វិចិត្រករខ្មែរ គឺលោក រឿម ប៊ុនហាក់ វិចិត្រករ​នៅខេត្តសៀមរាប ដែលបានរកឃើញ នូវវិធីសាស្រ្តគូរគំនូរ លើស្លឹកត្នោត ដោយយកកម្តៅភ្លើងនៃចំហេះធ្យូង មកគូរឲ្យចេញជារូប​គំនូរយ៉ាងរស់រវើក ហើយការរៀបចំពិធីនេះ ក៏ជាការជំរុញ និងលើកទឹកចិត្ត ឲ្យបងប្អូនផលិតករ សិប្បកម្មខ្មែរទាំងឡាយ ឲ្យខិតខំស្វែងការនូវការបង្កើតថ្មី និងរបកគំហើញថ្មីៗ ដែលជាស្នាដៃរបស់ខ្លួន ដើម្បីជាមុខមាត់ និងកិត្តិយសសម្រាប់​ជនជាតិយើង និងក៏ជាការរួមចំណែក ក្នុងការបង្កើននូវផលិតកម្ម ក្នុងស្រុកផងដែរ។

ដូចនេះផលិតករ សិប្បករ និងសាធារណៈជូនទូទៅ ដែលមានចំណាប់អារម្មណ៍ ចំពោះស្នាដៃនៃការកំឡោច​រូបគំនូរលើស្លឹកត្នោត របស់វិចិត្រករ រឿម ប៊ុនហាក់ សូមអញ្ជើញចូលរួម​ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ប្រកាសនីយបត្រតក្កកម្ម ការពារកម្មសិទ្ធបញ្ញា ជូនលោក សម្រាប់ការរកឃើញវិធីសាស្រ្ត កំឡោចរូបគំនូរលើស្លឹកត្នោត ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦ នាម៉ោង ០៣:៣០ រសៀល នៅសាលប្រជុំ នៃរដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម