កម្មករសំណង់ម្នាក់ ក្រោយកាប់មិត្តភក្តិរងរបួសធ្ងន់ សម្រេចចិត្តលោតពីលើផ្ទះជាន់ទី៣ សម្លាប់ខ្លួន

 
 

(ភ្នំពេញ)៖ បុរសកម្មករម្នាក់ បានលោតពីលើផ្ទះជាន់ទី៣ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ក្រោយពីរូបបានយកកាំបិតបុ័ងតោ ទៅកាប់មិត្តភក្តិរបួសធ្ងន់ នៅវេលាម៉ោង១២៖១០នាទីយប់ ឈានចូលថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសំណង់ផ្ទះល្វែង សង់មិនទាន់រួចតាមផ្លូវ៣៧១ ស្ថិតនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលយប់នោះ ជនរងគ្រោះបានឈ្លោះជាមួយមិត្តភក្តិរបស់ខ្លួន រហូតទាញកាំបិត ទៅកាប់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

ក្រោយមានហេតុការណ៍នេះកើតឡើង សង្ស័យជនរងគ្រោះស្តាយក្រោយ ឬខ្លាចសមត្ថកិច្ចចាប់ខ្លួននោះ ក៏សម្រេចចិត្តលោតពីលើផ្ទះជាន់ទី៣តែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅសួរនាំ និងដើម្បីប្រគល់សាកសពទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖ Freshnews

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន   សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​នារី​ម្នាក់​បាន​ខូចចិត្ត​ជាមួយ​សង្សារ ក៏​ឡើង​ទៅ​លើដំបូល​​ផ្ទះ​​​លោត​ចុះ​មក​​ក្រោម បណ្តាល​ឱ្យ​រង​របួស​​បាក់ចង្កេះ ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​អា​ទី អាយុ​២៦​ឆ្នាំ មាន​សង្សារ​ឈ្មោះ​ម៉េច សា​ម៉​ន ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ អ្នក​នៅ​ក្នុងផ្ទះ​មិន​បានដឹង​ថា នារី​រង​គ្រោះ​​លោត​ពីលើ​ផ្ទះ​នោះ​ទេ ភ្ញាក់ផ្អើល​ពេល​ឮ​សូរ​សំលេង​ក្រាំង ទើប​ស្ទុះ​ចេញ​មក​មើល ក៏​ឃើញ​នារី​រង​គ្រោះ​ដេក​ដួល​បាត់​ទៅ​ហើយ តែ​មិន​សន្លប់​​​ទេ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​នារី​រង​គ្រោះ​ថា នាង​ចង់​ស្លាប់ ព្រោះតែ​សង្សារ​​​មិន​ព្រម​មក​ជួប​ជា​ច្រើន​ថ្ងៃ​មក​ហើយ ទើប​ឈឺចិត្ត​មិន​អាច​ទ្រាំ​រស់​តទៅ​ទៀត​បាន ។ បន្ទាប់​ពី​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បងប្អូន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ដែរ ។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម