សាហាវណាស់ ! វ៉ៃជាន់កបង្ខំឲ្យដេកជាមួយភ្ញៀវ
ខេត្តប៉ៃលិន ៖ នារីវ័យក្មេងម្នាក់ បានរងរបួសដៃជើង បែកមាត់ និងជាំពេញខ្លួន ដោយត្រូវស្ត្រីមេការហាង «រាត្រីបាត់ដំបង» ចាប់ក្របួចសក់និងវាយដំនៅក្នុងបន្ទប់ភោជនីយដ្ឋានកាស៊ីណូម្កុដពេជ្រ ដោយសារតែបង្ខំនាង ឲ្យដេកជាមួយភ្ញៀវជនជាតិថៃ តែនាងមិនព្រម ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្ររហូតដល់ម៉ោង៣ និង១០នាទី ទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបន្ទប់សណ្ឋាគារម្កុដពេជ្រ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ ម៉ុន ស្រីនាង អាយុ២៤ឆ្នាំ ជានារីបម្រើការងារនៅក្នុងហាង «រាត្រីបាត់ដំបង» រស់នៅភូមិអូរដំបងពីរ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែកស្ត្រីដៃដល់ឈ្មោះ ហម ស្រីមុំ អាយុ៣៦ឆ្នាំ ជាមេការហាងខាងលើ រស់នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពព័ត៌មាន ពីនារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ មេការហាងខាងលើបានបបួលនាង ឱ្យជិះរថយន្តជាមួយ ដោយធ្វើដំណើរពីខេត្តបាត់ដំបងទៅលេងនៅខេត្តប៉ៃលិន ហើយក៏ចូលទៅក្នុងសណ្ឋាគារ កាស៊ីណូម្កុដពេជ្រ ដោយនាំគ្នាផឹកស៊ីជួបជុំមិត្តភក្តិប្រុសស្រី៤-៥នាក់ ។
លុះពេលផឹកស៊ី រហូតដល់ស្រវឹង ស្រាប់តែស្ត្រីមេការនោះបានបង្ខំឱ្យនាងទៅដេកជាមួយភ្ញៀវជនជាតិថៃ តែដោយសារនាង មិនព្រមក៏ប្រកែកគ្នាចុះឡើងៗ ទើបស្ត្រីខាងលើនោះបានស្ទុះទៅចាប់បោចសក់ និងវាយជាច្រើនដៃ ហើយជាន់កស្ទើរដាច់ខ្យល់ស្លាប់ ។ ពេលនោះដោយឃើញថា មិនអាចស៊ូវទ្រាំបានក៏ប្រាប់ថា នាងយល់ព្រមទៅដេកជាមួយ ជនជាតិថៃហើយ ទើបស្ត្រីដៃដល់បន្ទូរដៃ រួចនាងក៏ស្ទុះរត់ចេញទៅក្រៅស្រែកហៅឱ្យគេជួយតែម្តង ។
រហូតដល់ព្រឹកថ្ងៃកើតហេតុ នាងក៏សម្រេចចិត្តទៅ ដាក់ពាក្យប្តឹងនៅស្នាក់ការកងរាជអាវុធហត្ថភូមិផ្សារព្រំ លុះពិនិត្យមើលទៅមិនអាច ដោះស្រាយបានក៏ប្រាប់ឱ្យនាងទៅដាក់ពាក្យបណ្តឹង នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិនវិញ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកឧកញ៉ា ជា គា ម្ចាស់សណ្ឋាគារម្កុដពេជ្រ បានឱ្យដឹងថា ស្ត្រីទាំង២នាក់ខាងលើ គឺជាភ្ញៀវមកពីខេត្តបាត់ដំបងទេ ដោយចូលទៅលេងនៅក្នុងសណ្ឋាគាររបស់លោក ពួកគេមិនមែនជាបុគ្គលិក ធ្វើការក្នុងកាស៊ីណូរបស់លោកឡើយ ។
លោកបន្តទៀតថា ស្ត្រីដៃដល់បានទាក់ទង ជាមួយអ្នកផ្សេងទៀត រួចដឹកញីបន្ស៊ីឈ្មោលឱ្យទៅដេកជាមួយភ្ញៀវ លុះមិនព្រមក៏វាយនារីរងគ្រោះ បណ្តាលឱ្យរបួសតែម្តង ។ ចំណែកនៅក្នុងកាស៊ីណូវិញ ខាងលោកបានដាក់វិន័យតឹងរ៉ឹងណាស់ មិនឱ្យមានបុគ្គលិកណាម្នាក់វាយតប់គ្នានៅក្នុងនោះឡើយ ។
លោកវរសេនីយ៍ត្រី នង វណ្ណនី ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ខាងលោកបានទទួលពាក្យបណ្តឹងហើយ ក៏បានហៅស្ត្រីដៃដល់មកសួរនាំរួចរាល់អស់ហើយដែរ ។
លោកបន្តទៀតថា ខាងនារីរងគ្រោះគ្រាន់តែដាក់ពាក្យបណ្តឹង ចំពោះបញ្ហាប្រើអំពើហិង្សាដោយចេតនាទៅលើរូបនាងប៉ុណ្ណោះ មិនបាននិយាយអ្វីលើសពីនេះទេ ព្រោះនាងយោគយល់ថា បានរាប់អានគ្នាតាំងពីមុនមក ដូច្នេះខាងលោកនឹងធ្វើការតាមនីតិវិធីនេះផងដែរ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!