featured 12 ឱក សុគន្ធ​កញ្ញា​៖​ ស្នេហា​នាង និង ​​រ៉េតធី ដូណា​ជា​ការ​បង្កើត​ឡើង​​ពី​អ្នក​សារព័ត៌មាន!

 
 

កញ្ញា ឱក សុគន្ធ​កញ្ញា និយាយ​ថា​​ ស្នេហា​រវាង​នាង និង​​ លោក រ៉េតធី ដូណា ចេញ​ផ្សាយ​ហូរហែ​កន្លង​មក​ជា​ការ​បង្កើត​ឡើង ​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន ​ដោយ​​នាង​​មិន​បាន​ដឹង​រឿង​អ្វី​ឡើយ។

តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម​ រស្មី​ហង្ស​មាស​ កញ្ញា ឱក សុគន្ធ​កញ្ញា គ្រាន់​តែ​លឺ​សួរ​នាំ​រឿង​ស្នេហា​កញ្ញា​សើច​​ហើយ​​និយាយ​ថា៖ “រឿង​ស្នេហា​អី​ទៀត​ហើយ​បង ខ្ញុំ​អត់​ដឹង​ទេ ចង់​បែក​ក៏​ពួកគាត់​ជា​អ្នក​ថា ចង់​ជួប​ក៏​ពួកគាត់​ជា​អ្នក​​ថា​ដែរ អីចឹង​ស្រេច​តែ​ចិត្ត​ពួកគាត់​ទៅ​ខ្ញុំ​មិន​ហ៊ាន​ហាម​ឃាត់​ទេ”។


ការ​បកស្រាយ​របស់​​តារា​ចម្រៀង​ល្បី​ប្រចាំ​ផលិត​កម្ម​រស្មី ហង្សមាស​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដាញ​សារព័ត៌មាន​បាន​សរសេរ​ជាហូរហែ​ពី​ទំនាក់ទំនង​រវាង​កញ្ញា ឱក សុគន្ធកញ្ញា និង រ៉េធី ដូណា ចាប់​តាំង​ពី​ឆ្នាំ ២០០៥ នៅ​គ្រាដែល​អ្នក​ទាំង​ពីរ​នៅ​ក្នុង​ផលិត​កម្ម U2។ ថ្វីបើ​មាន​ការ​ចុះផ្សាយ​អំពី​ទំនាក់ទំនង​ស្នេហា​​របស់​អ្នក​ទាំង​ពីរ​​​ក៏ដោយ ក៏​​ក្រុម​គ្រួសារ​ ក៏ដូចជា សមី​ខ្លួន​ផ្ទាល់​ បាន​បដិសេធន៍​អំពី​ចំណង​ស្នេហា​មួយ​នេះ​ជាបន្ដបន្ទាប់។


​ជុំ​វិញ​ការ​ចោទ​ថា​ អ្នក​សារព័ត៌មាន​ជា​អ្នក​ប្រឌិត​រឿង​ឡើង​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍ អ្នក​យក​ព័ត៌មាន​ឱ្យ​ទស្សនាវដ្ដី​ក្នុង​ស្រុក​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ចោទ​ជា​សំនួរ​ថា​ ប្រសិន​បើ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​កន្លង​មក​ជា​ព័ត៌មាន​មិន​ពិត​មែន ហេតុ​អ្វី​​តារា​ចម្រៀង​រូប​នេះ​មិន​ចេញ​មុខ​បក​ស្រាយ ម្ដេច​សំងំ​ធ្វើ​ឱ្យ​ទស្សនិកជន​ងឿង​ឆ្ងល់​បែប​នេះ។

​អ្នក​សារព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បញ្ជាក់​ដូច្នេះ៖ “រឿង​ពិត​ក៏​នៅ​លើ​គាត់ មិន​ពិត​ក៏​នៅ​លើ​គាត់​ដែរ សំខាន់​ចេញ​មុខ​ធ្វើ​សន្និសីទ​បក​ស្រាយ​ កុំ​ឱ្យ​ទស្សនិកជន​គេ​ឆ្ងល់​តទៅ​ទៀត”។

ដោយ​ឡែក​ តន្ត្រីករ​ល្បី​ឈ្មោះ​ លោក រ៉េតធី ដូណា មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ​លើ​រឿង​នេះ ដោយ​លោក​យល់​ថា​ វា​កន្លង​ហួស​យូរ​មក​ហើយ។ លោក​គ្រាន់​តែ​បញ្ជាក់​ខ្លី​ថា៖ “ខ្ញុំ​លែង​នឹក​នា​រឿង​ហ្នឹង​យូរ​ហើយ”។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រភព​ចេញ​ពី អ្នក​ដឹក​នាំ​​​រឿង​ល្បី​ឈ្មោះ​ម្នាក់​ឱ្យ​ដឹង​ថា​ កញ្ញា ឱក សុគន្ធ​កញ្ញា មិន​ទាន់​ដាច់​អាល័យ​ពី​​តន្ត្រីករ​ល្បី​ឈ្មោះ​ខាង​លើ​ទេ ហើយ​ចង់​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ឡើង​វិញ ក៏ប៉ុន្តែ​មិន​អាច​ទៅ​រួច។

ទាំង​កញ្ញា ឱក សុគន្ធ​កញ្ញា និង​ លោក រ៉េតធី ដូណា បាន​ច្រាន​ចោល​ចំពោះ​ព័ត៌មាន​នេះ ហើយ​​និយាយ​ថា​ ពួកគេ​ទាំង​ពីរ​គ្មាន​អ្វី​ទាក់ទង​នឹង​គ្នា​តទៅ​ទៀត​ឡើយ។

“ខ្ញុំ​គ្មាន​ទំនាក់ទំនង​ស្នេហា​អី​នោះទេ ខ្ញុំ ​​និង​ គាត់​ គ្រាន់តែ​​ជា​មិត្ត​រួម​អាជីព​នឹង​គ្នា​​ប៉ុណ្ណឹងឯង គ្មាន​អ្វី​លើស​ពី​នេះ​ទេ ហើយ​ការ​និយាយ​ពី​ស្នេហា​ខ្ញុំ​កន្លង​មក​ គឺ​បង្កើត​ឡើង​ដោយ​​ក្រុម​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ”។ កញ្ញា ឱក សុគន្ធកញ្ញា និយាយ៕

ប្រភព​​ : sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម