ហួសថ្លែង លោកយាយ អាយុ៧៧ឆ្នាំហើយ មិនលើកលែង ចាប់រំលោភ ក្នុងចំការស្វាយ
ព្រៃវែង៖ ជនល្មោភកាមម្នាក់ត្រូវបាន កម្លាំនគរបាន ធ្វើការឃាត់ខ្លួន ពេលព្យាយាមរត់គេច ក្រោយពីបានធ្វើសកម្មភាពរំលោភដូចចាស់ម្នាក់ កនុងចំការស្វាយ នៅម៉ោងប្រមាណ ០៤៖៣០នាទី ថ្ងៃទី២៥ ខែសីហានេះ ស្ថិតនៅចំណុចវាលចំការខាងជើងភូមិព្រែកចង្រ្កានក្រោម ឃំុព្រែកចង្រ្កាន ស្រុកសីុធកណ្ដាល។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គ្រុត ស្រន អាយុ៤០ ឆ្នាំរស់នៅភូមិចង្ក្រានក្រោម បានចាប់រំលោភសេពសន្ថវៈទៅលើ ដូនចាស់វ័យ៧៧ឆ្នាំ នៅពេលដែលជនរងគ្រោះទៅជំរះស្មៅនៅក្នុងចំការស្វាយរបស់ខ្លួន នៅភូមិព្រចង្រ្កានក្រោម។
មន្ត្រីនគរបាល បានបន្តថា ពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនទៅខាងត្បូងភូមិ ក្រោយពីទទួលបានព័ត៌មានភ្លាមកំលាំងនគរបាល បានចុះដល់កន្លែងកើតហេតុ ធ្វើការសើុបអង្កេតស្រាវជ្រាវ រហូតឃាត់ខ្លួនបាន នៅចំណុវាលខាងត្បូងភូមិបាប្រិយ៍ ឃំុព្រែកចង្រ្កាន បញ្ជួនមកកាន់អធិការដ្ឋាននគរបាលស្រុកសីុធកណ្ដាលដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ជនល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ក្របួចចាប់វាយ ខ្នោះភ្លាមៗដើម្បីសួរនាំ ក្រោយពីជនល្មោភកាមរូបនេះ បានធ្វើសកម្មភាពចាប់រំ លោភក្មេងស្រី ម្នាក់មិនទាន់គ្រប់អាយុ បានសម្រេចជាច្រើនលើក ព្រមទាំងគំរាមសម្លាប់ចោលបើសិនហ៊ាន ទម្លាយរឿងនេះ ប៉ុន្ដែជាលទ្ធផល ត្រូវក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យប្ដឹងសមត្ថកិច្ចតែម្ដង។
សកម្មភាពឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៩០០ ក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បើតាមការលើកឡើងរបស់មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យមាន ឈ្មោះ ថន ធារ៉ា ហៅ(ធា) អាយុ ១៨ឆ្នាំ មានមុខ របរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅ ក្បែរចំណុចកើតហេតុ ខាងលើ ។ រីឯជនរងគ្រោះមាន អាយុ១២ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយម្ដាយមីងខណ្ឌរស្សីកែវ។
មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា “តាមការ រៀបរាប់ឲ្យដឹងពីជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ មុនពេលកើតហេតុ តាំងពីអំឡុងខែ មិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានបបួលជនរងគ្រោះទៅទិញទូរស័ព្ទ១គ្រឿង និងភ្ជាប់អ៉ិនណេត ដើម្បីចុចមើលកំសាន្ដរួចជនសង្ស័យបានបន្តសកម្មភាពល្បួងរំលោភជនរងគ្រោះទាល់តែបានសម្រេច ជាច្រើនដង ខណៈនោះជនសង្ស័យខ្លាចបែកធ្លាយរឿងទើបប្រើកូនកាំបិតដើម្បីគំរាមសម្លាប់ ជនរងគ្រោះបើសិនហ៊ានយករឿងនេះប្រាប់ទៅប្រាប់ម្ដាយមីង”។
ប្រភពដដែល បានបញ្ជាក់បន្តទៀតថា ក្រោយជនសង្ស័យរំលោភជាច្រើនដង ទើបបណ្ដាលឲ្យ ជន រងគ្រោះមានអាការៈស្លេកស្លាំង ហើយម្ដាយមីងរបស់ក្មេងស្រីរងគ្រោះមានការសង្ស័យ ក៏សួរនាំស្រាប់តែបែកធ្លាយរឿងជនសង្ស័យខាងលើ បានប្រើកាំបិតគំរាមសម្លាប់ និងរំលោភ បានសម្រេចជាច្រើនដងមកហើយ តាំងពីអំឡុងខែមិថុនា រហូតមកដល់យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ។ បច្ចុប្បន្នជនល្មោភកាមរូបនេះ ត្រូវបានបន្តឃុំខ្លួននៅអធិការ ដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការ តាមនិតិវិធីច្បាប់ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!