ផ្អើលឈុល ! ហុយផ្សែងចេញពីបន្ទប់ នាំគ្នារត់ទៅពន្លត់ទើបដឹងថាដុត
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ មានការហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបុរសម្នាក់បានចាក់សាំងដុត សម្ភារក្នុងបន្ទប់ប៉ុនប៉ង ធ្វើអត្តឃាតខ្លួនឯង ។
សេចក្តីរាយការណ៍បានឲ្យថា បុរសដែលចាក់សាំងដុតសម្ភារប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងនេះឈ្មោះ ហង្ស សុវណ្ណដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកលក់ម្ហូបអាហារ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញ មានផ្សែងផុយចេញពីបន្ទប់កន្លែងកើតហេតុ ដែលដំបូងអ្នកស្រុក នឹកស្មានថាជាការ ទុស្សេចរន្តអគ្គីសនីក៏នាំគ្នារត់ទៅជួយពន្លត់ ទីបំផុតទើបដឹងថា ជាករណីជម្លោះក្នុងគ្រួសារ ហើយបុរសខាងលើដុត សម្ភារក្នុងបន្ទប់ប៉ុនប៉ង ធ្វើអត្តឃាតខ្លួនឯងទៅវិញ ប៉ុន្តែគ្រួសារផ្ទុះជម្លោះនេះមិនប្រាប់ពី មូលហេតុទាំងស្រុងដែលឈាន ដល់ចាក់សាំងដុត ប៉ុនប៉ងធ្វើអត្តឃាតឡើយ ហើយក៏មិនទាន់ស្គាល់ អត្តសញ្ញាណស្ត្រីជាប្រពន្ធ របស់បុរសខាងលើនៅឡើយដែរ ។
ទោះជាយ៉ាងក៏ដោយ បុរសដែលដុត សម្ភារប៉ុនប៉ងធ្វើអត្តឃាតនេះ ត្រូវបាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួររកមូលហេតុពិតប្រាកដ ។
សមត្ថកិច្ចប្រាប់ថា យោងការសួរនាំជនសង្ស័យប្រាប់ថា បញ្ហាខាងលើកើតឡើងដោយសារជម្លោះក្នុងគ្រួសារ ខ្លួនក៏គិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯង ។ សមត្ថកិច្ចមិនទាន់បានប្រាប់លម្អិតពីដើមចម និងមូលហេតុទាំងស្រុងនៅឡើយទេ គ្រាន់តែប្រាប់ថា ម្ចាស់បន្ទប់គេមិនបានប្តឹងប្តល់ទេ ហើយបញ្ជាក់ថា ពេលនេះកំពុងធ្វើការសួរនាំសិន ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ប្ដីចិត្តអប្រិយ សាហាវឃោរឃៅ បានសម្រេចចិត្តចាក់សាំងដុតផ្ទះ សម្លាប់ប្រពន្ធខ្លួនឯង នៅក្នុងភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង បានកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ។
យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា "ស្រី្តម្នាក់ស្លាប់យ៉ាង អណោចអាធ័មបំផុត ក្នុងអណ្តាតភ្លើង ដែលក្រុមគ្រួសារ របស់ស្រី្តរងគ្រោះ សង្ស័យទៅលើ ប្តីស្រី្តរងគ្រោះជាអ្នក សម្លាប់ហើយបន្សល់ សាកសពស្រី្ត រងគ្រោះរោលខ្មៅ ក្នុងគំនរផេះផង់"។
សវតារឿង៖ នៅខេត្តក្រចេះ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយបានកើតឡើង នៅម៉ោង ១០និង៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅចំនុចភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង មូលហេតុបណ្ដាលមកពី ភ្លើងចង្ក្រានដាំបាយ។ បើតាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញផ្សែងហុយ និងអណ្តាតភ្លើងឆេះ ចេញពីកណ្តាលផ្ទះ រួចក៏បាក់ស្រុតតែម្តង ហើយដោយសារតែ នៅកន្លែងកើតហេតុ ជាតំបន់ដាច់ស្រយាល ផ្លូវមានភាពពិបាក សំរាប់ឡានពន្លត់អគ្គីភ័យ ចូលទៅជួយអន្តរាគមន៍ផងនោះ បានឆេះផ្ទះឈើទំហំ 6,5 × 8 ម៉ែត្រ ប្រក់សង្ហសី។
ប្រភពដដែលបានឲ្យដឹងបន្តថា នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យម្ចាស់ផ្ទះឈ្មោះ អ៊ុន ចន្នីណា ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានស្លាប់បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ មួយចំនួនរួមមាន ម៉ូតូចំនួន០២គ្រឿង, ស្រូវ ០២បេ, ទូរទស្សន៍ ០១គ្រឿង, និងសូឡា០១គ្រឿង ផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!