អស់ទាស់! ចាប់បានក្នុងកាមេរ៉ាប៉ុណ្ណឹងហើយប្រកែកទៀត...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជាកម្មករលក់គ្រឿង សំណង់មួយកន្លែង មានចិត្តមិនស្មោះត្រង់ ជាមួយថៅកែ ដោយគំនិតជាចោរ បានធ្វើសកម្មភាពលួចយកសម្ភារសំណង់ពីក្នុងឃ្លាំង ទៅលក់ជាបន្តបន្ទាប់ រាប់ដងមិនអស់ ដែលថៅកែមិនបាន ដឹងនោះឡើយ។
ប៉ុន្តែលើកចុងក្រោយនេះ ថៅកែមានការងឿងឆ្ងល់ ព្រោះរកស៊ីចេះតែខាត ហើយរបស់នៅក្នុងឃ្លាំងចេះ តែហោចទៅៗ ទើបតាមដានដាក់កាមេរ៉ាសុវត្ថិភាព ភ្ជាប់ជាមួយទូរស័ព្ទដៃ ស្រាប់តែជនសង្ស័យទាំង ២នាក់នោះ យកក្រដាសឡាំងទៅបិទបាំងមុខកាមេរ៉ានោះ ជិតធ្វើសកម្មភាពលួចទៀត ហើយត្រូវថៅកែចាប់បាន និងហៅកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ នាំខ្លួនទៅកាន់ប៉ុស្ដិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿង។
ហេតុការណ៍បែកធ្លាយ កើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ សីហា ២០១៦ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យ១-ឈ្មោះប៉ុម គា អាយុ២២ឆ្នាំ មានទីលំនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធ រស់នៅក្នុងភូមិបាគូ ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និង២-ឈ្មោះអាត លីម អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពួកគេគឺជាកម្មករលក់គ្រឿងសំណង់ នៅកន្លែងកើតហេតុខាងលើ ។
ចំណែកថៅកែសំណង់ ឈ្មោះឃូ រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ៣១២ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណិតនៅក្នុងភូមិជប់គីរី ឃុំជប់គីរី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបាត់បង់សម្ភារអស់តម្លៃរាប់ពាន់ដុល្លារ។
បុរសជាថៅកែបានប្រាប់ថា ជនសង្ស័យទាំងពីរនាក់នេះ ត្រូវគាត់យកមកធ្វើជាកម្មករលក់គ្រឿងសំណង់ រយៈពេលប្រហែល ៦ខែមកហើយ ។ ដោយគាត់បានទុកចិត្តពួកគេដូចជាសមាជិកគ្រួសារដែរ ហើយប្រគល់សោរទ្វារឃ្លាំង ទៅឲ្យពួកគេជាអ្នកកាន់កាប់។
គាត់មិននឹកស្មានថា ពួកគេស៊ីបាយបោកឆ្នាំងនោះឡើយ ។ កម្មករ២នាក់នេះ បានលួចសម្ភារសំណង់ ចេញពីក្នុងឃ្លាំង យកទៅលក់ជាបន្តបន្ទាប់ ហើយនៅទីនោះ មានបំពាក់កាមេរ៉ាសុវត្ថិភាព សម្រាប់តាមដានដែរ ប៉ុន្តែនៅពេលធ្វើសកម្មភាព ពួកគេបាននាំគ្នាយកក្រដាស់ឡាំង ទៅបិទមុខកាមេរ៉ាជិត ដែលជហេតុមិនអាចថតជាប់សកម្មភាពរបស់ពួកគេឡើយ។
ប្រភពដដែលបន្តថា គាត់មានការសង្ស័យ យូរមកហើយ ចំពោះបញ្ហាដែលមាននៅលើកាមេរ៉ា ប៉ុន្តែគាត់ស្មានតែ មានក្រដាស ឬថង់ហើរទៅគ្របលើកាមេរ៉ា ទើបមិនបានចាប់អារម្មណ៍ ប៉ុន្តែមានការងឿងឆ្ងល់ ចំពោះអីវាន់ដែលនៅក្នុងឃ្លាំង លក់មិនសូវដាច់ បានលុយតិច ប៉ុន្តែអីវាន់ចេះតែហោចទៅៗ ។
លុះដល់វេលាល្ងាចថ្ងៃទី២៣ ខែសីហា គាត់បានតាមដានកាមេរ៉ា តាមរយៈទូរស័ព្ទដៃ ទើបបានឃើញពីសកម្មភាព ជនសង្ស័យទាំងពីរនាក់កំពុងធ្វើ សកម្មភាពលួចសម្ភារសំណង់ ហើយគាត់មិនបាន ធ្វើឱ្យពួកគេដឹងខ្លួនទេ រហូតដល់ព្រឹកឡើងថ្ងៃទី២៤ សីហា ទើបគាត់សួរនាំ ប៉ុន្តែពួកគេមិនព្រមឆ្លើយនោះឡើយ និងបានបដិសេធថា មិនបានលួចនិងបង្ខំឱ្យគាត់ឆែកមើលកាមេរ៉ា ដែលគាត់បានឆែកមើលរួចហើយនោះទៀត ។
ដោយសារតែបែបនេះ ទើបគាត់ហៅកម្លាំងនគរបាលប៉ុស្ដិ៍ ចោមចៅឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជន ទាំងពីរនាក់នោះដិ៍តែម្ដង ។
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!