បាក់ច្រាំងទន្លេនៅស្រុកស្ទឹងត្រង់ នៅសល់៥០-៦០ម៉ែត្រទៀត ដល់ផ្ទះនាយករដ្ឋមន្រ្តី, កម្លាំងអន្តរាគមន៍កំពុងរុះរើផ្ទះ២ខ្នងចេញ
(កំពង់ចាម)៖ ដីច្រាំងទន្លេដែលមានបណ្តោយ៥០ម៉ែត្រ និងទទឹង២០ម៉ែត្រ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបាក់ស្រុតចូលទឹក នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ដោយសារតែទឹកឡើង និងហូរបុកខ្លាំង។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងឲ្យដឹងថា តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺច្រាំងទន្លេដែលបាក់នេះ នៅសល់តែប្រមាណ៥០ទៅ៦០ម៉ែត្រទៀតប៉ុណ្ណោះ នឹងដល់ផ្ទះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ស្ថិតនៅទីនោះ។
ស្នងការនគរបាលខេត្តកំពង់ចាម បន្តបញ្ជាក់ថា នៅពេលនេះ ដើម្បីដោះស្រាយជាជំហានដំបូងលោកបាន បញ្ជាឲ្យកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍ ដោយធ្វើការរុះរើផ្ទះចំនួន២ខ្នង ដែលអាចប្រឈមបាក់ធ្លាក់ចូលទឹក។
លោកស្នងការបានបន្តទៀតថា ផ្ទះប្រជាពលរដ្ឋដែលកំពុងរុះរើនោះរួមមាន:
១៖ ផ្ទះឈ្មោះ ឡាច សៅ ភេទប្រុសអាយុ៥៣ឆ្នាំ ផ្ទះទំហំ៤x៥ ធ្វើពីឈើរប្រក់ដែក។
២៖ ផ្ទះឈ្មោះឡាច.រិនភេទស្រីអាយុ៧៦ឆ្នាំ ផ្ទះទំហំ៤x៣ធ្វើពីឈើរប្រក់ដែក។
លោកបន្តថា នៅថ្ងៃស្អែកលោកនឹងបញ្ជូនកម្លាំងអន្តរាគមន៍ឈុតធំទៅជួយបន្តទៀត ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិមួយនេះ៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានផ្ទះប្រជាពលរដ្ឋចំនួន៤ ខ្នង ដែលស្ថិតនៅតាមដងទន្លេមេគង្គលើ ក្នុង ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល បានបាក់ស្រុតចូលទៅ ក្នុងទឹកទន្លេ ធ្វើឱ្យមនុស្ស៣នាក់ ដែល ត្រូវជាម្ដាយ កូនប្រុស និងចៅប្រុស ៣នាក់ ស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរង របួស ។
នាយនគរបាលប៉ុស្ដិ៍ ឃុំព្រះប្រសប់ លោក ពៅ ភន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល តាមទូរស័ព្ទថា ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង បានស្រុត ដោយសារការបាក់ច្រាំង ទន្លេ ប៉ុន្ដែផ្ទះពីរខ្នងបានធ្លាក់ចូលទៅក្នុងទន្លេ តែម្ដង ដោយនាំយកជនរងគ្រោះ៦នាក់ ដែល កំពុងនៅក្នុងផ្ទះទៅជាមួយ ។
លោកពៅ ភន បានបន្ដថា ភ្លាមៗនោះ ជនរងគ្រោះជាឪពុក បានហែលនិងស្រង់កូន ពីរនាក់ ឡើងមកលើគោក រួចពីសេចក្ដីស្លាប់ ប៉ុន្ដែស្ដ្រីម្នាក់ ជាសាច់ញាតិរបស់ខ្លួននិងក្មេង តូចៗពីរនាក់ ម្នាក់អាយុ១ឆ្នាំនិងម្នាក់ទៀត អាយុ២ឆ្នាំ បានធ្លាក់ចូលទៅក្នុងទឹកទន្លេ ដែលសមត្ថកិច្ចសន្និដ្ឋានថា បានស្លាប់បាត់ទៅ ហើយនោះ ។
នាយនគរបាលប៉ុស្ដិ៍រូបនេះ បានឱ្យដឹង ទៀតថា មូលហេតុដែលនាំឱ្យមានគ្រោះ ថ្នាក់បែបនេះកើតឡើង ដោយសារតែកម្លាំង ទឹកហូរបុក ទើបបណ្ដាលឱ្យបាក់ច្រាំង ហើយ ស្រុតផ្ទះប្រជាពលរដ្ឋ ចូលទៅក្នុងទឹកទន្លេ តែម្ដង ដែលពីមុនមកមិនដែលមានរឿង បែបនេះកើតឡើងឡើយ ។
អធិការនគរបាលស្រុកខ្សាច់កណ្ដាល លោកវរសេនីយ៍ត្រី ម៉ែន សុខឿន បាន និយាយថា ចំពោះករណីស្រុតផ្ទះចូលទឹក ទន្លេ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ បណ្ដាល ឱ្យជនរងគ្រោះ៣នាក់បាត់ខ្លួន រួមមាន ទី១ ឈ្មោះប៉ុក សំអុល ភេទស្រី អាយុ៣៩ឆ្នាំ ទី២ឈ្មោះចេក ព្រីង ភេទប្រុស អាយុ២ឆ្នាំ និងទី៣ឈ្មោះចេក ឆូយ អាយុ ១ឆ្នាំ ។
យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចនិង អាជ្ញាធរមូលដ្ឋាន បាននឹងកំពុងបន្ដជួយអន្ដរា គមន៍ស្វែងរកជនរងគ្រោះ បន្ដទៀត ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!